សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញកាន់បិណ្ឌទី៩ នៅវត្តមុន្នីសុវណ្ណ

ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​កិ​ត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកកាន់បិណ្ឌទី៩ នៅវត្ដមុន្នីសុវណ្ណ (ហៅវត្ត​ចំ​ពុះ​ក្អែក) ដែលមានទីតាំងស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែ​ភទ្របទ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០១៩។

ក្នុងឱកាសអញ្ជើញកាន់បិណ្ឌព្រឹកនេះដែរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹ​ទ្ធ​បណ្ឌិត បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសទៅ    ​ដ​ល់​​វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណី សាសនា ខ្មែរ។ ទ​ន្ទឹមនេះដែរ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានប្រគេន និងជូនក្រណាត់ស ព្រមទាំង​ថវិកាដល់ព្រះសង្ឃ ចាស់ព្រឹទ្ធចារ្យ លោកយាយ លោកតា ព្រមទាំងពុទ្ធបរិស័ទ​ជា​ច្រើ​ន​នា​ក់​ និងអង្គផងដែរ។

ជារៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុ​ន​សែន តែងតែដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មកប្រារព្ធពិធីបុណ្យប្រពៃណីជាតិនេះ​នៅ​តា​មវត្តអារាមនានាយ៉ាងខ្ជាប់ខ្ជួន។ នៅក្នុងឱកាសដ៏មហោឡាឬក្សនេះ សម្តេចទាំងទ្វេបាន ឧទ្ទិ​ស ឱ្យមគ្គផលដែលកើតចេញពីការកាន់បិណ្ឌ នៃពីធីបុណ្យភ្ជុំបិណ្ឌនេះ សូមឱ្យជាតិខ្មែរ​ទាំង​មូ​ល​​បានជួបតែសេចក្តីសុខក្សេមក្សាន្តជានិច្ចនិរន្ត។

គួរបញ្ជាក់ដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយ នៅក្នុងចំណោមពិធី​បុណ្យ​ផ្សេង​ៗនៅព្រះរាជាណាចក្រកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខាន​ឡើ​យជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមាន រយៈ   ពេ​ល​​១៥ថៃ្ង ដោយហៅថាបុណ្យកាន់បិណ្ឌ១ បិណ្ឌ២… និងរហូតដល់ថៃ្ងបញ្ចប់ គឺជាពិធី «ភ្ជុំបិ​ណ្ឌ​»ធំតែម្តង។ សម្រាប់បុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ គឺចាប់ផ្ដើមដាក់បិណ្ឌចាប់ថ្ងៃទី១៤ ខែកញ្ញា រហូ​ត​ដល់​ថ្ងៃទី២៧ ខែកញ្ញា និងថ្ងៃភ្ជុំបិណ្ឌធំនៅថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៩៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort