សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាល្ខោនបុរាណ រឿងមហាវេស្សន្តរជាតក

នៅល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គ​មហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម​ទស្សនាល្ខោនបុរាណ រឿងមហាវេស្សន្តរជាតក ក្នុងឱកាសរំលឹកខួប៤៨ឆ្នាំ នៃការចូល ទីវង្គតរបស់ព្រះ​សង្ឃរាជ្យ​ជូនណាត។ ល្ខោនបុរាណ រឿងមហាវេស្សន្តរជាតក​នេះនាំមក​ដោយ សហភាព​សហព័ន្ធយុវជនកម្ពុជា

សហការ​ឧបត្ថម្ភ និងមានការ គាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលចូលរួមរួម​សម្ដែងដោយ លោកគ្រូ អ្នកគ្រូ អតីតសិល្បករជំនាន់មុននិងបច្ចុប្បន្ន ប្រាំជំនាន់ រួមគ្នាធ្វើឲ្យរស់ឡើងវិញ​នូវទស្សនីយភាពរឿង មហា​វេស្សន្តរជាតក ដើម្បីរម្លឹកពីល្ខោនបុរាខ្មែរយើង ជាពិសេសរក្សាអោយ​បានគង់វង្ស។ បន្ទាប់​ពីបាន​ទស្សនាការ​សំដែងរួចហើយ សម្តេចតេជោនាយក​រដ្ឋមន្ត្រីបានមាន​ប្រសាសន៍ បង្ហាញនូវ ចំណាប់​អារម្មណ៍ថា តាមរយៈទស្សនីយ​ភាពនេះ ពិតជាមាន​អត្ថន័យ និងមានសារ​សំខាន់​ណាស់សំរាប់ កូនខ្មែរ​ជំនាន់ក្រោយ​បានដឹងពីប្រវត្តិ​ល្ខោនបុរាណខ្មែរ ជាពិសេសរឿងមហា​វេស្សន្តរជាតក​នេះតែម្តង។ សូមឲ្យទស្សនីយភាព​ដែលកើតឡើងដោយ​កម្លាំងសាមគ្គី​នៃមរតកមនុស្សរ​ស់ជាសារដ៏​សំខាន់ និងជា ប្រយោជន៍សម្រាប់កូនខ្មែរជាយុវសិល្បករជំនាន់ក្រោយជាអ្នកបន្តវេនអភិរក្សមរតកវប្បធម៌ដូនតាដ៏មានតម្លៃមិនអាចប្រៀបផ្ទឹមបាន។

នេះទុកជាគតិ មុននឹងធ្វើការអភិវឌ្ឍ​បង្កើតនិម្មិតកម្មថ្មី សូមកុំភ្លេចពីប្រភពដើម កំណើតនៃមូលដ្ឋានគ្រឹះទើបយើង​មិនបាត់បង់។ ដើម្បីជាការលើក​ទឹកចិត្តសំរាប់សិល្បករ សិល្បការិនី ដែលបានរួមគ្នាសំដែងទាំង៥ជំនាន់នេះ សរុបទាំង អស់ ១០៩នាក់ គឺ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិការក្នុងម្នាក់ៗ ១លានរៀលផងដែរ។ កម្មវិធីបានបញ្ចប់ដោយបរិយាកាសរីករាក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort