រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀលដល់មន្រ្តីរាជការក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

យោងតាមអនុក្រឹត្យស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចំនួន ៥០ ០០០ (ប្រាំម៉ឺន)រៀល និងពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៥០ ០០០ (ប្រាំម៉ឺន)រៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការស៊ីវិល។

យោងតាមអនុក្រឹត្យដដែលនោះបានឱ្យដឹងថា ការបើកផ្តល់ប្រាក់បៀវត្ស ប្រាក់បំណាច់ បៀវត្សប្រចាំខែ ប្រាក់កម្រៃប្រចាំខែ ប្រាក់ឧបត្ថម្ភប្រចាំខែ និងរបបសន្តិសុខសង្គមប្រចាំខែមេសា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ និងប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្ស ប្រាក់បំណាច់ បៀវត្សប្រចាំខែ ប្រាក់កម្រៃប្រចាំខែ ប្រាក់ឧបត្ថម្ភប្រចាំខែ និងរបបសន្តិសុខសង្គមប្រចាំខែតុលា តែមួយលើកឱ្យបានដល់ សាមីជនម្នាក់ៗយ៉ាងយូរបំផុតមុនថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពអំពីការងារការទូតយ៉ាងសកម្ម ទាំងក្នុងនិងក្រៅប្រទេសរបស់រាជរដ្ឋាភិបាលដើម្បីការពារបូរណភាពទឹកដី និងប្រជាជន៖
beylikdüzü escort escort beylikdüzü beylikdüzü escort