កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្នុងឆ្នាំ២០១៧ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី

ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បីស្រ្តី បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ ក្នុងឆ្នាំ២០១៧ និង​ការ​លើក​ទិស​ដៅផែនការ​សកម្មភាព​ឆ្នាំ២០១៨ បានប្រព្រឹត្តិទៅ​នាព្រឹក​​ថ្ងៃទី១២ ខែកុម្ភៈនេះ នៅវិមាន​សន្តិភាព ក្រោម​អធិបតីភាព សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីកម្ពុជា និងជាអនុប្រធាន​កិត្តិយស​ក្រុមប្រឹក្សា​ជាតិកម្ពុជា​ដើម្បីស្រ្តី ។  នៅក្នុងកិច្ច​ប្រជុំប្រចាំ​ឆ្នាំ ដើម្បីការពារ​ និងលើកកម្ពស់​ស្រ្តីកម្ពុជា​នេះបាន​លើកឡើង ​ពីការ​ចូលរួម​ការងារ និង​បញ្ហាប្រឈម របស់ស្ត្រីកម្ពុជា ទាំងក្នុង​ និងក្រៅប្រទេស។

តាម​ការលើក​ឡើងរបស់ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និងជាប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​​ដើម្បីស្រ្តី បាន​​បង្ហាញថា ស្ត្រីគឺជា​ឆ្អឹងខ្នង​ នៃការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ដោយ​តាមរយៈ​ការដាក់​ចេញ​នូវយុទ្ធសា​ស្ត្រចតុកោណ​​ដំណាក់​កាល​ទី៣ រាជរដ្ឋាភិបាល​កម្ពុជានៅតែ​បន្តជម្រុញ និងលើក​កម្ពស់​សមត្ថភាពស្ត្រី ក្នុងការ​ចូលរួម​ទាំង​វិស័យរដ្ឋ និង​ឯកជន។ ដែលក្នុង​នោះការ​ការ​ពារសិទ្ធ និងផល​ប្រយោជន៍ របស់ពលករ ពលការិនី ទាំងក្នុងប្រទេស និងក្រៅប្រទេស ក៏ត្រូវបានបន្តយក​ចិត្តទុកដាក់ផងដែរ។   បើតាម​របាយការណ៌ ក្នុងចំណោមពលករ សរុបចំនួន៤ម៉ឺ​ន៤ពាន់នាក់ ដែលទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ជប៉ុន និង សិង្ហបុរីង ក្នុងឆ្នាំ២០១៧ មានចំនួន​ពលការិនី ​ដែលទៅធ្វើការ ដោយ​ស្របច្បាប់ ចំនួនជាង១​ម៉ឺន៨ពាន់នាក់។ រីឯ​ក្នុងចំណោមពលករ​​ទៅធ្វើការ​នៅ​សាធារណៈរដ្ឋកូរ៉េ សរុបជិត​៦ពាន់​នាក់ មាន​ពលការិនី ជាង១ពាន់៦​រយនាក់ ដែល​ទៅធ្វើការក្នុងវិ​ស័យ ឧស្សាហកម្ម​ កសិកម្ម សំណង់ និងនេសាទ។

ក្នុងពេល​បំពេញ​ការងា​រនៅក្រៅប្រទេសនេះ ក្រសួងការ​បរទេស និងសហ​ប្រតិបត្តិការ​អន្តរជាតិ បានជួយ​សង្គ្រោះ និងសម្រប​សម្រួល​ ដល់ជនរងគ្រោះ​ខ្មែរនៅ​បរទេស ធ្វើមាតុ​ភូមិនិវត្តន៍មកស្រុក​កំណើត​វិញ បានចំនួន៩៨៦នាក់ ក្នុងនោះ​ស្ត្រី មាន​ចំនួន ​៥៦២នាក់។ ដើម្បី​បន្តដោះស្រាយ​និងទប់​ស្កាត់ការ​កើត​មាន​បញ្ហានានា​សម្រាប់​​ពលករទៅធ្វើការនៅក្រៅ​ប្រទេសនេះ ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានកំណត់​អោយទីភ្នាក់​ងារ​​ជ្រើសរើស​ពលករ​ទៅធ្វើការ​នៅក្រៅប្រទេស ត្រូវរៀបចំ​ឯកសារផ្លូវ​ច្បាប់អោយ​បានត្រឹមត្រូវ និងត្រូវធ្វើការ​​បណ្តុះ​បណ្តាលជំ​នាញបឋម មុនបញ្ជូន​ពលករ​ចេញទៅ​ធ្វើការផងដែរ។  ដោយ​ឡែក សម្រាប់ស្ត្រី​កម្ពុជា​ដែលបាន​ចូលបំរើ​ការងារ ជាមន្ត្រីរាជការ​ស៊ីវិល បាន​កើនឡើងដល់៤១ភាគរយនៃចំនួន​មន្ត្រីរាជការ​សរុប​ជាង២១ម៉ឺន៤ពាន់នាក់ ដែលត្រូវ​បាន​ជ្រើសរើស​ចូល​បំរើការងារ ក្នុងឆ្នាំ២០១៧ កន្លងមក។ ក្នុងនោះ មានស្ត្រីប្រមាណ ២៤ភាគរយ ត្រូវបាន​តែងតាំង​ក្នុង​តំណែង ទាំង​ថ្នាក់ជាតិ និងថ្នាក់ក្រោ​មជាតិ ដូចជានៅក្នុង វិស័យ​ការពារជាតិ វិស័យ​ការទូត និង ក្នុង​កិច្ចកា​រ​មូលដ្ឋាន ជាដើម។

លោកជំទាវ អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា ការកើនឡើង​ នៃចំនួន ស្ត្រីកម្ពុជា ក្នុងកិច្ចការសង្គម និងកិច្ចការរាជការនេះ គឺដោយមាន​ការអនុវត្តទៅតាម  គោលការណ៌របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រី យបាន២០ភាគរយ ទៅ ៥០ភាគរយ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ...

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort