ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញជាអធិបតី​បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី​ការអនុវត្ត ​អនុសញ្ញា ការលុបបំបាត់​​រាល់ទម្រង់នៃការរើសអើងប្រឆាំង នឹងនារីភេទ(CEDAW)ផ្សាភ្ជាប់ច្បាប់ជាតិពាក់ព័ន្ធ និងអនុ​សាសន៍ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០​​ ឯកឧត្តម​កិត្តិ​នីតិ​កោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី​បើកសិក្ខា​សា​លា​ផ្សព្វផ្សាយស្តីពី​ការអនុវត្ត​អនុសញ្ញាការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំង​នឹងនារីភេទ(CEDAW)​ផ្សាភ្ជាប់ច្បាប់ជាតិពាក់​ព័ន្ធ  និងអនុសាសន៍​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា​ជាណាចក្រ​​កម្ពុជា។ សិក្ខាសាលានេះ​ ក៏មានការ​អញ្ជើញ​ចូល​​រួមពីឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​  លោក លោកស្រីជាថ្នាក់​ដឹកនាំ​ នៃទីស្តីការគណៈរដ្ឋមន្រ្តី។

លោកជំទាវ ប៊ុនឈិត វាសនា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអចិន្រៃ្តយ៍ក្រុមប្រឹក្សាជាតិ​កម្ពុជាដើម្បីស្រ្តី តំណាង​លោកជំទាវ អ៊ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងជារដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា អនុសញ្ញា​អន្តរជាតិស្តីពីការលុបបំបា​ត់រាល់ទម្រង់ នៃការរើ​សអើងប្រឆាំ​ងនឹងនារីភេទ​(CEDAW)គឺជាកម្រងសិទ្ធិស្រ្តី ដែលទាមទារឱ្យ មាន​សម​ភាព​ពិត​ប្រាកដពោលគឺសមភាពក្នុងច្បាប់  គោលនយោបាយ និងក្នុងការអនុវត្តជាក់ស្តែង។ ក្នុងរយៈពេល២៥ឆ្នាំ​នៃការអនុវត្ត​អនុ​សញ្ញាCEDAW រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋភាគីបានចាត់ទុកអនុសញ្ញានេះ ជាឧបក​រណ៍ដ៏សំខាន់មួយក្នុងការ ការពារសិទ្ធិ​ស្រ្តីលើ​គ្រប់​វិស័យ​និងបានដាក់បញ្ចូលនូវគោលការណ៍គ្រឹះនៃអនុសញ្ញា​នេះទៅក្នុងច្បាប់ជាតិ ក្របខណ្ឌគោលនយោ​បាយ និងកំណែទម្រង់នានាស្របតាមគោលដៅអភិវឌ្ឍន៍ប្រក​បដោយចីរភាពជាពិសេសគោលដៅទី៥ ដើម្បីឈា​នទៅសម្រេច ​​បាននូវសមភាពយេនឌ័រ និងការផ្តល់ភាពអង់​អាចដល់ស្ត្រី និងធានាថាមិនទុកនរណាម្នាក់នៅឯកោឡើយ។​​ លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា  ​​វឌ្ឍនភាព​នៃការ​អនុវត្តអនុសញ្ញាCEDAW ត្រូវបានវាយតម្លៃខ្ពស់ដោយគណៈកម្មាធិការCEDAW បានបង្ហាញពីការរីកចម្រើនលើការលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីគួរឱ្យកត់សម្គាល់  និងជាបន្តបន្ទាប់។

តាមបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារនៃក្រុមការងារបញ្រ្ជាបយេនឌ័រឆ្នាំ២០១៩ របស់លោកជំទាវ ឆាយ វ៉ាន់នឿន រដ្ឋលេ​​ខា​ធិការ និង​ជាប្រធាន​ក្រុមការងារ​បញ្ជ្រាបយេនឌ័រ​នៃទីស្តីការ​គណៈ​រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា  ក្រុមការងារ​បញ្ជ្រាបយេនឌ័រ​បាន​សហ​​ការ​ជា​មួយក្រសួងកិច្ចការនារី និង​ក្រុម​ប្រឹក្សាជាតិកម្ពុជា​ដើម្បីស្ត្រី រៀបចំបើកវគ្គសិក្ខាសាលា​ផ្សព្វផ្សាយអំពី​យេនឌ័រ ភាព​ជាអ្នក​ដឹក​នាំ និងអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការ​រើសអើងប្រឆាំងនឹងនារីភេទ(CEDAW) ​បាន​ចំនួន​៨លើក ដែលមាន​ការ​ចូលរួម​ពីសិក្ខាកាម​សរុប ៦៧១រូប(ស្រី២៦៧រូប)។​ លោកជំទាវ បានមាន​​ប្រសាសន៍បញ្ជាក់ថា ក្រោយពី​បាន​ចូលរួម​សិក្ខា​​​សា​លា​ ចំណុចសំខាន់ៗ២ដែលសិក្ខាកាមទទួលបានគឺ៖ ១-យល់ដឹង​ពី​ទស្សនៈ និងការយល់ឃើញអំពីពាក្យ​យេនឌ័រ​​ក្នុង​សង្គម​​បច្ចុប្បន្ន ដែល​ជា​​ផ្នត់​គំនិត ការកំណត់ឬឥរិយាបទរបស់សង្គម សហគមន៍ ឬគ្រួសារ សំដៅលើតួនាទី ការទទួលបានសិទ្ធិអំណាច និងការងារផ្សេងៗ​មក​លើបុរសនឹងស្រ្តី និងទី២-យល់ដឹងអំពីអនុសញ្ញា​អន្តរជាតិ​ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការ​រើសអើង​ប្រឆាំង​នឹង​នារី​ភេទ(CEDAW)​​ដែលធ្វើឱ្យនារីទទួលបានសិទ្ធិពិតប្រាកដ ផ្អែកទៅលើ​គោល​ការណ៍គ្រឹះ​សមភាពពិតប្រាកដនិង​ការមិនរើសអើង​រវាង​បុរសហើយ​និង​ស្រ្តី​។

មានមតិសំណេះសំណាល ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានអបអរសា​ទ​រ​ និង​​កោតសរសើរដល់ក្រុម​ការ​ងារ​បញ្រ្ជាប​យេនឌ័រនៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលមាន លោកជំទាវ ឆាយ វ៉ាន់នឿន ជាប្រធាននិងសហការីទាំងអស់​បានរៀបចំកម្មវិធីនា​ថ្ងៃនេះ​ឡើង ដើម្បីផ្សព្វផ្សាយ ចែករំលែកព័ត៌​មា​ននិងបង្កើនការយល់ដឹងដ​ល់​មន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តីអំពីវឌ្ឍនភាព​សំខាន់ៗ​ដែល​​​កម្ពុជាសម្រេ​ចបានក្នុ​ង​ការអនុវត្តអនុសញ្ញា CEDAW និងការអនុវត្តសេចក្តីសង្កេតសន្និដ្ឋាន៥៧ចំណុច​របស់ គណៈ​កម្មា​ធិ​ការ CEDAW នៃអង្គការសហប្រជាជាតិ លើរបាយការណ៍ជាតិលើកទី៦ រួមទាំងបង្កើនកា​រយល់ដឹងនៃការអនុវ​ត្តអនុញ្ញានេះឱ្យមាន​សង្គតិ​ភាព​ទៅនឹងច្បាប់ជា​តិ គោលនយោ​បា​យ​នានាជាពិ​​សេ​​​​ស​ ការអនុវត្តអនុសាសន៍គន្លឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី។ នៅក្នុងឱកាសនេះ ឯកឧត្តម​កិត្តិ​នីតិកោសលបណ្ឌិត បានមានប្រសាសន៍លើកឡើងថា  រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់​សម្តេច​អគ្គ​​មហាសេនាបតីតេជោ ហ៊ុន សែន បាន​​ផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញកិច្ចការពារសិទ្ធិស្រ្តី និងលើកកម្ពស់សមភាពយេនឌ័រដោយបានកំណត់ថា«ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»​។   បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ក៏បានបន្តបញ្ចូលគោលការ​ណ៍​គ្រឹះនៃអនុសញ្ញាCEDAWទៅក្នុងក្របខ័ណ្ឌជាតិ និងកំណែទម្រង់នានា ស្របតាម​គោលដៅអភិវឌ្ឍន៍ប្រក​បដោយចីរភាពជាពិសេសគោលដៅទី៥​​ដើម្បីឈានទៅសម្រេចបានសមភាពយេនឌ័រ និងការផ្តល់ភាពអង់​អាចដល់ស្ត្រី និងធានាថាមិនទុកនរណាម្នាក់នៅឯកោឡើយ។ ដូចមាន​​បញ្ជាក់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម គឺជាសមាសធាតុ​ដ៏សំខាន់​មួយនៃការអភិវឌ្ឍធនធានមនុស្ស។ ហេតុនេះ ការរៀបចំឱ្យមានសិក្ខាសាលាផ្សព្វផ្សាយនាថៃ្ងនេះ មានសារសំខាន់ចំពោះ​មន្រ្តី​រាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងការទទួលបានព័ត៌មាន និងបង្កើនការយល់ដឹងអំពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល​សម្រេច​បានលើកិច្ចការពារសិទ្ធិរបស់ស្រ្តី ​និងសមភាពយេនឌ័រនៅកម្ពុជា ​តាមរយៈការអនុវត្តច្បាប់​ គោលនយោបាយ និងវិធានការនានា ឆ្លើយតបទៅនឹងអនុសញ្ញា CEDAWនិងអនុសញ្ញា​អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិស្រ្តី។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍បញ្ជាក់ថា ឆ្លើយតបនឹងយុទ្ធសាស្រ្តខាងលើ ទីស្តីការគណៈរដ្ឋមន្រ្តីបានរៀបចំនិងដាក់ឱ្យអនុវត្តរួមមកហើយនូវផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ ឆ្នាំ​២០១៧២០២០ដោយចាត់ទុកផែនការយុទ្ធសាស្រ្តជាក្របខណ្ឌការងារ​ដ៏សំខាន់មួយនិងជាឧបករណ៍ដ៏សំខាន់ក្នុងការជំរុញលើកកម្ពស់សមភាពយេនឌ័រនៅក្នុងរចនាសម្ព័​ន្ធកម្មវិធី  និងផែនការសកម្មភាពក្នុងទីស្តីការគណៈ​​រដ្ឋមន្រ្តី។ ទីស្តីការគណៈរដ្ឋមន្រ្តីនឹង​បន្តអនុវត្តព្រមទាំងធ្វើបច្ចុប្បន្ន​ភាពលើផែន​ការយុទ្ធ​សាស្រ្តបញ្រ្ជាប​យេនឌ័រ​ឆ្នាំ២០១៧ -២០២០ នៅឆ្នាំបន្ទាប់  ដោយប្រើប្រាស់សក្តានុពលនិងកាលានុវត្តភាពនានា  ដើម្បីបង្កើនការ​ចូលរួម​របស់មន្រ្តីរាជការជាស្រ្តី ទាំងបរិមាណ និង​គុណភាព ​   ក្នុងតួនាទីធ្វើសេចក្តីសម្រេច។ តាមរយៈផែនការនេះ​ ឯកឧត្តមកិត្តិ​នីតិ​កោ​សលបណ្ឌិត ប៊ិន ឈិន សង្ឃឹមយ៉ាងមុតមាំ​ថា ​ ​ស្រ្តីកាន់តែច្រើននឹងទទួលបានការតែងតាំងក្នុងមុខដំណែងធ្វើសេចក្តីសម្រេច និង​អភិវឌ្ឍ​សមត្ថភាពឱ្យគ្រប់គ្រាន់ក្នុងការ​បំពេញតួនាទី​ជា​អ្នកដឹកនាំប្រកប ដោយគុណភាព ដើម្បីចូលរួ​មសម្រេច​ចក្ខុវិស័យរបស់​រាជរដ្ឋាភិបាល​ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមាន​ចំណូល​មធ្យម​កម្រិតខ្ពស់នៅ​ឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូល​កម្រិតខ្ពស់នៅ​ឆ្នាំ២០៥០៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort