សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន បានឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ពិធីសារទី២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន មានមាត្រាចំនួន ៣ និងបរិសិដ្ឋ ចំនួន ១ ដែលក្នុងបរិសិដ្ឋនេះមាន ១៧ជំពូក និង ១៦៩មាត្រា។ ពិធីសារទី២នេះ មានគោលបំណងសំខាន់ៗ រួមមាន ១. ឆ្លើយតបនឹងបរិយាកាសពាណិជ្ជកម្មសកល ២. ធ្វើទំនើបកម្មកិច្ចព្រមព្រៀង និងពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ ៣. បង្កើនសេរីភាវូបនីយកម្មទីផ្សារទំនិញ និងកាលានុវត្តភាពសេដ្ឋកិច្ច និង ៤. ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចតំបន់ និងការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម។ ការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ានលើកនេះ ក៏រំពឹងថានឹងចូលរួមចំណែកលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់កាន់តែស៊ីជម្រៅ និងទូលំទំលាយរវាងប្រទេសសមាជិកអាស៊ាន និងផ្តល់បរិយាកាសកាន់តែអំណោយផលដល់ខ្សែច្រវាក់ផលិតកម្មតំបន់ និងកំណើន ព្រមទាំងពង្រឹងសមត្ថភាពនិងភាពធន់របស់អាស៊ានក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមបច្ចុប្បន្ន និងអនាគតផងដែរ។

ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានទាំងមូល នឹងទទួលបានអត្ថប្រយោជន៍ពីពិធីសារទី២នេះ ដូចជា ១. ជំរុញការធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ ២. ការបើកទីផ្សារទំនិញបន្ថែមសម្រាប់តំបន់អាស៊ាន ៣. លើកកម្ពស់ភាពប្រកួតប្រជែងអាស៊ាន ៤. ជំរុញកិច្ចសម្រួលពាណិជ្ជកម្មកាន់តែប្រសើរឡើង ៥. លើកកម្ពស់ការត្រៀមខ្លួនរួចរាល់របស់អាស៊ានសម្រាប់ពាណិជ្ជកម្មអនាគត និង ៦. គាំទ្រដល់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួចអាស៊ាន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិ...

ក្នុងឱកាសអបអរសាទរខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦) នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ
beylikdüzü escort escort beylikdüzü beylikdüzü escort