អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូថ្មី៖ «កម្ពុជាត្រូវការប្រជាធិបតេយ្យដែលផ្អែកលើមូលដ្ឋានសន្តិភាពនិងនីតិរដ្ឋ»

 

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ អង្គភាព ព័ត៌មាន និងប្រតិកម្ម រហ័ស នៃទីស្តីការ គណៈ រដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដែលមានរយៈពេលជាង១១នាទី ក្រោម ចំណង ជើងថា «កម្ពុជាត្រូវការ ប្រជាធិបតេយ្យ ដែលផ្អែក លើមូល ដ្ឋានសន្តិភាពនិងនីតិរដ្ឋ»។

វីដេអូនេះ ផលិតឡើង ខណៈដែលកម្ពុជា នឹងរៀបចំការ បោះឆ្នោតនៅថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ ខាងមុខ ដែលជាដំណាក់កាលថ្មីមួយទៀតនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជាស្របតាមរដ្ឋធម្មនុញ្ញដែលបានកំណត់។ មានគណបក្សនយោបាយចំនួន ១៨ ដែលចូលរួមប្រកួតប្រជែងដើម្បីដណ្តើមសំឡេងឆ្នោតពីប្រជាពលរដ្ឋ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះពិតជាសបញ្ជាក់យ៉ាងច្បាស់ថា ប្រជាធិបតេយ្យនៅកម្ពុជាបានចាក់ឬសកាន់តែជ្រៅទៅៗ ដោយឈរលើមូលដ្ឋានគ្រឹះដ៍សំខាន់បំផុតពីរនោះគឺ«សន្តិភាពនិងនីតិរដ្ឋ»។

សន្តិភាពនិងនីតិរដ្ឋបាននិងកំពុងចាក់ឬសកាន់តែជ្រៅនៅក្នុងសង្គមកម្ពុជា ហើយវាបាននិងកំពុងបណ្តុះគំនិតថ្មីសម្រាប់ប្រជាពលរដ្ឋខ្មែរឲ្យស្រឡាញ់ការបោះឆ្នោត ស្រឡាញ់និងថែរក្សាការពារសន្តិភាព ស្រឡាញ់និងគាំទ្រដំណើរការនីតិរដ្ឋ។ ជាក់ស្តែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០១៨ មានប្រជាពលរដ្ឋជាង ៨៣% បានអញ្ជើញទៅបោះឆ្នោតក្នុងនោះគណបក្សភាគច្រើនលើសលប់បោះជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាននិងជានាយករដ្ឋមន្ត្រី។ ពេញមួយអាណត្តិទី៦នេះ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពស្ងប់សុខនៃសង្គមខ្មែរបានកើតមានយ៉ាងល្អប្រសើរក្នុងក្របខណ្ឌទូទាំងប្រទេស។

ទោះបីជាមានការរំខានដោយវិបត្តិកូវីដ-១៩ និងចំហាយ នៃសង្គ្រាមនៅអ៊ុយក្រែនក្តី ក៏ស្ថានភាពនៅកម្ពុជាមានលក្ខណៈល្អប្រសើរ ហើយសម្រាប់ដំណើរការបោះឆ្នោតនៅថ្ងៃទី ២៣ កក្កដា ខាងមុខនេះក៏ប្រាកដជាទទួលបានជោគជ័យយ៉ាងត្រចេះត្រង់ក្រោមម្លប់សុខសន្តិភាព និងការគោរពយ៉ាងល្អនូវគោលការណ៍នីតិរដ្ឋ៕
សូមទស្សនាវីដេអូ៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៤ ខែកញ្ញា ឆ្...

«កម្ពុជានឹងមិនក្លាយជាទីជំរកសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ! កម្ពុជាក៏នឹងមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជនបំផ្លាញវឌ្ឍនភាពរបស់ប្រទេស និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort