សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការកសាងព្រំដែនកម្ពុជា-វៀត ណាម​​ ឈរគោលការណ៍ខ្សែព្រំដែនមិនកែប្រែ ដែលអាណា​និគមបានបន្សល់ទុក

ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ប្រ​កា​សថា ដំណោះស្រាយបន្តនៅតំបន់ដែលមិនទាន់បានខណ្ឌសីមា និងបោះបង្គោល​ព្រំ​ដែ​​ន និងតំបន់​ដែលមិនទាន់ឯកភាពគ្នាលើខ្សែព្រំដែន រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរ​ដាច់​ខា​​​តក្នុងការ​កសាងព្រំដែនកម្ពុជា-វៀតណាម ឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិ និ​​ង​​ការ​អនុវត្តជាអន្តរជាតិ ស្ដីពីការទទួលស្គាល់គោលការណ៍ខ្សែព្រំដែនមិនកែប្រែ ដែលអា​ណា​​និគម​បានបន្សល់ទុកឱ្យ សម្រាប់ធ្វើជាមូលដ្ឋានរឹងមាំបន្តទៀត ដើម្បីដោះស្រាយបញ្ចប់ប​ញ្ហា​​​ព្រំដែន​រវាងប្រទេសទាងពីរ។

ក្នុងពីធីចុះហត្ថលេខាជាផ្លូវការសន្ធិសញ្ញាបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារ​ណ​រដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខាលើឯកសារជាប្រវត្តិ​សាស្ត្រ​ទាំ​ង​​ពីរថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ដំណោះស្រាយព្រំដែនរវាង ប្រទេស​យើងទាំងពីរ បានបោះ​ជំ​ហានទៅមុខជាលំដាប់គួរឱ្យមោទនភាព។ សម្ដេចតេជោបញ្ជាក់ថា ក្នុងអំឡុងពេល១៤ឆ្នាំកន្លងមក បន្ទាប់ពីការ​ចុះ​ហត្ថ​លេខាលើសន្ធិសញ្ញាបំពេញបន្ថែម​ឆ្នាំ២០០៥ រហូតមកដល់ពេលនេះ យើ​ងសម្រេចបាន​ល​ទ្ធ​ផលប្រមាណជា ៨៤ភាគរយ នៅ​សល់​​តែ ១៦ភាគរយ ទៀត ដែលនឹងខិតខំបន្តដោះស្រាយបញ្ចប់​នាពេ​ល​ខា​ងមុខ។ ​សម្ដេចតេ​ជោបន្តថា សមិទ្ធផលផ្លែផ្កាដ៏ធំធេងដែលប្រទេសយើង​ទាំង​ពីរសម្រេច​បា​ន​នេះ កើតចេញមក​ដោ​យ​ការស្វះស្វែងរកដំណោះស្រាយរួមប្រកបដោយភាតរភាព និងការ​យោ​គយល់គ្នា​ទៅវិញ​ទៅមក ក្នុងភាពជាបងប្អូន ជាមិត្តភាពរាប់សិបឆ្នាំកន្លងមកហើយ។ សម្ដេចតេជោបន្ថែមថា ជា​ការ​ពិត ប្រសិនបើយើងមិនប្រឹងប្រែងបញ្ចប់បញ្ហាព្រំដែននេះទេ ប្រទេសយើងទាំងពីរ​នឹងនៅ​តែ​​កើតមានទំនាស់ព្រំដែនមិនដាច់ស្រេចរាប់ជំនាន់តទៅមុខទៀត ងាយក្លាយជាកម្មវត្ថុ​ប្រជែង​ផ្នែ​កនយោបាយទៀតផង ហើយភាពសុខសាន្ត និងការអភិវឌ្ឍនៅតាមព្រំដែន​នឹងអាចមិន​កើ​ត​​មានទេ។ ទន្ទឹមនេះ ជាការចាំបាច់ ដែលប្រទេសយើងទាំងពីត្រូវសហប្រតិបត្តិការស្អិតរមួត រវាងថ្នាក់​ដឹក​នាំនៃប្រទេសទាំងពីរ រវាងគណៈកម្មការចម្រុះព្រំដែន និងរវាងអាជ្ញាធរពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នា​ក់​នៃប្រទេសទាងពីរ ដែលជាការរួមចំណកដ៏ធំធេង មិនត្រឹមតែលើការងារ​​ព្រំដែនប៉ុណ្ណោះទេ ប៉ុ​ន្តែបានជួយបង្កើន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជួយលើកកម្ពស់ជីវ​ភាពរស់នៅ​របស់​ប្រ​ជា​​ពលរដ្ឋ តាមរយៈការប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់តែជាទី​លាន​ប្រយុទ្ធចំការមីន តំបន់​គេ​​បោះបង់ចោល គ្មានមនុស្សរស់នៅ គ្មានហេដ្ឋារចនាសម្ព័ន្ធ និងគ្មាន​ការអភិវឌ្ឍអ្វីសោះនោះ ឱ្យ​ទៅជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអភិវឌ្ឍ​ ដើម្បី​លើកកម្ពស់ជីវភាពរស់នៅ និង​ភាព​សុខសាន្តរបស់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ។ សម្ដេចតេជោគូសបញ្ជាក់ទៀតថា ក្នុ​ង​នា​​មរាជរដ្ឋាភិបាលកម្ពុជា សម្ដេចពិតជាមានមោទ​នភាព ដោយយើងទម្លុះនូវការលំបាក និង​ស្ទើរ​តែ​ប​ញ្ចប់ទាំងស្រុងព្រំដែន​គោករវាប្រទេស​យើង​ទាំងពីរ។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា “​ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និង​វាយ​តម្លៃខ្ពស់ចំពោះគណៈកម្មការចម្រុះព្រំដែននៃប្រទេសយើងទាំងពីរ ដែលសម្រេចបាន​ល​ទ្ធ​​​ផលគួរឱ្យមោទនភាព ទាំងការងារនៅលើដីជាក់ស្ដែង និងការចងក្រងឯកសារច្បាប់ជាប្រវត្តិ​សា​​ស្ត្របានដោយហ្មត់ចត់ប្រកបដោយគុណតម្លៃខ្ពស់”។ ជាមួយយគ្នានេះ រាជរដ្ឋាភិបាល​កម្ពុជា នឹងប្រែក្លាយ​ខ្សែ​​ព្រំដែនកម្ពុជា-វៀតណាម ក៏ដូចជាព្រំដែនកម្ពុជាជាមួយឡាវ និងថៃ ឱ្យទៅជាព្រំដែនអន្តរ​ជាតិ​ពិតប្រាកដ ដើម្បីបញ្ចប់នូវបាតុភាពព្រំដែន រួមគ្នាប្រែក្លាយតំបន់​ព្រំដែនឱ្យទៅជាតំបន់​គ្មាន​ការ​ភ័យ​ខ្លាច ទៅជាតំបន់ដែលមានជីវភាពធូរធា​ និងជាតំបន់មាន​ការអភិវឌ្ឍសុខដុមបនីយកម្ម រុង​រឿ​ងតរៀងទៅ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បាន អំពាវនាវដល់អាជ្ញាធរដែនដី ក៏ដូចជា​ប្រ​ជា​ពលរដ្ឋនៃប្រទេសទាងពីរ ចូលរួមថែរក្សា​បង្គោលព្រំដែនឱ្យបានស្ថិតស្ថេរគង់វង្ស និងរួមគ្នា​ប្រែ​ក្លាយតំបន់ព្រំដែនឱ្យ​ទៅជាព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ​ជា​និ​ច្ច​និរន្តន៍ ដើម្បីភាពសុខសាន្ត​របស់ប្រជាជន និងប្រទេសយើងទាំងពីរតរៀងទៅ។

គួរបញ្ជាក់ដែរថា កម្ពុជា និងវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១.២​៧០គីឡូម៉ែត្រ ដោយយោងទៅតាមការកំណត់ក្នុងផែនបោនខ្នាត១ លើ១០០ពាន់ ដែល ​ប​ន្ស​ល់​ទុកពីសម័យអាណានិគម និងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ។ ជាមួយគ្នា​នេះ ប្រទេសទាំ​ងពីរ​ក៏​បានចុះសន្ធិសញ្ញារួមគ្នាមួយកំណត់ព្រំដែនប្រទេស​ទាំងពីរកាលពី​ឆ្នាំ១៩៨៥ និងបានធ្វើ​សន្ធិ​ស​​ញ្ញាបំពេញបន្ថែមមួយទៀតកាលពីឆ្នាំ២០០៥កន្លងទៅ ដើម្បី​ឈាន​ទៅការកំណត់ព្រំសីមា និ​ង​​ការបោះបង្គោលព្រំដែនរួមគ្នា។ នៅក្នុងពិធីនេះដែរ នាយក​រដ្ឋមន្ត្រីនៃ​ប្រទេសទាំ​ង​ពី​រ(កម្ពុ​ជា​​-វៀតណាម) ក៏បាន​ចុះ​ហត្ថ​លេខាទទួលស្គាល់ផែនទីថ្មីខ្នាត ១លើ២៥ពាន់ចំនួន៩២ផ្ទាំង ដែ​ល​ផលិតឡើងដោយប្រើបច្ចេកវិទ្យាខ្ពស់ បង្ហាញពីបង្គោល​ព្រំដែន និងខ្សែខណ្ឌសីមានៃ​ប្រ​ទេ​សទាំងពីរ។

បើតាមឯកឧត្ដមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានអះអាងថា ផែនទីនេះ នឹង​ត្រូ​វ​យ​ក​​​ទៅតម្កល់​នៅអង្គការសហប្រជាជាតិផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort