គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃនៅប្រទេសសិង្ហបុរី

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃនៅប្រទេសសិង្ហបុរី។

កម្ពុជាស្វាគមន៍ជំហានបន្ទាប់ដ៏សំខាន់នេះ ដែលកម្ពុជានឹងតំណាងដោយ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង់ រួមជាមួយគណៈប្រតិភូ និងក្រុមការងារច្បាប់កម្ពុជា។

គួរបញ្ជាក់ផងដែរថា សុន្ទរកថាបើករបស់ភាគីទាំងពីរ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ទី១៥ខែកញ្ញា វេលាម៉ោង ០៨:០០ ម៉ោងនៅកម្ពុជា (ត្រូវនឹងម៉ោង ០៩:០០ ម៉ោងក្នុងប្រទេសសិង្ហបុរី) ហើយនឹងបើកផ្សាយដោយផ្ទាល់ ជាសាធារណៈ ជាភាសាខ្មែរ អង់គ្លេស និងថៃ។ សុន្ទរកថាបើករបស់កម្ពុជានឹងថ្លែងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៨ ខែកញ្ញា ឆ្ន...

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីសារព័ត៌មានអន្តរជាតិល្បីៗចេញមកនិយាយការពិតពីសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា៖
beylikdüzü escort escort beylikdüzü beylikdüzü escort