សម្ដេចតេជោ ហ៊ុន សែន៖ ខឿនការពារសុខភាពរបស់ប្រជាជន គឺជាគោលនយោបាយគន្លឹះក្នុងសមរភូមិប្រយុទ្ធ​ជាមួយជំងឺឆ្លងកូវីដ-១៩ដ៏កាចសាហាវ

ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា ខឿនការពារសុខភាពរបស់ប្រជាជន គឺជាគោលនយោបាយគន្លឹះក្នុងសមរភូមិប្រយុទ្ធជាមួយជំងឺឆ្លងកូវីដ-១៩ដ៏កាចសាហាវនេះ។

នៅលើផេកផ្លូវការ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរថា ជនរួមជាតិជាទីគោរព ក្នុងវិស័យការពារជាតិ យើងមានខឿនការពារជាតិរបស់ប្រជាជនដែលផ្សារភ្ជាប់ប្រជាជនជាមួយកងកម្លាំងប្រដាប់អាវុធ។ ពេលនេះក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងកូវីដ-១៩ យើងពិនិត្យឃើញថាយើងមានខឿនការពារ​សុខភាព​សាធារណៈ​របស់ប្រជាជនសារជាថ្មីម្តងទៀត តាមរយៈការចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺដ៏​កាចសាហាវនេះ។ សម្ដេចតេជោបានបន្តថា  សម្រាប់ការចូលរួមពីសប្បុរសជន ដែលនាំមុខដោយព្រះមហាក្សត្រ និងសម្តេចម៉ែគិតត្រឹមថ្ងៃនេះ ទទួលបាននូវជំនួយចំនួន១៣ ៩៩៨ ៦៩៨ដុល្លារអាម៉រិក។ សម្រាប់វិភាគទានស្មគ្រ័ចិត្ត តាមរយៈការបរិច្ចាគបៀវត្ស គិតត្រឹមម៉ោង១៧ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ម្សិលម៉ិញ មានចំនួន ២២ ០៦១នាក់ ដែលមានទំហំទឹកប្រាក់ ២៨ ៨១៤ ០២៥ ០០០រៀល។

សម្រាប់សកម្មភាពឆ្ពោះទៅជួយប្រជាជននៅមូលដ្ឋាន រាប់ទាំងកម្មករចំណាកស្រុកមកពីថៃ និងកម្មករមួយចំនួនតូច​ដែល​ទៅលេងស្រុកកំណើតក្នុងឱកាសចូលឆ្នាំខ្មែរ ត្រូវបានក្រសួង ស្ថាប័ន គ្រូពេទ្យ មន្ត្រីថ្នាក់ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យកចិត្តទុកដាក់ដោះស្រាយបានយ៉ាងល្អ។

សម្រាប់ប្រជាជនម្នាក់ៗសុទ្ធតែបានរួមចំណែកទប់ស្កាត់ជំងឺឆ្លងនេះតាមរយៈ ការធ្វើអានាម័យផ្ទាល់ខ្លួន និងតាមក្រុម​គ្រួសារ​តាមការណែនាំពីក្រសួងសុខាភិបាល។ បងប្អូនចំណាកស្រុកមកពីថៃ និងកូនក្មួយកម្មករ កម្មការិនីដែលទៅលេង​ស្រុកក្នុង​ពេលចូលឆ្នាំ ក៏ត្រូវបានយកចិត្តទុកដាក់ពិនិត្យសុខភាព និងរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីធានាថាមិន​មានកូវីដ-១៩មកតាមខ្លួនចម្លងចូលទៅក្រុមគ្រួសារ ឬរោងចក្រសហគ្រាសនោះឡើយ។

សម្ដេចតេជោបានគូសបញ្ជាក់ថា  ពិតមែនតែប្រទេសយើងមិនមានមនុស្សស្លាប់ និងមិនមានការឆ្លងថ្មីក្នុងប៉ុន្មានថ្ងៃកន្លង​មកនេះ និងបានព្យាបាលបានជាសះស្បើយច្រើនរួចមកហើយក្តី តែបញ្ហាប្រឈមនៅធំធេងណាស់ដែលត្រូវខិតខំបន្ត។ ប្រសិនមិនមានអ្វីជួយដល់អ្នកជំងឺ ឬជួយដល់គ្រូពេទ្យ សូមកុំនាំជំងឺឱ្យគ្រូពេទ្យព្យាបាលដែលជាការ បន្ថែមបន្ទុកដល់​គ្រូពេទ្យដល់រដ្ឋ និងជាពិសេសដល់ខ្លួនឯង និង ក្រុមគ្រួសារ ព្រោះអ្នកជំងឺនឹងរងគ្រោះមុនគេ។

ខឿនការពារសុខភាពរបស់ប្រជាជនគឺជាគោលនយោបាយគន្លឹះក្នុងសមរភូមិប្រយុទ្ធជាមួយជំងឺឆ្លងដ៏កាចសាហាវនេះ៕

ដោយ៖ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort