គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក

កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រួមមាន ២៥មាត្រាត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតក្របខ័ណ្ឌគាំទ្រនិងជំរុញការអនុវត្តវិធានការនៃកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ដោយផ្អែកលើការផ្លាស់ប្តូរទិន្នន័យ និងឯកសារពាណិជ្ជកម្មនៅក្នុងទម្រង់អេឡិចត្រូនិក។ ក្របខ័ណ្ឌគាំទ្រនេះ មានគោលដៅដោះស្រាយបញ្ហាប្រឈមក្នុងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនតាមរយៈ ទី១. ការកាត់បន្ថយនូវរបាំងផ្នែកគតិយុត្តនិងបច្ចេកទេស ទី២. ការកាត់បន្ថយថ្លៃធ្វើពាណិជ្ជកម្ម ទី៣. ការបំពេញបន្ថែមក្នុងការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្មក្រោមក្របខ័ណ្ឌ WTO និង ទី៤. ការកាត់បន្ថយគម្លាតអភិវឌ្ឍរវាងប្រទេសក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។

កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ គឺជាសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UNESCAP) នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។ កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ បានចូលជាធរមានជាផ្លូវការនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីប្រទេសចំនួន៥ បានតម្កល់លិខិតូបករណ៍ផ្តល់សច្ចាប័នរួចរាល់។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៦ មានប្រទេសចំនួន១៥ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ។ ជាមួយគ្នានេះ ប្រទេសចំនួន២ ដែលបានចុះហត្ថលេខារួច ប៉ុន្តែមិនទាន់បានផ្តល់សច្ចាប័ន គឺប្រទេសអាមេនី និងកម្ពុជា។

ក្នុងបរិបទដែលកម្ពុជាត្រូវត្រៀមខ្លួនចាកចេញពីឋានៈប្រទេសអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ នឹងអាចជួយពង្រឹងសមត្ថភាពកម្ពុជា ក្នុងការធ្វើទំនើបកម្មប្រតិបត្តិការធុរកិច្ចអន្តរជាតិតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឱ្យស្របតាមនវានុវត្តន៍អន្តរជាតិ ដែលជាកត្តាចាំបាច់ដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់កម្ពុជា។ បន្ថែមពីលើនេះ ការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ ក៏នឹងជួយបំពេញបន្ថែមដល់ការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO TFA) ដែលកម្ពុជាបានផ្តល់សច្ចាប័ន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ឱ្យកាន់តែមានប្រសិទ្ធភាព៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះការសន្ទនាដោយសន្តិវិធី និងការគោរពច្បា...

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះការសន្ទនាដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ក្នុងការដោះស្រាយស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
beylikdüzü escort escort beylikdüzü beylikdüzü escort