ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ណែនាំឱ្យក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធជំរុញកសិករ ធ្វើវារីវប្បកម្មឱ្យបានច្រើន

ព្រៃវែង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ — សម្ដេចចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងស្ថាប័ន ពាក់ព័ន្ធត្រូវខិតខំ ជំរុញចំនួនកសិករធ្វើវារីវប្បកម្មឱ្យបានច្រើន ហើយសម្តេចតេជោ បានប្រកាសនឹងបន្ថែម ថវិកាវិនិយោគបន្ថែមទៀត លើវិស័យនេះប្រសិនបើមានតម្រូវការបន្ថែម។

ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនិងផែនការអភិវឌ្ឍន៍ នៃការធ្វើវារីវប្ប​កម្មនៅកម្ពុជា នៅមជ្ឈមណ្ឌលស្រាវជ្រាវ  និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរបស់រដ្ឋបាល ជលផល ដែលមានទីតាំងស្ថិត នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹក ថ្ងៃអង្គារ ៩រោចខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅសម័យមុនត្រីគ្រប់ប្រភេទមាន​ច្រើន មនុស្សតិច តែបច្ចុប្បន្នមនុស្សច្រើន ត្រីតិចទៅវិញ នេះជាភាពផ្ទុយគ្នារវាងកំណើន​មនុស្ស និងម្ហូបអាហារ ដូច្នេះហើយដើម្បីបំពេញសេចក្តីត្រូវការនេះ គឺចាំបាច់ត្រូវរៀបចំ​ឱ្យមានការផ្គត់ផ្គង់ម្ហូបអាហារក្នុងស្រុកឱ្យបានគ្រប់គ្រាន់តាមរយៈការរៀបចំកម្មវិធីលែងកូនត្រី និងជំរុញការចិញ្ចឹមកង្កែប ត្រីគ្រប់ប្រភេទ ជាពិសេសត្រីអណ្តែង ហើយនៅក្នុងគម្រោង​នៃការគាំពាំវារីវប្បកម្មនេះ រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាជាច្រើនដោយការ​ចំណាយ​អស់ ៥០លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់វិស័យវារីវប្បកម្ម។ បើតាមសម្តេចតេ​ជោ ហ៊ុន សែន បច្ចុប្បន្នមានកសិករចិញ្ចឹមត្រី ប្រមាណ ៤ម៉ឺន ៦ពាន់គ្រួសារ ហើយសម្តេច ចង់ពង្រីកឱ្យបានដល់១០ម៉ឺនគ្រួសារ ដើម្បីបង្កើនការចិញ្ចឹមត្រី ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុង ស្រុក។ ក្នុងន័យនេះ សម្តេចតេជោ បានជំរុញឱ្យក្រសួងកសិកម្មនិងស្ថាប័ន ពាក់ព័ន្ធត្រូវ​ខិតខំ​ជំរុញលើការពង្រីក ចំនួនកសិករចិញ្ចឹមត្រីនេះ ហើយសម្តេចតេជោ បានប្រកាសនឹង​បន្ថែមថវិកាវិនិយោគបន្ថែមទៀត លើការចិញ្ចឹមត្រីនេះ ប្រសិនបើមានតម្រូវការបន្ថែម។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា ការទម្លាក់ថវិកាវិនិយោគលើ ការចិញ្ចឹមត្រីក្នុងស្រុកនេះ ជាការផ្តល់ការងារជូនប្រជាពលរដ្ឋ និងការបង្កើនប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ ហើយសម្តេចតេជោក៏បានជំរុញឱ្យពលរដ្ឋដែលត្រលប់មកពីប្រទេសថៃ និងពលរដ្ឋដែលរងផលប៉ះពាល់ដោយកូវីដ-១៩ អាចងាកមកចាប់មុខរបរចិញ្ចឹមត្រី ដោយ រដ្ឋ នឹងផ្តល់នូវកូនត្រី រួមនឹងជួយបណ្តុះបណ្តាល បច្ចេកទេសចិញ្ចឹមត្រីបន្ថែមផងដែរ។

សម្ដេចតេជោបានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម សហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធដទៃទៀត ត្រូវជំរុញមន្ត្រីជំនាញរបស់ខ្លួន ឆាប់រហ័សរៀបចំបញ្ជូនអ្នកជំនាញ បច្ចេកទេសចុះបង្ហាត់បង្រៀនដល់ប្រជាកសិករ ដោយផ្ទេរនូវចំណេះដឹង និងជំនាញដល់​ប្រជាកសិករដោយផ្ទាល់។ សម្ដេចតេជោបានថ្លែងបញ្ជាក់បន្ថែមថា ជំងឺកូវីដ-១៩ មិនអាច​សម្លាប់ជីវភាពរបស់ប្រជាជនកម្ពុជាបាននោះទេ ពីព្រោះជីបចររបស់ប្រទេសកម្ពុជា គឺវិស័យកសិកម្មដែលប្រជាជនកម្ពុជាមិនពឹងផ្អែកតែទៅលើវិស័យឧស្សាហកម្មទាំងស្រុងនោះទេ ដូច្នេះរួមគ្នាត្រូវខិតខំជំរុញវិស័យកសិកម្មឱ្យក្លាយទៅជាវិស័យមួយ កាន់តែមាន​សក្តានុ​​ពលថែមទៀត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេ...

េះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១៧ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា