ដំណើររបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់សហរដ្ឋអាមេរិកដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន អាមេរិក ជាមួយឯកឧត្តមប្រធានាធិបតី ចូ បាយដិន គឺជាព្រឹត្តិការណ៍ដែលពិតជាបាននាំមកនូវកិត្តិយស និងកិត្យានុភាពដ៏រន្ទឺគួរឲ្យពលរដ្ឋខ្មែរមានមោទនភាពយ៉ាងក្រៃលែង។
នេះជាខ្លឹមសារនៃសេចក្តីផ្តើមវីដេអូផ្លូវការដែលអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ។
វីដេអូដែលផ្សព្វផ្សាយនេះ បានលើកឡើងកត្តាគន្លឹះសំខាន់ៗធំៗចំនួន៥ ដែលរំលេចនូវជាកិត្តិយស និងកិត្សានុភាពរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ដែលមានអត្ថន័យដ៏ធំធេងជាប្រវត្តិសាស្រ្តនេះ។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅទីក្រុងវ៉ាស៊ីនតោន ពិតជាមានអត្ថន័យ យ៉ាងធំ ធេងណាស់ ទាំងសម្រាប់តំបន់អាស៊ាន (និយាយជារួម) និងទាំងសម្រាប់ប្រទេសកម្ពុជា ( និយាយ ដោយឡែក)។
ពលរដ្ឋខ្មែរយើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះកិត្តិយស និងកិត្យានុភាពរបស់កម្ពុជា នៅលើឆាក អន្តរជាតិ។ មោទនភាពនៅត្រង់ថា កម្ពុជាដែលធ្លាប់តែជាប្រទេសខ្ទេចខ្ទាំដោយសង្គ្រាម តែពេលនេះបានក្លាយជា ប្រទេស ដែលមានសន្តិភាពពេញលេញរហូតក្លាយជាគំរូនៃប្រទេសជាច្រើនក្នុងពិភពលោក។ កម្ពុជាដែលពីមុនត្រូវគេស្គាល់ថាជាវាលពិឃាត តែឥឡូវនេះបានប្រែក្លាយជាប្រទេសពោរពេញទៅដោយស្នាមញញឹម និងក្តីសង្ឃឹមយ៉ាងមុតមាំ។
កម្ពុជាដែលពីមុនគេមិនសូវចាប់អារម្មណ៍ តែពេលនេះបានក្លាយជាប្រទេសគំរូមួយដែលពិភពលោកទទួលស្គាល់ និងរៀនសូត្រតាមដោយសារការគ្រប់គ្រងជំងឺកូវីដ ១៩ បានយ៉ាងល្អបំផុត។ កម្ពុជាដែលពីមុនធ្លាប់ត្រូវបានពួកបរទេសមាក់ងាយមិនឲ្យតម្លៃ តែឥឡូវនេះ បានក្លាយជាដៃគូសន្ទនាស្មើមុខមាត់ និងប្រកបដោយកិត្តិយសពីគ្រប់ភាគីបរទេស រាប់ទាំងមហាអំណាចកំពូលៗដូចជាចិន និងសហរដ្ឋអាមេរិក ជាដើម។
ទាំងអស់នេះពិតជាបានកើតមានឡើងក្រោមរជ្ជកាលដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕
សូមទស្សនាវីដេអូ៖