សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយកក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោយពីបានអញ្ជើញជាអធិបតីក្នុងពិធីបិទទ្វារទឹកទំនប់​វារី​អគ្គិសនីសេសានក្រោម២ ក្នុងខត្តស្ទឹងត្រែងរួចហើយនោះ សម្តេចអគ្គមហាសេនា​បតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក ហ៊ុង យុងដា (HUANG YONGDA) អគ្គនាយក​ក្រុមហ៊ុន China Huanceng Group ចូលជួប​សំដែងការគួរសម និងពិភាក្សាការងារនៅទីស្នាក់ការរបស់ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង។

នៅក្នុងជំនួបនេះ សម្តេចតេជោ បានថ្លែងការអបអរសាទរ​ចំពោះ​ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ ដែល​បាន​ធ្វើឱ្យគម្រោង​សាងសង់​វារីអគ្គិសនីនេះ បានដំណើរការទៅតាមការគ្រោងទុកដែលនៅដើមឆ្នាំក្រោយនេះ នឹងមានការបន្ថែមទូប៊ីនដែលដល់ពាក់កណ្តាលឆ្នាំក្រោយនោះនឹងដំណើរ​ការនូវទូប៊ីនទាំង៨។

លោកអគ្គនាយកក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញ​មក​ចូលរួមក្នុងពិធីចាប់ផ្តើមបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ បានធ្វើឱ្យកម្មវិធីមានភាពអធិកអធម ហើយលោកបានសន្យាថា នឹងខិតខំធ្វើការអភិវឌ្ឍគម្រោងនេះឱ្យបានល្អប្រសើរ ដើម្បីផ្តល់នូវផលប្រយោជន៍ដល់មកម្ពុជា។ទន្ទឹមនេះលោកនឹងខិតខំដោះស្រាយការងារសង្គមផ្សេងៗទៀតមិនឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់នោះឡើយ។  លោកបានមានប្រសាសន៍ទៀតថា មិនគ្រាន់តែគម្រោងវារីអគ្គិសនីនេះទេ ប៉ុន្តែលោកនឹងចូលរួមអភិវឌ្ឍនូវគម្រោងវារីអគ្គិសនីផ្សេងៗទៀត ដូចជាវារីអគ្គិសនីប្រើប្រាស់ដោយខ្យល់,និងថាមពលផ្សេងៗទៀតដែលអាចមាន តាមការផ្តួចផ្តើមរបស់ប្រធានាធិតីចិន ស៊ីជិន ពីង ដែលបានលើកឡើងអំពីខ្សែក្រវាត់មួយ,ផ្លូវមួយ និងស្របតាមគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសារជាថ្មីដែលក្រុមហ៊ុនបានអនុវត្តការសាងសង់បានល្អ និងបានរួមចំណែកក្នុងការការពារបរិស្ថានដោយថាមពលដែលផលិតបានជាថាមពលដែលស្អាតមិនប៉ះពាល់ខ្លាំងក្លាដល់បរិស្ថានឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort