ក្រុមប្រឹក្សាសន្តិភាពប្រកាសស្វាគមន៍កម្ពុជាក្លាយជាសមាជិកស្ថាបនិក

 

នៅលើបណ្តាញសង្គម X នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រុមប្រឹក្សាសន្តិភាព បានប្រកាសស្វាគមន៍កម្ពុជា ក្លាយជាសមាជិកស្ថាបនិក «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមបង្កើតឡើងដោយឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

សារស្វាគមន៍នេះ ក៏ត្រូវបានយកមកចែកចាយបន្តដោយទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផងដែរ។

គួរបញ្ជាក់ដែរថា ក្នុងជំនួបជាមួយឯកឧត្តម សាមូអែល ប៉ាប៉ារ៉ូ មេបញ្ជាការនៃបញ្ជាការដ្ឋាន ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចូលជាសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាព។ ការសម្រេចចិត្តនេះធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ (៦ វិច្ឆិកា ២០១៤ - ៦ វិច្ឆិកា ២០២៦)
beylikdüzü escort escort beylikdüzü beylikdüzü escort