ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន៖ កម្លាំងអាចផ្លាស់ប្តូរកាលៈទេសៈនៅនឹងកន្លែង ប៉ុន្តែវាមិនអាចបង្កើតភាពស្របច្បាប់បានឡើយ

ក្នុងសុន្ទរកថាពិសេសថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅក្នុងឱកាសសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា កម្លាំងអាចផ្លាស់ប្តូរកាលៈទេសៈនៅនឹងកន្លែង ប៉ុន្តែវាមិនអាចបង្កើតភាពស្របច្បាប់ឬ សន្តិភាពយូរអង្វែងឡើយ។ សន្តិភាពយូរអង្វែងតម្រូវឱ្យមានការសន្ទនា យុត្តិធម៌ ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។ ឯកឧត្តម ក៏បានបន្តថា នៅពេលមានជម្លោះកើតឡើង រដ្ឋនានាគួរតែប្រើប្រាស់មធ្យោបាយសន្តិភាពដែលមាន ឱ្យបានពេញលេញ ស្ថិតក្រោមច្បាប់អន្តរជាតិជាពិសេសកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយកម្ពុជាបាននិងកំពុងខិតខំអនុវត្តវិធីសាស្រ្តនេះយ៉ាងច្បាស់លាស់ក្នុងការដោះស្រាយជម្លោះរបស់កម្ពុជាជាមួយប្រទេសថៃ។

ឯកឧត្តម ប្រាក់ សុខុន ក៏បានបញ្ជាក់បន្ថែមថា បញ្ហាព្រំដែនកម្ពុជា-ថៃ មិនត្រឹមតែជាប់ពាក់ព័ន្ធចំពោះប្រទេស ទាំងពីរប៉ុណ្ណោះទេ វាក៏ប៉ះពាល់ដោយផ្ទាល់ទៅដល់គោលការណ៍ដែលជាបេះដូងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ TAC ផងដែរគឺ៖ ការគោរពអធិបតេយ្យ និងបូរណភាពទឹកដី ការបោះបង់ការគំរាមកំហែងឬការប្រើប្រាស់កម្លាំងនិងការដោះស្រាយជម្លោះដោយសន្តិវិធី។

នៅក្នុងសុន្ទរកថាដដែលនោះ ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ទោះបីជាកម្ពុជាបានជួបប្រទះនូវផល លំបាកក៏ដោយ ក៏កម្ពុជានៅតែបន្តដោយខ្ជាប់ខ្ជួនស្វែងរកមធ្យោបាយសន្តិភាព និងស្របច្បាប់ក្នុងការដោះស្រាយបញ្ហាទាំងព្រំដែនសមុទ្រនិងព្រំដែនគោកជាពិសេសស្ថិតក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងនិងសន្ធិសញ្ញាដែលមានស្រាប់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២ ខែកញ្ញា ឆ្ន...

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនបងប្អូនជនរួមជាតិអំពីការពិតដែលមិនអាចកាឡៃបាននៃសង្គ្រាមឈ្លានពានទឹកដីកម្ពុជាពីសំណាក់កងកម្លាំងថៃ និងការងារការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន៖
beylikdüzü escort escort beylikdüzü beylikdüzü escort