សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបអតីតប្រធានាធិបតីទីម័រខាងកើត

នៅថ្ងៃទី ២០ វិច្ឆិកា ដដែលនេះ បន្ទាប់ពីបានទទួលជួបជាមួយអនុប្រធានសភាជាតិសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន រួចហើយនោះ សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទទួលជួបពិភាក្សាការងារបន្តជាមួយ ឯកឧត្តម ខេរ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) អតីតប្រធានាធិបតីទីម័រខាងកើត។

ក្នុងជំនួបនេះ ឯកឧត្តម Gusmao បានកោតសរសើរពីការរីកចម្រើនរបស់កម្ពុជាសឹងមិនគួរអោយជឿ ព្រោះឯកឧត្តមធ្លាប់បានមកកាន់កម្ពុជាជាច្រើនលើកហើយ ហើយពេលនេះបានសង្កេតឃើញថា កម្ពុជាមានការរីកចម្រើនដ៏អស្ចារ្យ។ ឯកឧត្តម បានបន្ថែមថា សន្តិភាពនៅកម្ពុជាគឺជាសន្តិភាពពិត ដែលជាគំរូដ៏ល្អ សម្រាប់ប្រទេសដទៃទៀត នៅទូទាំងពិភពលោក។

ឯកឧត្តម Kay Rala Xanana Gusmao បានបញ្ជាក់ថា ឯកឧត្តមជាបេសកជនពិសេសមួយរូប នៃក្រុម G7+ ហើយនៅដើមឆ្នាំ២០២០ខាងមុខនេះ នឹងមានកិច្ចប្រជុំជាន់ខ្ពស់ នៅប្រទេសរូវ៉ាន់ដា ទ្វីបអាហ្វ្រិក។ ឯកឧត្តមបន្តថា ទិដ្ឋភាពនៅអាហ្វ្រិក និងនៅអាស៊ីប៉ាស៊ីហ្វិក មានការខុសគ្នាច្រើន។ ឯកឧត្តមបន្តថា ប្រទេសតំបន់អាហ្វ្រិក ពិតជាត្រូវការជំនួយក្នុងការបង្រួបបង្រួមប្រទេសក្នុងតំបន់ ពីប្រទេសនានាជាច្រើនជាពិសេសពីប្រទេសកម្ពុជាតែម្តងដែលបានឆ្លងកាត់របបគ្រប់គ្រងប្រទេសជាច្រើនជំនាន់រហូតមានសន្តិភាពនិងការរីកចម្រើនមកដល់សព្វថ្ងៃនេះ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងមកកម្ពុជាបានខិតខំប្រឹងប្រែងជួយដល់ប្រទេសទីម័រខាងកើត ដើម្បីក្លាយជាសមាជិកសមាគមអាស៊ាន ហើយសម្តេចសង្ឃឹមថា នៅឆ្នាំ២០២០ខាងមុខនេះ ក្នុងឱកាសប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសទីម័រខាងកើត អាចនឹងក្លាយជាសមាជិកថ្មីមួយទៀតរបស់អាស៊ាន។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជាអាចជួយទីម័រខាងកើតក្នុងការកសាងសមត្ថភាព ដើម្បីឲ្យទីម័រខាងកើត ក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកនាថ្ងៃអនាគតខាងមុខនេះ។

ពាក់ព័ន្ធនឹងកិច្ចប្រជុំ ឆ្នាំ២០២០ នៅរូវ៉ាន់ដា នោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា នៅពេលមានការអញ្ជើញជាផ្លូវការ សម្តេចនឹងពិចារណាចូលរួមចែករំលែកពីបទពិសោធន៍របស់កម្ពុជា ហើយកម្ពុជាក៏អាចរៀនសូត្រ ពីបណ្តាប្រទេសផ្សេងៗទៀតផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី អាចនឹងភ្ជាប់ទស្សនកិច្ចផ្លូវការនៅប្រទេសរ៉ូវ៉ាន់ដាក្នុងពេលអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលខាងលើផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីការងារការទូត សង្គម សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលនៅតែបន្តសកម្មភាពរស់រវើកឥតបង្អែរបង្អង់ឡើយ ទោះបីជាដៃម្ខាងត្រូវដោះស្រាយបញ្ហាបូរណភាពទឹកដីក៏ដោយ។
beylikdüzü escort escort beylikdüzü beylikdüzü escort