សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

 

នៅព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ  និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានអញ្ជើញមកសម្ពោធអគារទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: និងចែកសញ្ញាបត្រដល់និស្សិតជ័យលាភីនាព្រឹកនេះ។ សម្ដេចតេជោក៏បានមានប្រសាសន៍រំលឹកអំពីការកកើតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលក្រោយពេលងើបពីសង្គ្រាមគឺសាកលវិទ្យាល័យនេះមិនមានឡើយ។ តែក្រោយថ្ងៃរំដោះ៧មករា១៩៧៩ សាកលវិទ្យាល័យត្រូវបានចាប់ផ្ដើមបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកសិល្បៈ តន្ត្រីឡើងវិញជាបន្តបន្ទាប់។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់លោកជំទាវរដ្ឋមន្រ្ដីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារក្រសួង ដែលបានរៀបចំក្រុមសិល្បៈចូលរួមសម្ដែងដ៏អស្ចារ្យក្នុងឱកាសពិធីបើក-បិទ  ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងទៅនេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា រយៈពេល៣ថ្ងៃជាប់គ្នានេះ សម្តេចបានអញ្ជើញសម្ពោធសមិទ្ធផលសំខាន់ៗចំនួន៣ ក្នុងនោះមានសមិទ្ធផល និងរោកចក្រផលិតសំបកកង់រថយន្តនៅខេត្តព្រះសីហនុ,មានអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត និងសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:នាពេលនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សារជាថ្មីទៀត ថា អ្វីៗទាំងអស់គឺត្រូវរស់នៅក្រោមសន្ដិភាពទាំងអស់ បើគ្មានសន្ដិភាព គឺត្រូវរត់ក្រោមគ្រាប់ផ្លោងហើយ។ ដូច្នេះហើយ ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ក៏សម្ដេចត្រូវរក្សាសន្ដិភាពឱ្យបានដែរ កុំឱ្យដល់ពេលបាត់បង់សន្ដិភាពទើបនាំគ្នាសោកស្ដាយ។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គណៈសង្ឃអោយមានការស្រុះស្រួលគ្នា និងដោះស្រាយគ្នាដោយឈរលើគោលការណ៍សុខដុមនីយកម្មសាសនា កុំប្រើប្រាស់បណ្តាញសង្គម Facebook ដើម្បីរិះគន់គ្នា និងដោះស្រាយបញ្ហានោះ។សម្ដេចតេជោក៏បានស្នើឱ្យមានការសម្របសម្រួលគ្នា ឬលុបសេចក្ដីថ្លែងការណ៍ចោលវិញ ក្នុង ករណីរឿងហួសចិត្តមួយកាលពីយប់ម៉ិញនេះ ដែលមានគណៈសង្ឃនាយកមួយអង្គរ បានចេញសេចក្ដីថ្លែងការណ៍រិះគន់សម្ដេចសង្ឃ សៅរ៍ ចាន់ថុល្ល ព្រះចៅអធិការវត្តលង្ការ ខណៈព្រះអង្គសុទ្ធតែជាថ្នាក់ដឹកនាំសង្ឃ។

នៅថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍រិះគន់ចំៗចំពោះក្រុមហ៊ុន Internet ដែលឈ្មោះថា HOME INTERNET ដែលសម្ដេចចាត់ទុកថា ជាក្រុមអត់បំផុតក្នុងការផ្តល់សេវាកម្ម Internet ។ សម្ដេចតេជោ ក៏បានណែនាំដល់បណ្ដាក្រុមហ៊ុន​ អ៉ីនធឺណេត ទាំងអស់ ត្រូវផ្ដល់សេវាដល់ពលរដ្ឋឱ្យបានល្អតាមការណែនាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបន្តណែនាំដល់ក្រុមហ៊ុនលក់ផ្ទះល្វែង ឬបុរីទាំងអស់ត្រូវបើកឱ្យក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៊ីនធឺណិត អាចចូលទៅភ្ជាប់បណ្ដាញនៅតាមទីតាំងរបស់ខ្លួនបាន គឺមិនត្រូវលក់ផ្ដាច់មុខឱ្យក្រុមហ៊ុនណាមួយនោះទេ។

ជាមួយនឹងការប្រកាសដាក់ឲ្យដំណើរការទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនេះ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរនិស្សិតជ័យលាភីទាំងអស់នាថ្ងៃនេះ និងបានជូនពរឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។ បន្ទាប់មកសម្ដេចតេជោនាយករដ្ឋមន្ត្រី អមដំណើរដោយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងមន្ត្រីរាជរដ្ឋាភិបាលមួយចំនួនទៀត ក៏បានអញ្ជើញទស្សនាក្នុងសាលពិព័ណ៍សិល្បៈ វប្បធម៌ នៅក្នុងទីតាំងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនេះ។ នៅក្នុងសាលពិព័ណ៍នេះ មានតាំងបង្ហាញ

អំពីកម្រងស្នាដៃរបស់បុព្វបុរស ជាពិសេសទាក់ទងទៅនឹងទម្រង់សិល្បៈ វប្បធម៌ផ្សេងៗជាច្រើនដែលជាស្នាដៃចងក្រងរបស់ក្រសួងវប្បធម៌ និងស្នាដៃនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈនាពេលកន្លងមកផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort