សូមអញ្ជើញទស្សនាវីដេអូ កម្ពុជាពិតក្នុងយុគសម័យ កូវីដ-19

ពាក្យចាស់ពោលថា « អោយតែខ្លួនឈរត្រង់ ស្រមោលក៍ត្រង់ដែរ » ! យ៉ាងណាមិញប្រវត្តិសាស្ត្រពិភពលោកក៍បាន បង្ហាញថា មានកាលៈទេសៈ ពិសេសមួយចំនួនដែលគេអាចកំណត់បានអំពីសមត្ថភាព, ភាពឈ្លាសវៃ, ចំណុចខ្លាំង និងចំណុចខ្សោយរបស់មនុស្សម្នាក់ ឬរបស់ប្រទេសមួយដែរ។

វិបត្តិ-កូវីដ ១៩ ត្រូវបានមនុស្សនៅទូទាំងពិភពលោកចាត់ទុកជាកាលៈទេសៈដ៍ពិសេសបំផុតមួយ។ ចំណុចពិសេសបំផុតរបស់ កូវីដ-១៩ នៅត្រង់ថា វាជាជំងឺឆ្លងដ៍កាចសាហាវនិងឆ្លងលឿនបំផុតដែលមិនធ្លាប់មានពីមុនមក ហើយវាបានវាយលុកព្រមៗគ្នាទៅលើគ្រប់ទ្វីបនិងគ្រប់ប្រទេសតែមួយពព្រិចភ្នែកដោយមិនទុក ឲ្យប្រទេសណាមានឱកាស ទប់ទល់ច្រើនជាងប្រទេសណាឡើយ។ មិនថាប្រទេសនោះជាប្រទេសមាន ប្រទេសក្រ ប្រទេសតូចឬប្រទេសធំនោះឡើយ កូវីដ១៩ បានវាយលុកដោយឥតរើសមុខនិងឥតត្រា ប្រណី ក្នុងនោះចិនគឺជាប្រទេសទី១ដែលជំងឺនេះបានវាយលុកមុនគេ។ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ ក៍ទំហំនៃការខូចខាតខាងសុខាភិបាល សេដ្ឋកិច្ចនិងសង្គមមានលក្ខណៈខុសគ្នាពីប្រទេសមួយទៅប្រទេសមួយទៀតដែរ។ ប្រទេសខ្លះរងគ្រោះធ្ងន់ធ្ងរខ្លាំង ប្រទេសខ្លះរងគ្រោះមធ្យម និងប្រទេសខ្លះរងគ្រោះតិចតួច។ ការវាយលុកព្រមៗគ្នានិងស្មើភាពគ្នា ប៉ុន្តែ លទ្ធផលនៃការខូចខាតមិនដូចគ្នាពីប្រទេសមួយទៅមួយគឺអាស្រ័យទៅលើសមត្ថភាពនិង ភាពឈ្លាសវៃរបស់អ្នកដឹកនាំនៃ ប្រទេសនីមួយៗក្នុងការទប់ទល់ជាមួយមេរោគដ៏សាហាវនេះ។ ជាក់ស្តែង កម្ពុជាជាប្រទេសតូច មួយដែលកំពុងខិតខំងើបចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម និង របបប្រល័យពូជសាសន៍ដែលខឿនសេដ្ឋកិច្ចជាតិនិងប្រព័ន្ធសុខាភិបាលក៍ដូចជាធនធាន មនុស្សទើបតែត្រូវបានស្តារឡើងវិញពីចំណុចសូន្យនិងនៅ មិនទាន់មានភាពរឹងមាំដូច ប្រទេសជឿនលឿននៅឡើយ។ ប៉ុន្តែ ប្រទេសមួយនេះក៍បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងកោតស្ងប់ស្ងែងអំពីសមត្ថភាពក្នុងការទប់ទល់ជាមួយជំងឺកូវីដ១៩ និងសមត្ថភាពក្នុងការចូលរួមដោះស្រាយវិបត្តិមនុស្សធម៌សាកល ក៏ដូចជាការបង្ហាញ នូវភាពជាគំរូក្នុងការដើរតួនាទីជានិមិត្តរូបនៃសាមគ្គីភាពជាអន្តរជាតិដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ នៅក្នុងពិភពលោក។ ដូច្នេះ គេពិតជាអាចនិយាយបានថា វិបត្តិកូវីដ១៩ គឺជាវិញ្ញាសារ ដើម្បីវាស់ស្ទង់អំពីសមត្ថភាព និងភាពប៉ិនប្រសប់របស់អ្នកដឹកនាំនៅក្នុងពិភពលោក។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort