សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារជាមួយ​​លោកនាយក​ រដ្ឋមន្ត្រីថៃ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយជាមួយ លោកនាយករដ្ឋមន្ត្រីថៃ នៅ សណ្ឋាគារ សុខា ខេត្តសៀមរាប។

លោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha បានសម្តែងនូវការអបអរសាទរ និងរីករាយដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលគណកម្មការទន្លេមេគង្គថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្រ្តីថៃ ក៏បានជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃខួបកំណើត សម្តេចកាលពីម្សិលមិញ គឺថ្ងៃទី ៤ មេសា ២០១៨ ហើយលោកក៏បានជូនពរដល់ប្រជាពលរដ្ឋកម្ពុជានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងមកដល់ស្របពេលជាមួយគ្នានៃពិធីសង្រ្កាន្តថៃនៅពេលដ៏ខ្លីខាងមុខនេះ។

កាលពីពេលថ្មីៗកន្លងមកនេះ លោកនាយករដ្ឋមន្ត្រីថៃក៏បានជួប សម្តេចតេជោនាយករដ្ឋមន្រ្តី នៅទៅក្រុងហាណូយ ប្រទេសវៀតណាមក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំ GMS6 និង CLV10 ដែលបានពង្រឹងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំយ៉ាងជិតស្និតរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ប្រមុខដឹកនាំនៃប្រទេសទាំងពីរបានសន្យានឹងបន្តពិភាក្សាបើកច្រកសេដ្ឋកិច្ចជាច្រើនថែមទៀតដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរអោយកាន់តែប្រសើឡើង។ នៅក្នុងកិច្ចពិភាក្សាសំណេះសំណាលព្រឹកមិញនេះ លោកនាយករដ្ឋមន្រ្តីថៃ ក៏បានជូនកាដូនូវដំបងវាយកូនគោលជូន សម្តេចតេជោ ក្នុងថ្ងៃខួបកំណើតកាលពីម្សិលមិញ ហើយបានជូនពរ សម្តេចតេជោ អោយលេង Golf ឈ្នះ និងជោគជ័យគ្រប់ភារកិច្ច។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយករដ្ឋមន្រ្តីថៃ Prayut Chan-o-cha ដែលបានជូនពរ និងជូនកាដូក្នុងថ្ងៃខួបកំណើតកាលពីម្សិលមិញ។ ហើយ សម្តេចតេជោ ក៏បានជូនពរដល់លោកនាយករដ្ឋមន្ត្រីថៃ និងប្រជាពលរដ្ឋថែទូទាំងប្រទេសជួបតែសេចក្តីសុខសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ប្រជាពលរដ្ឋថៃផងដែរ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយប្រទេសថៃដែលបានចូលរួមកសាងផ្លូវរថភ្លើងអោយដំណើរការឡើងវិញ ដែលបានបើកសម្ពោធអោយប្រើប្រាស់ពីក្រុងប៉ោយប៉ែត មកក្រុងស៊ីសុផុន ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ៤ មេសា ឆ្នាំ ២០១៨ ម្សិលមិញនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd
beylikdüzü escort escort beylikdüzü beylikdüzü escort