សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ

នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចាំង​ មីង​ (Zhang Ming) អគ្គលេខាធិការនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ​។
ក្នុងជំនួបនេះ ឯកឧត្តម ចាំង​ មីង​ បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយកដ្ឋមន្ត្រី​ ដែលបានអញ្ជេីញឯកឧត្តម ចូលរួមកិច្ចប្រជុំក្នុងរាជធានីភ្នំពេញ​។ ឯកឧត្តម​ ចាំង​ មីង​ បានគោរពសម្តែង​ការកោតសរសេីរ​ និងបានអបអរសាទរជូនសម្តេចតេជោ​ ដែលបានដឹកនាំប្រទេសកម្ពុជាមានការរីកចម្រេីនបានយ៉ាងឆាប់រហ័ស​ និងកំពុងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ​ ព្រះរាជាណាចក្រកម្ពុជាយ៉ាងជោគជ័យ។
ឯកឧត្តម ចាំង​ មីង​ បានមានប្រសាសន៍គោរពជម្រាបជូនសម្តេចតេជោថា​ ​ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃរីករាយចូលរួមកិច្ចសហប្រតិបត្តការណ៍​ ជាមួយអាស៊ាន​ ហេីយក៏ត្រៀមខ្លួនដេីម្បីចូលរួមជាមួយអាស៊ាន​ ប្រឈមជាមួយនឹងរាល់បញ្ហាទាំងឡាយស្ថិតនៅចំពោះមុខ​ ។
ជាការឆ្លេីយតប​ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះ​ ឯកឧត្តម ចាំង​ មីង​ ដែលបានទទួលការអញ្ជេីញមកកម្ពុជាដេីម្បីចូលរួមចែករំលែកជាធាតុចូលក្នុងវេទិការកិច្ចសន្ទនា​អាស៊ានជាសកលលេីកទី២៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ