អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ ហេតុអ្វីត្រូវកម្ចាត់ចោលមនោគមវិជ្ជាជ្រុលនិយមរបស់ត្រកូលក្បត់ជាតិបីជំនាន់? »

 

វីដេអូថ្មីមួយទៀតមានរយៈពេល ១៩នាទី និង៥៧វិនាទី ដែលផលិតដោយអង្គភាពព័ត៌មាន និងប្រតិកម្មហ័សនៃទីស្តីការរគណៈរដ្ឋមន្ត្រី ក្រោមចំណងជើងថា « ហេតុអ្វីត្រូវកម្ចាត់ចោលមនោគមវិជ្ជាជ្រុលនិយមរបស់ត្រកូលក្បត់ជាតិបីជំនាន់? » ត្រូវបានបញ្ចេញ បង្ហោះ និងផ្សព្វផ្សាយនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ។

វីដេអូផ្លូវការរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ផលិតឡើងក្នុងគោលបំណងបង្ហាញជូនសាធារណមតិជាតិ និងអន្តរជាតិពាក់ព័ន្ធនឹង«ទង្វើក្បត់ជាតិតសណ្តានរបស់ទណ្ឌិត សម រង្ស៊ី ជាពិសេស ករណីដែលទណ្ឌិតក្បត់ជាតិតសន្តាន ៣ជំនាន់រូបនេះ បានកាត់ខេត្តខ្មែរចំនួន៤នៅភាគឥសាន្តរបស់ប្រទេសកម្ពុជា ឱ្យទៅពួកយួនម៉ុងតាញ៉ា និងប្រការដែលទណ្ឌិត សម រង្ស៊ី បន្តប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអង្គព្រះ មហាក្សត្រកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ និងត្រូវបានមហាជនគ្រប់មជ្ឈដានចេញញត្តិថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់នេះយ៉ាងព្រោងព្រាត។

វីដេអូក៏បានរំលេចយ៉ាងច្បាស់អំពីមូលហេតុថា ហេតុអ្វីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រកាសដាក់ចេញនូវនយោបាយដែលមានចារីតជាគោលការណ៍ដ៍ម៉ឺងម៉ាត់ដាច់ខាតបំផុតដោយត្រូវតែកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ត្រកូលតពូជក្បត់ជាតិបីជំនាន់ និងគូកន? ការប្រកាសនូវគោលជំហរដ៍មុតស្រួចនេះបានទទួលនូវការគាំទ្រនិងការស្វាគមន៍ពីស្ថាប័ន និងមហាជនគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងក្នុងវិស័យស៊ីវិល ទាំងរដ្ឋ និងឯកជនយ៉ាងច្រើនកុះករ ដែលធុញទ្រាន់នឹងការរងគ្រោះដោយសារតែមនោគមវិជ្ជាជ្រុលនិយមដ៏គ្រោះថ្នាក់បំផុតរបស់ទណ្ឌិតរត់ចោលស្រុក និងជាត្រកូលនយោបាយក្បត់ជាតិបីជំនាន់ ឈ្មោះ សម រង្ស៊ី។

តើហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មានភាពចាំបាច់ត្រូវតែកម្ចាត់ចោលមនោគមវិជ្ជាជ្រុលនិយមនេះកុំឲ្យកើតមាននៅលើទឹកដីកម្ពុជា? រាជរដ្ឋាភិបាលមានហេតុផលច្រើនយ៉ាងនិងលើសពីគ្រប់គ្រាន់ទៅទៀតសម្រាប់យកការសម្រេចចិត្តប្រកាសដាក់ចេញនូវនយោបាយដ៏សំខាន់មួយនេះ៕

សូមអញ្ជើញទស្សនាវីដេអូ៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ