រដ្ឋមន្ត្រីក្រសួងការងារចែករំលែកឯកសារ ទស្សនវិស័យមុខរបរនិងការងារ-តម្រូវការជំនាញនិងការងារសម្រាប់យុវជន

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈបណ្ដាញសង្គមនៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានបង្ហោះខ្លឹមសារដូចខាងក្រោម៖

ថ្ងៃនេះ ក្មួយៗថ្នាក់ទី១២ បានបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ខ្ញុំសូមជូនពរក្មួយៗ ទាំងអស់ឱ្យប្រឡងជាប់និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។

ក្រោយបញ្ចប់ការប្រឡង ក្មួយៗ ពិតជានឹងដើរដល់សំណួរបន្ទាប់គឺ តើខ្លួនគួររៀនជំនាញណាដែលមានតម្រូវការខ្ពស់នៅលើទីផ្សារការងារហើយងាយស្រួលរកការងារ? ឬរៀនជំនាញណាដែលបញ្ចប់ហើយទទួលបានប្រាក់បៀវត្សខ្ពស់? ឬប្រសិនជាខ្លួនចង់ប្រកបអាជីព វិជ្ជាជីវៈឬមុខរបរណាមួយទៅថ្ងៃមុខ តើខ្លួនគួររៀនជំនាញមួយណា? ហើយគួររៀនដល់កម្រិតណា?

ក្នុងស្មារតីនេះ ខ្ញុំសូមចែករំលែកនូវឯកសារ “ទស្សនវិស័យមុខរបរនិងការងារ – តម្រូវការជំនាញនិងការងារសម្រាប់យុវជន” លេខទី៦ ឆមាសទី២ ឆ្នាំ២០២៦ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចង ក្រងរួចកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះដើម្បីជាព័ត៌មានបន្ថែមសម្រាប់ក្មួយៗក៏ដូចជាឳពុកម្តាយ អាណាព្យាបាលនិងរៀមច្បងរបស់ក្មួយៗធ្វើជាមូលដ្ឋាន និងត្រិះរិះពិចារណា៕

Download (PDF, 9.39MB)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort