សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Narayan Prasad Dahal ប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Narayan Prasad Dahal ប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបពិភាក្សារវាងសម្ដេចតេជោ និងឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋនេប៉ាល់ គឺភាគីទាំងពីរបានជជែកពិភាក្សា
ទៅលើការផ្លាស់ប្ដូរបន្ថែមទៀតលើការបង្កើតនូវទំនាក់ទំនង រវាងស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសកម្ពុជា និងប្រទេសនេប៉ាល់។

សម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តមប្រធានរដ្ឋសភានៃនេប៉ាល់ដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភា នៃអន្តរសភា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។

នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋនេប៉ាល់ បានសម្ដែងនូវការអរគុណចំពោះកម្ពុជា ជាពិសេសនៅកើតមានវិបត្តិកូវីដ១៩កន្លងទៅ ដែលកម្ពុជាបានចូលរួមជួយដល់នេប៉ាល់ ហើយនិងនៅក្នុងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិជាដើម ក៏កម្ពុជាតែងតែជួយដល់នេប៉ាល់ជានិច្ច។ ដូច្នេះតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌរដ្ឋាភិបាលផង ប្រទេសទាំងពីរតែងតែមានទំនាក់ទំនងជាបន្តបន្ទាប់ ជាពិសេសតាមរយៈសន្និសីទប្រធានសភានៃអន្តរសភានេះ នឹងរួមចំណែកដ៏សំខាន់ផងដែរនាពេលខាងមុខ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ព...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ​ជាមួយ​ ឯកឧត្តម Tan Sri Dato’ Dr. Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានសន្តិភាព
beylikdüzü escort escort beylikdüzü beylikdüzü escort