សម្តេចតេជោ នាយករដ្ឋមន្រ្តី ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងញ៉ូវដែល្លី សាធារណរដ្ឋឥណ្ឌា

សម្តេច​អគ្គម​ហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ​មករា​​នេះ បានចាប់​ផ្តើម​ដំណើរ​បំពេញ​ទស្សន​កិច្ចផ្លូវការ នៅទីក្រុងញ៉ូវដែល្លី សាធារណរដ្ឋឥណ្ឌា បន្ទាប់ពីបាន​​អញ្ជើញ​​ចូលរួមកិច្ចប្រជុំ​កំពូល​រំលឹក​ខួបអនុស្សាវរីយ៍​២៥ឆ្នាំ នៃទំនាក់​ទំនងភា​ព​ជាដៃ​គូសន្ទនា​អាស៊ាន-ឥណ្ឌា រយៈពេល​២ថ្ងៃ​រួចមក។

នៅពិធី​បដិ​សណ្ឋារ​កិច្ចផ្លូវការ ដែល​ប្រារព្វ​ធ្វើឡើង​នៅវិមាន​ប្រធានា​ធិបតី វត្តមាន​នៃការ​អញ្ជើញ​​ដល់​របស់​សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រមុខ នៃរាជរដ្ឋា​ភិបាល​កម្ពុជា ដែលធ្វើ​ដំណើរ​តាម​រថយន្ត​អម​ដោយ​កងកិត្តិ​យស​ទ័ពសេះ ត្រូវបានកា​រធ្វើគារវ​កិច្ចស្វាគមន៍​យ៉ាងស្និទ្ធ​ស្នាល​រ៉ាក់ទាក់បំផុត ពីសម​ភាគីឥណ្ឌា ឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋឥណ្ឌា។ នៅក្នុង​ពិធីបដិសណ្ឋារកិច្ចផ្លូវការ​នោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលអមដំណើរ​ដោយ​ផ្ទាល់ពី​សមភាគីនា​យករដ្ឋមន្រ្តី ឥណ្ឌា បាន​អញ្ជើញ​គោរពភ្លេង​ជាតិ នៃប្រទេស​ទាំងពីរ ព្រះរាជា​ណាចក្រ​កម្ពុជា សាធារណរដ្ឋ​ឥណ្ឌា ។

បន្ទាប់​ពីពិធីត្រួត​ពល​កង​កិត្តិយស នៃកងទ័ព​ឥណ្ឌា​រួចមក សម្តេចតេជោ​ នាយករដ្ឋមន្រ្តី បាន​អញ្ជើញ​ធ្វើ​គារវកិច្ចស្វាគមន៍​យ៉ាងស្និទ្ធស្នាល ពីថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ឥណ្ឌា និងឥស្សរជនជាន់​ខ្ពស់រាជរ​ដ្ឋាភិបាល​កម្ពុជា ជា​ច្រើន​រូប។ លើទំនាក់​ទំនង​ទ្វេភាគីរវាងសា​ធារណ​រដ្ឋឥណ្ឌា និងព្រះរាជាណា​ចក្រកម្ពុជា ប្រទេស​ទាំងពីរ​បាន​ភ្ជាប់​​ទំនាក់ទំ​នងការទូតជាមួយគ្នា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៥២ និងត្រូវបានផ្តាច់ទំ​នាក់ទំនងការទូតជាមួយគ្នា ក្នុង​ឆ្នាំ១៩៧៥ នៃរបបខ្មែរក្រហម។ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ប្រទេសទាំងពីរកម្ពុជា ឥណ្ឌា បានភ្ជាប់ទំនង​ទំនង ការទូតជាមួយគ្នាឡើងវិញ នៅឆ្នាំ១៩៨១។

សូមបញ្ជាក់ដែរថា ចាប់តាំងពីភ្ជាប់ទំនាក់ទំនងការទូត​ជាមួយ​គ្នា​ឡើងវិញ ចាប់តាំងពីឆ្នាំ១៩៨១ រហូតមកដល់បច្ចុប្បន្ននេះ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះ​រាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សន​កិច្ចសាធារណរដ្ឋ​ឥណ្ឌាចំនួន​៤លើករួចមក​ហើយ ក្នុងនោះ អញ្ជើញបំពេញទស្សន​កិច្ចផ្លូវការ​ចំនួន៣លើក ក្នុងនោះ​​លើកទី១​នៅឆ្នាំ១៩៨១ លើកទី២ ពីថ្ងៃទី១៧ដល់​ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០០០ និងលើកទី៣ ពីថ្ងៃទី៧​ ដល់ថ្ងៃទី៩ ខែធ្នូឆ្នាំ២០០៧ និងលោកទី៤ អញ្ជើញ​ចូល​រួមកិច្ច​​ប្រជុំកំពូល​រំលឹកខួបអនុស្សាវរីយ៍​២០ឆ្នាំ នៃទំនាក់ទំនងដៃ​គូស​ន្ទនា​អាស៊ាន-ឥណ្ឌា ពីថ្ងៃទី២០-២១ខែធ្នូ ឆ្នាំ២០១២​។ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រទេស​ទាំងពីរកម្ពុជា-ឥណ្ឌា ការនាំចូល​ពីឥណ្ឌា​មកកាន់​​កម្ពុជា​​ក្នុង​ឆ្នាំ​២០១៦ មាន​ទឹក​ប្រាក់​ជាង​៨៩​លានដុល្លា ឯ​ការ​នាំចេញ​ពីកម្ពុជាទៅកាន់​សាធារណរ​ដ្ឋឥណ្ឌា មានទឹកប្រាក់ជាង​២២​លាន​ដុល្លា។ វិនិយោគទុន​ឥណ្ឌានៅ​កម្ពុជា​ពីឆ្នាំ១៩៩៤ ដល់ដើមឆ្នាំ២០១៦ មាន១០៨លានដុល្លា ឆ្នាំ២០១៦មាន ២០ លានដុល្លា និងឆ្នាំ២០១៧មាន៤,៥លានដុល្លា។ លើវិស័យ​ទេសចរណ៍ មានភ្ញៀវទេសចរណ៍​ឥណ្ឌា​មកកាន់​កម្ពុជា ចំនួន៤ម៉ឺន៦ពាន់១៣១នាក់ ក្នុងឆ្នាំ២០១៦ និងមានចំនួន​៤ម៉ឺន៥ពា​ន់៦៣៦​នាក់ ពីខែមករា​ដល់ខែតុលា ឆ្នាំ២០១៧។ កិច្ចសហ​ប្រតិបត្តិការលើ​វេទិកាអន្តរជាតិ ឥណ្ឌាបាន​សំរេច​គាំទ្របេ​ក្ខភាពកម្ពុជា ជាសមាជិកក្រុមប្រឹក្សា សេដ្ឋកិច្ច និងសង្គម សម្រាប់ឆ្នាំ២០១៩ របស់អង្គការស​ហប្រជាជាតិ ដែល​និងធ្វើការបោះ​ឆ្នោតនៅ​ឆ្នាំ២០១៨នេះ នៅបូរីញ៉ូយ៉ក សហរដ្ឋអាមេរិក ជាមួយគ្នានេះកម្ពុជា​បានគាំទ្រឥណ្ឌា លើគំនិតផ្តួចផ្តើម​របស់ឥណ្ឌា ឲ្យមានទិវាអន្តរ​ជាតិ ស្តីពីយូហ្គា International Yoga Day ជាមួយគ្នានេះកាលពីឆ្នាំ២០១៧ កម្ពុជាបានគាំទ្រឥណ្ឌា​ជាសមាជិក​តុលាការ​យុត្តិធម៌អន្តរជាតិ អណត្តិឆ្នាំ២០១៨-២០២៧ ដែលបាន​បោះឆ្នោត​កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ បូរីញ៉ូយ៉ក សហរដ្ឋអាមេរិក។ គាំទ្រឥណ្ឌា​ជាសមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ នៃអង្គការ​យូណេស្កូ អណត្តិឆ្នាំ២០១៧-២០២១។ សមាជិក​ក្រុមប្រឹក្សាអង្គការនាវាចរណ៍អន្តរជាតិ និងសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម អាណត្តិពី ឆ្នាំ២០១៨ដល់ឆ្នាំ២០២០។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ...

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort