ឯកឧត្តម ទិត សុធា ចុះចែកកូនឈើចំនួន ១២ ០០០ ដើម ជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ស្វាយ

ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អមដំណើរដោយថ្នាក់ដឹកនាំជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានចុះដាំនិងចែកជូនកូនឈើចម្រុះ និងឈើហូបផ្លែចំនួន ១២ ០០០ ដើម ដែលជាការជួយឧបត្ថម្ភពីសាខាសមាគមសិស្ស-និស្សិតបញ្ញាវ័ន្តក្មេងវត្តខណ្ឌព្រែកព្នៅ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហាន បូរិន រួមទាំងក្រុមហ៊ុននិងដៃគូផ្ដល់ជំនួយឧបត្ថម្ភមួយចំនួនទៀត។

ពិធីចែកកូនឈើចំនួន ១២ ០០០ ដើមនេះបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណរដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពីរដ្ឋបាលនិងក្រុមប្រឹក្សាស្រុក កងកម្លាំងទាំងបីប្រភេទ មេឃុំនិងប្រជាពលរដ្ឋចូលរួមមកពីបណ្ដាឃុំទាំង១១ ក្នុងស្រុកកំពង់ស្វាយ សរុបប្រមាណ ៥០០នាក់។

ឯកឧត្តម ទិត សុធា និងក្រុមការងារ រួមទងម្ចាស់ជំនួយឧបត្ថម្ភ បានចូលរួមដាំដើមឈើជានិម្មិតរូប នៅដងផ្លូវសាធារណៈក្នុងភូមិព្រៃព្រាល “ក” ឃុំត្រពាំងឬស្សី ដោយមានប្អូនៗសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ មុននឹងចាប់ផ្ដើមប្រាព្ធកម្មវិធីនៅរដ្ឋបាលស្រុកកំពង់ស្វាយ។

ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយបានមានប្រសាសន៍ថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទទួលយកនូវកូនឈើចម្រុះនិងឈើហូបផ្លែទៅដាំ គឺជាសកម្មភាពនៃកិច្ចសហការរវាងក្រុមការងារនិងប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងន័យ “រួមគ្នាដាំដើមឈើដើម្បីគាំទ្រទាំងផ្នែកបរិស្ថានល្អ សេដ្ឋកិច្ចគ្រួសារ សន្តិសុខស្បៀង និងសង្គម”។

ឯកឧត្តម ទិត សុធា បានមានប្រសាសន៍បន្តថា សកម្មភាពនៃការដាំដើមឈើ គឺផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជាបង្កើនគម្របបៃតង ការពារបរិស្ថាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ឯកឧត្តមបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមគិតគូរទាំងអស់គ្នាដើម្បីយកកូនឈើទាំងនេះ ទៅដាំនៅតាមលំនៅដ្ឋាន ទីវត្តអារាម សាលារៀន ទីធ្លាសាធារណៈ ឬតាមដងផ្លូវនានា ក្នុងស្មារតីស្រលាញ់ព្រៃឈើ និងក៏ដើម្បីទាក់ទាញភ្ញៀវទេសចរ បង្កើនសោភ័ណភាពនៅក្នុងភូមិ-ឃុំ ក្នុងន័យរួមគ្នាដើម្បីបរិស្ថានស្អាត និងស្រស់បំព្រង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទិត សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានរំឮកបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដាក់ចេញនូវទិសដៅក្នុងការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត គឺបានប្រែក្លាយខេត្តកំពង់ធំមិនឱ្យនៅជាខេត្តដែលគេទៅហួស មកហួស ទៀតនោះទេ ដោយបច្ចុប្បន្នខេត្តកំពង់ធំមានការប្រែមុខមាត់និងភាពរីកចម្រើនកាន់តែប្រសើរឡើងទាំងហេដ្ឋារចនាសម្ព័ន្ធ ការទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគ រួមទាំងឱកាសការងារល្អៗជាច្រើន គឺជាការរួមចំណែកក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ឯកឧត្តមប្រធានក្រុមការងារបានគូសបញ្ជាក់ជូនប្រជាពលរដ្ឋដែលចូលរួមថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយនិងចក្ខុវិស័យដ៏ច្បាស់លាស់ក្នុងការបម្រើប្រជាជន និងរក្សានូវលំនឹងសេដ្ឋកិច្ច។ បើទោះបីជាក្រុមប្រឆាំងមួយចំនួនបានរិះគន់ វាយប្រហារ និងមួលបង្កាច់ ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ប៉ុន្តែឯកឧត្តមបានបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកំពូលៗរបស់ស្ថាប័នជាតិ បានប្រកាន់យកគោលជំហរយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុត ក្នុងកិច្ចការងារការទូតលើឆាកអន្តរជាតិ និងបានលាតត្រដាងនូវអំពើឈ្លានពានរបស់យោធាថៃលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ជាមួយនឹងការប្ដេជ្ញាចិត្តយ៉ាងមុតមាំដោយប្រកាន់យកគោលការណ៍ដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហា។ ការប្រឹងប្រែងទាំងនេះត្រូវបានដឹងឭ និងមានការគាំទ្រយ៉ាងពេញទំហឹងជាថ្មីទៀតតាមរយៈការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ និងវត្តមានចូលរួមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅឯកិច្ចប្រជុំកំពូលអាស៊ាននៅឯប្រទេសហ្វីលីពីនកាលពីពេលថ្មីៗ។

កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ ឯកឧត្តម ទិត សុធា មានជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងផ្ដល់សុភវិនិច្ឆ័យ ហើយនឹងបន្តគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដោយឥតងាករេ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦
beylikdüzü escort escort beylikdüzü beylikdüzü escort