កម្ពុជា-ចិន ក្រៅពីប​ន្ដជំរុញ​កិច្ច​សហប្រតិ​បត្តិការ​លើគ្រប់​វិស័យ ក៍បាន​ពន្លឿន​ឲ្យមានការសាង​សង់ផ្លូវ​ល្បឿនលឿន ភ្នំពេញ ក្រុង​ព្រះសីហនុ និងព្រលាន​យន្តហោះ​នៅខេត្តសៀមរាប ផងដែរ

នៅវិមាន​សន្តិភាព​កាលពីរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៧ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី ប្រធាន​​​គណៈ​កម្មាធិការ​កម្ពុជា និងឯកឧត្តម យ៉ាង ជាឈី ប្រធានគណៈ​​កម្មា​ធិ​កា​រ​​ចិន ធ្វើជា​សហ​​ប្រធាន​​​ក្នុង​កិច្ច​​ប្រជុំ​គណៈ​កម្មាធិការ​​សម្រប​​សម្រួល​​អន្តរ​រដ្ឋាភិបាល​​​កម្ពុជា-ចិនលើកទី៤​ ដើម្បីអនុវត្ត​កិច្ច​សហ​​ប្រតិ​បត្តិ​ការ​ភាពជា​ដៃគូយុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ ។

ឯកឧត្តម ហោណាំហុង ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៏​លើក​ឡើង​ថា៖ ទស្សនកិច្ច​របស់​ឯកឧត្តមយ៉ាង ជាឈី ពិតជាមាន​សារៈ​សំខាន់​ណាស់ តាមរយៈ​ដំណើរ​ទស្សន​កិច្ច​នេះនិង​ធ្វើឲ្យ​ទំនាក់​ទំនង​កិច្ចសហ​ប្រតិបត្តិការកម្ពុជា-ចិន ឲ្យកាន់​តែស៊ី​ជម្រៅ និងពង្រឹង​មិត្តភាព​ដ៏ប្រពៃ និង​ការតែធ្វើ​ឲ្យស៊ី​ជម្រៅថែម​ទៀតនូវកិច្ច​សហប្រតិប​ត្តិការភាពជា​ដៃគូរ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​កម្ពុជា-ចិន។

​នៅក្នុង​ឱកាសនោះដែ​រភាគីទាំងពីរបាន​ពិភាក្សា​អំពី​បញ្ហា​តំបន់ និងអន្តរជាតិ ហើយកិ​ច្ច​ប្រជុំ​នេះក៏បា​នពិភាក្សាត្រៀ​ម​រៀបចំ​ដំណើរទ​ស្សន​កិច្ចផ្លូវ​ការរបស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា នៅប្រទេសចិន ដែល​និងមាន​ឯកសារ​ជាច្រើន​ត្រូវ​ចុះហត្ថលេខា​និង មានផែនការកិ​ច្ចសហប្រតិ​បត្តិការ​ទ្វេភាគី​អំពី៖ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ”។  កិច្ចប្រជុំគណៈកម្មាធិការ​សម្របស​ម្រួលអ​ន្តររដ្ឋាភិបាល កម្ពុជា-ចិន លើកទី៤​នេះដែរ​ភាគីទាំង​២ មានការ​ឯកភាព​គ្នាលើ​គ្រប់វិស័យ​ជាច្រើន រួមមានការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំកំពូល រវាង ប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិ បត្តិការគ្រប់វិស័យរួមមាន ពាណិជ្ជកម្ម ការវិនិយោគ ជំនួយកសិកម្ម និងទេសចរណ៏ បញ្ហាសន្តិសុខ កងទ័ព ពាណិជ្ជកម្ម និងជម្រុញអ្នកទេសចរណ៏​ចិនឲ្យមក​ទស្សនាកម្ពុជាឲ្យបានចំនួន​២លាននាក់ក្នុងឆ្នាំ២០២០ ពិសេសពន្លឿនឲ្យ​មានការសាង​សង់ផ្លូវល្បឿន​លឿន ភ្នំពេញ ក្រុងព្រះសីហនុ និងព្រលានយន្តហោះនៅខេត្តសៀមរាប ឲ្យបានឆាប់ផងដែរ។

ឯកឧត្តម យ៉ាង ជាឈី  មានប្រសាសន៏ លើកថា៖ ក្រោមម្លប់ដ៏ត្រជាក់​របស់​ព្រះករុណា​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាច​ក្រកម្ពុជា និងក្រោម​ការដឹក​នាំដ៏​ត្រឹមត្រូវរបស់​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា បានដឹក​នាំ​អភិវឌ្ឍន៏​ប្រទេស​កម្ពុជា ឲ្យមានការរីកចំរើន​លើគ្រប់វិស័យ​គួរឲ្យកត់​សំគាល់។ ប្រទេសចិនបានយកចិត្តទុកដាក់​លើភាពជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ជាមួយប្រទេស​កម្ពុជាហើយ​ប្រទេសចិន នៅតែ​បន្តគាំទ្រប្រ​ទេសកម្ពុជា ដើរលើមាគ៌ាអភិវឌ្ឍ និងបន្តពង្រឹងគាំទ្រប្រទេស កម្ពុជា ជួយកម្ពុជារក្សាស្ថេរភាព លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលជាការអភិវឌ្ឍ ប្រកបដោតចីរភាព ។

សូមបញ្ជាក់ថា៖ នៅក្នុងឱកាស​ស្នាក់ក្នុង​ប្រទេស​កម្ពុជាក្រៅ​ពីចូលរួ​មកិច្ចប្រជុំ​ ឯកឧត្តម យ៉ាង ​ជាឈី ទីប្រឹក្សារដ្ឋ នៃសាធារណ​រដ្ឋប្រជាមា​និតចិន បាន​ចូលក្រាបបង្គំគាល់​ព្រះ​ករុណា​​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងចូល​ជួប​​សម្តែង​ការគួរសមជាមួយ​សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ផងដែរ​៕​

អត្ថបទ៖ សាវឿន

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ