សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​អញ្ជើញចូលរួមក្នុងពិធីលៀង​​សាយភោជន៍ ដែលរៀបចំដោយឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម

ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ — ប្រភពពីអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នារាត្រីថ្ងៃទី០៤ ខែតុ​លា ឆ្នាំ​២​០​​​​១៩ ដែល​ជាថ្ងៃទី១នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋ​ធានីហាណូយ សា​​ធារ​ណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ​ស​ង្គ​ម​និយមវៀតណាម បានរៀបចំពិធីលៀងសាយភោជន៍ជាមហា​កិត្តិយសដ៏ខ្ពង់ខ្ពស់​បំ​ផុ​ត ជូន​ចំពោះ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ច​ក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលអញ្ជើញបំពេញទស្សនកិច្ច​ផ្លូវ​កា​រ នៅ​សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងពិធីនោះ ក៏​មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាឥស្សរជន​ជាន់ខ្ពស់​រដ្ឋា​​​ភិបាលវៀតណាម និងឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូតនៃបណ្តាប្រទេសជាមិត្ត ជា​​ភ្ញៀវពិសេសរបស់រដ្ឋាភិបាលវៀតណាមជាច្រើនរូបផងដែរ។

ក្នុងសុន្ទរកថាស្វាគមន៍នៃ​ពិធី​លៀ​​ង​សាយភោជន៍នោះ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយក​រដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិ​យ​ម​​​​​វៀតណាមបានមានប្រសាសន៍ថា ឯកឧត្តមពិត​ជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដោ​​​យ​​បានទទួលសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងរយៈពេល៩ខែកន្លង​មក បន្ទាប់ពីសម្តេ​​ច​អ​ញ្ជើ​​ញបំពេញទស្សនកិច្ចផ្លូវការ មកកាន់ប្រទេស​វៀតណាមកាលពីខែធ្នូ ឆ្នាំ ២០១៨កន្លងទៅ។ ឯ​ក​​ឧត្តមនាយករដ្ឋមន្រ្តីមានប្រសាន៍បន្តថា សម្តេចតេជោគឺជាមិត្តដ៏ល្អរបស់ប្រទេស និង​ប្រ​ជា​​​ជនវៀតណាម ហើយអ្វីដែលយើងចងចាំ​មិន​​អាចបំភ្លេចបានគឺ ការជួយគ្នាទៅវិញទៅម​ក ក្នុ​ង​​គ្រាដ៏លំបាកបំផុត ដែលប្រទេសទាំងពីរ​ធ្លាប់ឆ្លងកាត់ដូចគ្នា។

ក្នុងឱកាសនោះផងដែរ ស​ម្ដេ​ច​តេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះការ​ស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់​ក្តៅ ព្រមទាំងពិធីលៀងសាយ​ភោជន៍ប្រកបដោយ​បរិយាកាសអធិកអធម ដែលឯកឧត្តមនា​យ​ក​​រដ្នមន្ត្រី​ ង្វៀន សួនហ្វ៊ុក​​ បានរៀបចំនា​ពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាន​អប​អរ​សា​ទរ​ចំពោះការរីកចម្រើន​ និងសមិទ្ធ​ផលដ៏ធំធេងដែលប្រទេសវៀតណាមសម្រេចបាន ពិសេ​ស​កំណើនសេដ្ឋកិច្ចខ្ពស់ ហើយក្នុង​រយៈ​ពេល១០ឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍយ៉ាងរហ័ស​ក្នុ​ងវិស៏យហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង វិស័យសង្គមកិច្ច ការបណ្តុះបណ្តាល​ធនធានមនុស្ស​ប្រ​កប​ដោយគុណភាពខ្ពស់​ ការរីកចម្រើន​ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពិសេសគឺការ​បែ​​ងចែក​ធនធានសេដ្ឋកិច្ចប្រកបដោយ​បរិយាប័ន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ ត្រឹមត្រូវ របស់​បក្ស​កុម្មុយនីស្ត និងរដ្ឋាភិបាលវៀត​ណាម។​ សម្តេចតេជោក៏បានសម្តែងនូវការអបអរសាទផងដែរ ​ចំពោះវៀណាម ដែលបាន​ជាប់​ឆ្នោតជាសមាជិកមិនអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខ​អង្គការស​ហ​ប្រជាជាតិសម្រាប់​អាណត្តិ ២០២០-២០២១ ជាមួយសំឡេងគាំទ្រដ៏លើសលប់ គឺ ១៩២ លើ ១​៩​៣។ សម្ដេចតេជោបន្ដថា នេះបញ្ជាក់ឱ្យ​ឃើញពីការគាំទ្ររបស់ពិភពលោកចំពោះតួនាទី និងការរួមចំណែកដ៏​សំ​ខា​ន់​របស់វៀតណាម​ក្នុងកិច្ចខិតខំដោះស្រាយបញ្ហាតំបន់ និងពិភពលោក។ ជាមួយនេះ ​កម្ពុជា ​ត្រៀ​មខ្លួន ផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងពេញទំហឹង ចំពោះវៀណាម ក្នុងតួនា​ទី​ជាម្ចាស់ផ្ទះ និងជាប្រធាន ASEAN នាឆ្នាំ២០២០ ខាងមុខនេះ។ សម្តេចតេជោគូសបញ្ជាក់ថា ក​ម្ពុជា-វៀតណាម នឹងរួមគ្នាអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតនូវរាល់ទិសដៅដែលបានដាក់ចេញ និ​ង​ការព្រមព្រៀងគ្នា ហើយនឹងប្រឹងប្រែងបន្តដោះស្រាយបញ្ចប់ឱ្យ​បានឆាប់នូវបញ្ហាដែល​មាន ដូ​ច​ជាការងារខណ្ឌសីមា​ និងបោះបង្គោលព្រំដែនគោកដែលនៅសេសសល់១៦ភាគរយ ដើម្បីក​សា​ង​ព្រំដែនប្រទេសទាំងពីរ ឱ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​វិបុលភាព​ជា​និ​រន្តន៍ ព្រមទាំងបន្តពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យលើសពីផែនការ ៥.០០០​លាន​ដុល្លាអា​ម៉េ​រិ​ក​​នៅឆ្នាំ២០២០ ហើយខិតខំបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នា​ដោយ​រៀបចំឱ្យបានឆាប់​នូវ​ផែ​នការមេតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

សម្តេចតេជោក៏បានអរគុណចំពោះការឧប​ត្ថម្ភ​គាំទ្ររបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការរំដោះកម្ពុជាចេញពីរបបប្រល័យ​ពូជសាស​ន៍​ ប៉ុល ពត ព្រមទាំងការរួមចំណែក​របស់​វៀតណាមដល់សន្តិភាព និងការស្តារនិងអភិ​វឌ្ឍក​ម្ពុ​ជា​ ដែលនេះជាសច្ចធម៌ប្រវត្តិសាស្ត្រដែល​ត្រូវបានកត់ត្រាទុក មិនអាចបដិសេធបាន ឬក៏​បំ​ភ្លេ​ច​​បា​ន​ឡើយ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort