ព្រឹទ្ធសភាកម្ពុជាឆ្លើយតបទៅនឹងប្រធានព្រឹទ្ធសភាថៃថាកុំយកលេសបង្រ្កាបឧក្រិដ្ឋកម្មអនឡាញ មកឈ្លានពានអធិបតេយ្យភាព

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតប និងសម្តែងការសោកស្តាយចំពោះសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ដែលបានប្រតិកម្មលើប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងពិធីបើកសន្និសីទប្រធានសភាអន្តរសភាលើកទី២ (ISC-2) កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺជាការលើកឡើងពីសភាពការណ៍ពិត ក្នុងគោលបំណងការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយមានចំណុចសំខាន់ៗចំនួន២ ដូចខាងក្រោម៖

១. ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន មិនអាចយកមកធ្វើជាលេស ឬហេតុផលដើម្បីប្រើប្រាស់កម្លាំងយោធា ឈ្លានពាន ឬរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជានោះឡើយ។ ពីព្រោះសង្គ្រាមសម័យទំនើប អាចកើតឡើងក្នុងរូបភាពចម្រុះ ដូចជាការប្រើហេតុផលសន្តិសុខ ប្រតិបត្តិការយោធា សង្គ្រាមព័ត៌មាន និងការប៉ុនប៉ងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli)។

២. ច្បាប់មនុស្សធម៌អន្តរជាតិបានការពារយ៉ាងម៉ឺងម៉ាត់នូវទីតាំងស៊ីវិល មិនឱ្យក្លាយជាគោលដៅវាយប្រហារឡើយ។ ដូច្នេះការវាយតម្លៃលើផ្នែកច្បាប់ ត្រូវតែផ្អែកលើអង្គហេតុជាក់ស្តែង ដែលអាចផ្ទៀងផ្ទាត់បានដោយឯករាជ្យ អំពីលក្ខណៈ និងការប្រើប្រាស់ទីតាំងទាំងនោះ។

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់
beylikdüzü escort escort beylikdüzü beylikdüzü escort