សម្ដេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញចូលគាល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ — នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្ដេចតេជោ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ​២០​១៩បានសរសេរថា នៅរសៀលថ្ងៃពុធ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​​ព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុ​និ​នាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរ​ព​ស​​ក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង។

ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានទូលថ្វាយនូវ​កាក់  ​មា​ស​អនុស្សាវរីយ៍ និងក្រដាសប្រាក់រៀលគំរូថ្មី ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា​ជាតិ​ខ្មែ​រ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលរាជរដ្ឋាភិបាលកម្ពុជា​បានរៀបចំឡើងដើម្បី​អបអរ​សា​​ទរ​ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ខួប១៥​ព្រះ​វ​ស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​ស​ម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ​ដ៏​ខ្ពង់ខ្ពស់បំផុត ក្នុងពេលខាងមុខនេះ៕

ដោយ  ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort