សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញជួបពិភាក្សាការងារ និងជូនពរប្រធានាធិបតីឥណ្ឌូនេស៊ី

ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ — ក្នុងខណៈ​ដឹ​ក​នាំ​គ​ណៈ​ប្រតិភូជាន់ខ្ពស់ ទៅចូលរួមជាភ្ញៀវកិត្តិយស ជាមួយ​ប្រមុខ​រដ្ឋ/​រ​ដ្ឋា​​ភិបាល និងតំ​ណា​ងប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងពិធីស្បថចូលកាន់តំណែង​របស់​ប្រ​ធានាធិបតីឥណ្ឌូនេស៊ី  នៅ​ទីក្រុ​ងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនោះ នាព្រឹកថ្ងៃទី ២០ ខែ​តុ​លា​ ឆ្នាំ២០១៩ សម្ដេចអគ្គម​ហា​សេ​នា​ប​តី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ច​ក្រ​កម្ពុជា បានអញ្ជើញចូលជួបជូនពរ និង​ពិ​ភា​​ក្សា​ការងារជាមួយឯកឧត្តម ចូកូ វីដូដូ  (Joko Wi​d​o​do )  ប្រធា​នា​ធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ជាកិច្ចចា​ប់ផ្តើម​នៃ​ជំនួបនោះ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងអំណរគុណសម្តេច​តេជោនាយ​ក​រដ្ឋ​ម​ន្ត្រី ដែលបានអញ្ជើញចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ឯកឧត្តម។ ឯកឧត្តមក៏បា​ន​​អរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញកិច្ចសហការ​ទ្វេភាគីដ៏រឹងមាំ ​រវាង​ឥណ្ឌូ​នេ​ស៊ី​​ និងកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី ដែ​ល​បា​ន​អ​ញ្ជើញសម្តេច និងគណៈប្រតិភូចូលរួមក្នុងពិធី ហើយសម្តេចពិតជារីករាយក្នុង​ការ​ចូ​​លរួមពិធី​ដ៏​មានអត្ថន័យមួយនេះ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បាននាំយកនូវព្រះរាជ​ប​ន្ទូ​លផ្តាំ​ផ្ញើសាកសួរសុខទុក្ខ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ ជូនឯកឧត្តមប្រធា​នាធិ​ប​តី​ផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញក្តីសង្ឃឹមថា ក្នុងអាណត្តិថ្មីនេះ ឯក​ឧត្ត​ម​ប្រធានាធិបតីឥណ្ឌូនេស៊ី នឹងរកពេលវេលាសមស្របទៅបំពេញទស្សនកិច្ចនៅកម្ពុជា ខណៈ​ដែ​​ល​អ​តីតប្រធានាធិបតីឥណ្ឌូនេស៊ីចំនួន៤រូបមកហើយ បានបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុ​ង​​ជំនួបនេះដែរ សម្តេចតេជោ  ក៏បានលើកពីបញ្ហារបស់ប្រទេសទីម័រខាងកើត ដែល​ចង់ក្លាយជា​ស​មា​ជិ​កអា​ស៊ា​នផងដែរ ដោយសម្តេចបានថ្លែងបង្ហាញក្តីសង្ឃឹមថា ប្រទេសសមាជិក​អាស៊ា​ន​ទាំ​ង​អស់នឹងសម្រេចពីការចង់ក្លាយជាសមាជិកអាស៊ាន​ របស់ប្រទេសទីម័រខាងកើត នៅក្នុង​កិ​ច្ច​​ប្រ​ជុំ​កំពូលអាស៊ាននាទីក្រុងបាងកក នៅចុងឆ្នាំនេះ។ សម្តេចតេជោបានថ្លែងថា ប្រទេស​ទីម័​រ​ខា​ង​កើត បានខិតខំគ្រប់លទ្ធភាពដើម្បីក្លាយជាសមាជិកអាស៊ាន ជាពិសេសបានបើក​ស្ថានទូត​នៅ​ប្រទេសទាំង១០ នៃសមាជិកអាស៊ាន។ សម្តេចតេជោសង្ឃឹមថា ឯកឧត្តមប្រ​ធានាធិ​ប​តី​ឥ​ណ្ឌូ​​នេស៊ី ​នឹង​គាំទ្រប្រទេសទីម័រជាសមាជិករបស់អាស៊ាន។

ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី បានគាំទ្រការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអនុញ្ញាតឱ្យទីម័រ​ក្លា​យជា​ស​មា​ជិក​ទី១១ របស់អាស៊ាន ហើយឥណ្ឌូនេស៊ីគាំទ្រប្រទេសទីម័រ។ ឯកឧត្តមប្រធានាធិបតី បាន​លើ​កឡើងថា ជារឿងដ៏ល្អសម្រាប់ការអនុញ្ញាតឱ្យទីម័រក្លាយជាសមាជិកអាស៊ាន។ ពាក់ព័ន្ធ​នឹ​ង​​​ទំ​​នាក់ទំនងទ្វេភាគី រវាងកម្ពុជា-ឥណ្ឌូនេស៊ី ឯកឧត្តម ចូកូ វីដូដូ  បានមើលឃើញមាន​ការ​វិ​វឌ្ឍ​​យ៉ា​ងល្អប្រសើរ ដូចជាវិស័យសុខាភិបាលប្រទេសទាំងពីរមានការវិនិយោគរួមគ្នា ហើយវិស័​យដឹកជញ្ជូនវិញ ប្រទេសទាំងពីរមានការហោះហើរត្រង់ជាមួយគ្នាផងដែរ។ ប៉ុន្តែឯក​ឧត្តម​មើ​ល​​ឃើញថា នៅមានវិស័យជាច្រើនទៀតដែលមានសក្តានុពល ​ហើយត្រូវយកចិត្តទុក​ដា​ក់​ប​ន្ថែ​​ម​ ដូចជាការដឹកជញ្ជូនផ្លូវដែក និងតាមផ្លូវទឹកជាដើម។

គួរបញ្ជាក់ដែរថា ឯកឧត្ដម  ចូកូ វី​ដូ​ដូ ជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២ នៅក្នុង​កា​រ​​បោះឆ្នោតសកល កាលពីថ្ងៃទី១៧ មេសា ឆ្នាំ២០១៩ កន្លងមកនេះ សម្រាប់អាណត្តិ ២០១៩-២​០២៤។ ការអញ្ជើញចូលរួមរបស់ស​ម្ដេចតេជោនាយករដ្ឋមន្ត្រី និងឥស្សរជនអាស៊ាន​ផ្សេង​ទៀ​​​ត ក្នុងពិធីស្បថចូលកាន់តំណែងថ្មីជាផ្លូវការរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំ​ង​ពី​ស្មា​រ​តីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិអាស៊ាន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort