ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និសីទព័ត៌មាន ស្តីពីការធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន

(FN-ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង១១៖០០នាទី ដល់១១៖៣០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ បានធ្វើសន្និសីទជាមួយបណ្តាញ ព័ត៌មាននានាស្តីពីការធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់អាស៊ាន។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនមានលទ្ធភាពកាត់បន្ថយប្រាក់ចំណូលពីប្រទេសអាស៊ាន មួយទៅប្រទេសអាស៊ានបានទេ ប្រាក់ចំណូលរបស់កម្ពុជា មិនអាចដើរទាន់ប្រទេសសិង្ហបុរី និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នោះទេ​ សូម្បីតែនៅអាមេរិក បារាំង និងអឺរ៉ុប ក៏មិនមានអ្នកណាមានទ្រព្យសម្បត្តិដូចគ្នានោះទេ ប៉ុន្តែសំខាន់គឺការកាត់គន្លាតខាងខួរក្បាល នេះជាវិធីដែលធ្វើទៅរួច។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុវជនកម្ពុជានាពេលនេះមានលទ្ធភាព និងសមត្ថភាពខ្លាំងណាស់ ហើយបានស្រែកឃ្លានខ្លាំងណាស់ចំពោះការ ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដែលមានយុវជនជាង៣០០០នាក់ បានចូលរួមកាលពីម្សិលមិញ។ យុវជនកម្ពុជាអាចនឹងចូលរួមច្រើនជាងនេះ បើទីធ្លាធំជាងនេះ។

– ឆ្លើយតបនឹងសំណួររបស់អ្នកកាសែតអាស៊ីសេរី និងកាសែត Cambodia Daily, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជាក្មួយធ្វើការ ឲ្យវិទ្យុអាស៊ីសេរី ដែលជាវិទ្យុប្រឆាំង និងសរសេរអោយ Cambodia Daily ដែលជាកាសែតប្រឆាំង តែពូពេញចិត្តចំពោះសំណួររបស់ក្មួយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវចាំពីប្រវត្តិសាស្រ្ត នូវសង្គ្រាម កាប់សម្លាប់ នៅពេលនេះយើងបានរស់រាន និងបានធ្វើការអោយកាសែតអាមេរិកាំង និងវិទ្យុអាមេរិកកាំង។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើរាជរដ្ឋាភិបាលរបស់ពូ មិនបានគ្រប់គ្រងអំណាចជិត៤០ឆ្នាំ និងតួនាទីរបស់ពូ ជានាយករដ្ឋមន្រ្តី ជាង៣២ឆ្នាំ តើក្មួយត្រូវបានវិទ្យុ អាស៊ីសេរី និង Cambodia Daily ជ្រើសរើសឲ្យធ្វើការទេ? ទាំងនេះតើមិនមែនបានកើតចេញពីអ្វី ដែលពូបានដឹកនាំប្រទេសទេ?

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានគោលនយោបាយឧស្សហកម្ម ២០១៥-២០២៥ ដែលឆ្លើយតបនឹងបច្ចេកទេសហូរចូលមក បើយើងមិនមានធនធានមនុស្ស គេក៏មិនដាក់រោងចក្រ និងការវិនិយោគនោះទេ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូមអ្នកទាំងឡាយកុំចោទសម្តេចងាកទៅរកចិន តែយើងត្រូវចាំថា ពេលវិបត្តិសេដ្ឋកិច្ច នាឆ្នាំ២០០៨ តែសេដ្ឋកិច្ច ចិន និងឥណ្ឌា មិនមានបញ្ហា មិនត្រឹមតែជួយសង្គ្រោះសេដ្ឋកិច្ចខ្លួនឯងនោះទេ ប៉ុន្តែបានជួយសង្គ្រោះសេដ្ឋកិច្ចនៅក្នុងពិភពលោក និងតំបន់ទៀតផង។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ផ្លូវមួយខ្សែក្រវ៉ាត់មួយ និងផ្លូវសូត្រសមុទ្រមួយ ខ្ញុំពិតជាស្ងប់ស្ងែងរបស់ប្រធាធិបតី ស៊ីជីនពីន ដែលគាត់បានដាក់ចេញឲ្យប្រទេសនៅលើពិភពលោក មានជំរើសច្រើនដូចជាប្រទេសនៅអាស៊ី វាបានកើតឡើងនូវធនាគារវិនិយោគ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ចិនមូលធិនិផ្លូវសូត្រ ចិនបានដាក់លុយ៤០ពាន់លានដុល្លារ។ សម្តេចបានឲ្យក្មួយៗ វិទ្យុអាស៊ីសេរី និង Cambodia daily សរសេរឲ្យត្រូវ ពីព្រោះនៅពេលនេះកំពុង Live ផ្ទាល់។

– ឆ្លើយតបនឹងអ្នកកាសែតវិទ្យុអាស៊ីសេរី និង Cambodia Daily, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកសរសេរឲ្យ Cambodia Daily ជេរពូជិត២០ឆ្នាំ តែម្សិលមិញពូបានប្រគល់លុយ ដើម្បីជួយសង្គ្រោះជិវិត។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូមឲ្យអ្នកកាសែតទាំងនេះកុំខ្ញុំបម្រើបរទេស, មានតែខ្មែរទេ ដែលស្រឡាញ់ខ្មែរគ្នាឯង,

– សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សន្និសិទកាសែត នៅវេលាម៉ោង១១៖៤០នាទីថ្ងៃដដែលនេះ៕

សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់អាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងត្រូវបើកជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅម៉ោង១៖៣០នាទីរសៀលថ្ងៃនេះ នៅសណ្ឋាគារសុខា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី៖ កម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort