ប្រធានរដ្ឋវៀតណាមកត់សម្គាល់ពីការរីកចម្រើនរបស់កម្ពុជា

ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្ដម Nguyen Phu Trong អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារ​ណ​រដ្ឋ ស​ង្គមនិយមវៀតណាម បានកត់សម្គាល់ពីការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ពិសេ​ស​កំណើសេដ្ឋកិច្ចមានការកើនឡើងជាបន្តបន្ទាប់។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ បន្ទាប់ពីស​ម្តេ​ច​ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាដឹកនាំ​គ​ណៈ​ប្រ​តិភូចូលជួបសម្ដែងការគួរសម ជាមួយឯកឧត្ដម Nguyen Phu Trong អគ្គលេខាធិការ​ប​ក្ស​ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ​២​០​​១៩ នៅទីក្រុងហាណូយ ក្នុងខណៈដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញ​បំពេញទស្សន​កិច្ច​ផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនោះ។

ក្នុងជំនួបនោះដែរ ឯកឧត្តម Ngu​ye​n​ Phu Trong) បានមានប្រសាសន៍ស្វាគមន៍ សម្តេច​តេជោនាយករដ្ឋមន្ត្រី ចំពោះដំណើរ​បំ​ពេ​ញ​ទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ​និង​គណៈប្រតិភូកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមបានតាមដានយកចិត្តទុកដាក់ នៃជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏ដូចជាការធ្វើសន្និសីទរួមរវាង​ថ្នាក់ដឹក​នាំនៃប្រទេសទាំងពីរ ព្រមទាំងលទ្ធ​ផ​ល​​ដ៏ល្អរបស់កម្ពុជា-វៀតណាម ស្ដីអំពីការជំរុញវិនិយោគ និងពាណិជ្ជកម្មផង​ដែ​រ​។ ឯកឧត្តមប្រធានរដ្ឋវៀតណាម ក៏បានកោតសរសើរចំពោះ​ប្រទេស​កម្ពុជា​ដែលមានការរីក​ចម្រើ​ន​​យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាពិសេ​ស​​កំណើនសេដ្ឋកិច្ចមានការកើនឡើងជាបន្តបន្ទាប់។

នៅក្នុងជំនួបនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា សម្តេច​ពិត​ជា​រីក​រាយ​ដែលបានជួបឯកឧត្តមប្រធានរដ្ឋវៀតណាម។ សម្ដេចតេជោនាយ​ករដ្ឋមន្ត្រី​ក៏​បាន​ជម្រា​បជូន​អំពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចរបស់​សម្ដេចមកកាន់ប្រទេស​វៀត​ណាម​នា​ពេ​ល​នេះ ហើយសម្តេចបានចាត់ទុកថានេះ គឺជាប្រវត្តិសាស្ត្រមួយសម្រាប់​ប្រទេស​ទាំងពីរកម្ពុជា-វៀ​តណាមផងដែរ ក្នុងការចូលរួមពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិ​ការរវាង​ប្រទេសទាំង​ពី​រ​។ ស​ម្ដេ​ច​​តេជោនាយករដ្ឋមន្ត្រី ​ក៏បានកោតសរសើរចំពោះប្រទេសវៀតណាម​ដែលមាន​ការ​អភិ​វឌ្ឍ​រីកចំរើនជឿនលឿន​ ពិសេសកំណើនសេដ្ឋកិច្ចរីកលូតលាស់យ៉ាង​ឆាប់​រហ័ស ដែល​ទាក់​​ទាញ​ការវិនិយោគពីបរទេសបានយ៉ាងច្រើន។ សម្តេចតេជោគូសបញ្ជាក់ថា កម្ពុជា-វៀត​ណា​ម នឹងរួមគ្នាអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុត នូវរាល់ទិសដៅដែលបានដាក់ចេញ និងការព្រម​ព្រៀ​ងគ្នា ហើយនឹងប្រឹងប្រែងបន្តដោះស្រាយបញ្ចប់ឱ្យបានឆាប់ នូវបញ្ហាដែល​មាន ដូចជា​ការ​ងា​​រ ខណ្ឌសីមា​ និងបោះបង្គោលព្រំដែនគោកដែលនៅសេសសល់១៦ភាគរយ ដើម្បីកសាងព្រំដែន​ប្រទេស​ទាំងពីរឱ្យទៅជាតំបន់ដែលមានសន្តិភាព មិត្តភាព សហប្រតិ​បត្តិការ និងវិបុល​ភាព​ជា​និ​រ​ន្តន៍។ សម្តេចតេជោក៏បានអរគុណចំពោះវៀតណាម​ដែលបាន​ចូលរូមក្នុងការ​ជួយ​រំ​ដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូសាសន៍ ការស្វែងរកសន្តិភាព  ក៏ដូចជាការ​ស្តា​រ​ និងអភិវឌ្ឍន៍កម្ពុជារហូតមកដល់ពេលបច្ចប្បន្ន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort