សម្តេច​តេជោ ហ៊ុន សែន៖ សុខទុក្ខ​បងប្អូន​កម្មករ គឺជាសុខទុក្ខ​របស់​សម្តេចតេជោ

សុខទុក្ខ​បងប្អូនកម្មករ គឺជាសុខទុក្ខ​របស់សម្តេច​តេជោ នេះជាប្រសាសន៍​របស់​សម្តេច​អគ្គមហាសេ​នា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំ​ណាល​សួរសុខ​ទុក្ខកម្មករ កម្មការនី ចំនួន ១៣,១៦៩ នាក់នៅសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៧ ។

សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ នឹងបន្តចុះ​ជួបជាមួយ​បងប្អូនកម្មករនៅរៀងរាល់ថ្ងៃអាទិត្យ និងថ្ងៃពុធ។ ព្រោះសុខទុក្ខ​បងប្អូនកម្មករ គឺជាសុខទុក្ខ​របស់សម្តេច​តេជោផ្ទាល់។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំង ដែលបានអញ្ចើញ​ជួប​ជុំជាមួយ បងប្អូន​កូនក្មួយក​ម្មករ កម្មការនី ដើម្បីស្វែង​យល់​ពីតម្រូវការ និង​បង្កើនប្រសិទ្ធភាពកា​រងារ អោយកាន់​តែល្អ​ប្រសើរឡើង ជាពិសេសដើម្បីជំរុញ​គោលនយោបាយ​ឧស្សាហកម្ម ២០១៥-២០២៥​ របស់រាជរដ្ឋាភិបាល​កម្ពុជាអោយ​បានជោគជ័យ។

សម្តេចតេជោ​បានបញ្ជាក់​ថាកាលពីឆ្នាំ ១៩៩៧ កម្ពុជាមាន​រោងចក្រត្រឹ​មតែ ៦៤ ប៉ុណ្ណោះ តែពេលនេះ យើងមាន​ប្រមាណជា​ង ១ម៉ឺន​រោងចក្រ និងបានផ្តល់​ការងារ​ដល់ពល​រដ្ឋប្រមាណជាង ១លាននាក់។ ប្រាក់ខែកម្មករ​ពីមុនគឺ​មានតែ​ជាង ៣០ដុល្លារ ប៉ុន្តែបានត​ម្លើង​មក​រហូត​ដល់ ១៥៣​ដុល្លារ​បូកថែម នឹងប្រាក់អត្ថ​ប្រយោជន៍​ផ្សេងៗគឺច្រើន​ជាង​២០០ដុល្លារ។ នៅឆ្នាំ​២០១៨ ប្រាក់​ខែកម្មករ នឹងតម្លើងដល់ ១៦៨ ដុល្លា បូកនឹងប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀតគឺ​ច្រើនជាង២០០ដុល្លា ដែលនឹងធ្វើអោយ​ជីវភាពរស់នៅ​របស់ពលរដ្ឋ​កាន់តែល្អ​ប្រសើរឡើង។ ទន្ទឹមនឹងនេះ​ដែរ ដោយសារ​កំណើន​សេដ្ឋកិច្ច និងតម្រូវ​ការនៃ Logistic បានកើន​ឡើងជា​លំដាប់ សម្តេចតេជោ បានប្រកាស​នឹង​ពង្រីក​ទំហំផ្លូវ​ជាតិលេខ៣ បន្ថែមទៀត​ដែលមាន​រហូត​៤​គន្លង (Lane) គឺ ២គន្លងទៅ ២គន្លងមក​ដើម្បីសម្រួល​ដល់ការដឹក​ជញ្ជូនទូទៅនៅតាម​បណ្តោយ​ផ្លូវជាតិលេខ៣។ ការពង្រីកផ្លូវនេះ​គឺចាប់ពី​រង្វង់មូលចោម​ចៅរហូតទៅដល់ខេត្តកំពត។

សម្តេចតេជោ​ នាយករដ្ឋមន្រ្តី បានរំលឹកអំពី​គោលនយោបាយ​របស់ក្រុម​មួយដែល​បាន​ទប់ស្កាត់​រាល់នូវ ជំនួយ និងការ​អភិវឌ្ឍ​កម្ពុជា​ដែល​ហៅថាក្រុម (៣-កុំ) គឺទី១)កុំផ្តល់​ជំនួយអោយកម្ពុជា ២)កុំមកវិនិយោគនៅកម្ពុជា និង៣)កុំទិញទំនិញពីកម្ពុជា។ តើនេះគឺជា​ទង្វើស្នេហា​ជាតិ ឬជាទង្វើក្បត់​ជាតិ ក្បត់ប្រជាជនខ្លួនឯង? ព្រោះទង្វើនេះបាន​ធ្វើអោយបងប្អូន កម្មករកម្មការនីបាត់បង់​ការងារដែល​ប៉ះពាល់ ដល់ជីវភាពរស់នៅ​យ៉ាងធ្ងន់ធ្ងរ​ដែលផ្ទុយ​ស្រឡះពីរាជរដ្ឋាភិបាល​ក្រោមការ​ដឹកនាំរបស់​គណបក្សប្រជាជន ដែលបាន​និងកំពុង​អនុវត្ត​គោលនយោបាយ (៣-សុំ) គឺ១) សុំអោយ​បរទេស​ជួយ​កម្ពុជា ២)សុំអោយបរទេស​មកវិនិយោគ​នៅកម្ពុជា និង ៣)សុំអោយ​បរទេសជួយ​ទិញទំនិញ​ពីកម្ពុជា​ដើម្បី​បង្កើត​ការងារ និងបង្កើន​ប្រាក់​ចំណូល​ជួយដល់ជីវភាព​រស់នៅ​របស់​បងប្អូន​កម្មករអោយកាន់​តែប្រសើរ​ឡើង។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ​ដល់ម្ចាស់​រោងចក្រទាំងអស់ត្រូវ​មានការ​យោគយល់​គ្នា ជាមួយ​កម្មករ​និយោជិតហើយត្រូវ​ខិតខំដោះស្រាយ​បញ្ហាតាម​សន្តិវិធី​ចៀសវាង​វិវាទ​ផ្សេងៗ។ ចំពោះដំណោះ​ស្រាយទឹក គឺចាប់ ពីថ្ងៃ ១ ខែកញ្ញា ឆ្នាំ២០១៧ តទៅ​រដ្ឋករ​ទឹកលក់ទឹក​អោយម្ចាស់ផ្ទះ ក្នុងតំលៃ ៧០០ រៀល ហើយម្ចាស់ផ្ទះនឹងលក់​អោយកម្ម​កត្រឹមតែ ៨០០៛ ប៉ុណ្ណោះក្នុង១ម៉ែត្រគូប។ ចំពោះអគ្គីសនី​បើប្រើ៥០គីឡូវ៉ាត់ម៉ោង គឺតម្លៃ ៤១០៛។

ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវដល់ ម្ចាស់ផ្ទះជួលកុំតម្លើង​ប្រាក់ឈ្នួល​ផ្ទះក្នុងរយៈពេល ១ឆ្នាំ (២០១៨) ដើម្បីអោយ​កម្មករ​នៅសល់​ប្រាក់ ដោះស្រាយជីវ​ភាពរស់នៅ​អោយ​បានប្រសើរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកនូវចំណុច​សំខាន់ៗ៥ដើម្បី លើកកំពស់ការងារ និងជម្រុញវិស័យឧស្សាហកម្ម​អោយកាន់តែ​មានភាពល្អប្រសើរគឺ ទី១)ត្រូវរួមគ្នាថែរក្សា​សន្តិភាព ស្ថេរ​ភាព និងសុវត្ថិភាព​សណ្តាប់ធ្នាប់​សង្គម​អោយបានល្អ ២)រួមគ្នារក្សាការងារចាស់ និងបង្កើតការងារថ្មីៗ ច្រើនថែមទៀតដោយ​ធ្វើការព​ង្រីក​និង​បង្កើនទីផ្សារ​បន្ថែម ទី៣) រួមគ្នាបង្កើន​ប្រាក់ចំណូល​ ដោយ​ការខិតខំបណ្តុះបណ្តាលចំណេះ​ដឹងបន្ថែម​ដល់កម្មករ និងកុំអោយ​កម្មករ ភ័យខ្លាច​ពីការបាត់ បង់ការងារ និងប្រាក់ចំណូល ទី៤)ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករ គឺចាប់ពីខែ មករា ២០១៨ តទៅ និយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបប​សន្តិសុខសង្គម ១០០% ដល់កម្មករ បងប្អូនអាចចំណេញ ថវិកា (៨,០០០៛ ទៅ ១២,០០០៛ ក្នុង១ខែ) ទី៥) ផ្តល់កិច្ចគាំពារ និងយក​ចិត្តទុក​ដាក់ចំពោះ កម្មករ​កម្មការនី ដែលធ្វើការ​នៅក្រៅប្រទេស តាមរយៈការគាំទ្រ និងជួយជ្រោម​ជ្រែងពី​រាជរដ្ឋា​ភិបាល ក្នុងការធ្វើការ​ទំនាក់​ទំនងល្អជាមួយ​បណ្តា​ប្រទេស​ជាដៃគូ​ដើម្បីផ្តល់​ការងារ ដែលមានប្រាក់​ចំណូលខ្ពស់ និងលក្ខណការងារល្អៗ​ដល់ក្មួយៗ​កម្មករ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់​សារជាថ្មីថា ក្មួយៗកម្មករ កម្មការិនីទូទាំងប្រទេស នឹងទទួលបាន​សេវាជិះ​ឡានក្រុង​សាធារណៈ FREE រយៈពេល២ឆ្នាំ (សីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹង​មានប្រាក់​សោធននិវត្តន៍ (ប្រាក់រឺត្រែត) ចំនួន ៨០% នៃ ប្រាក់ខែ ដែលខ្លួនធ្លាប់បានទទួល​ពីមុន។ ចាប់ពីឆ្នាំ២​០១៨ តទៅ កម្មករ​ កម្មការនី យើងទាំងអស់ (កម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួល​បានការ​ពិនិត្យព្យាបាល​ជំងឺនៅ​មន្ទីរពេទ្យ​រដ្ឋដោយ​មិនគិតថ្លៃ ដោយមូលនិធិ​សមធម៍ ។ ទន្ទឹមនឹងនេះដែរ គឺក្រុមហ៊ុនត្រូវ​រៀបចំបង្កើត Clinic នៅតាមរោង​ចក្ររបស់​ខ្លួនដើម្បី​ជួយដល់កម្មករ កម្មការនី។ ចំពោះស្រ្តី​សំរាលកូន គឺទទួលបានការ​ឈប់សម្រាក​ពីការងាររយៈ ពេល ៣ ខែ ហើយនៅ​ទទួលបាន​ប្រាក់ខែ ១២០%។ មុន​នឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរកម្មករ កម្មករកម្មការិនី ជិយោជក ទាំងអស់ដែល បានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបាន​ឧបត្ថម្ភនូវ​ប្រាក់​លើកទឹក​ចិត្តមួយចំនួន និងបានថតរូប Selfie ដែល បង្ហាញនូវក្តីស្រឡាញ់​ចំពោះ​បងប្អូនកូន​ក្មួយជា​កម្មករ កម្មការនី ក្នុងលក្ខណៈស្និទ្ឋស្នាលនិង​សប្បាយរីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort