សម្ដេចធិបតីប្រកាសធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីថៃថ្មី ដើម្បីឲ្យទំនាក់ទំនងប្រទេសទាំងពីរវិលមករកប្រក្រតីភាពឡើងវិញ

ភ្លាមៗក្រោយពីលោក Anutin Charnvirakul ត្រូវបានព្រះមហាក្សត្រថៃតែងតាំងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ បានផ្ញើលិខិតអបអរសាទរដល់លោក Anutin ដោយគូសបញ្ជាក់ថា សម្ដេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Anutin ដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជានិងថៃឱ្យមានភាពប្រក្រតីឡើងវិញ កសាងនូវទំនុកចិត្តជាមួយគ្នាទៅវិញទៅមក និងប្រែក្លាយព្រំដែនរួមរវាងព្រះរាជាណាចក្រទាំងពីរឱ្យទៅជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិបុលភាពរួមគ្នា។

លិខិតដដែលបានសង្កត់ធ្ងន់ថា ទាំងកម្ពុជានិងថៃ គឺជាប្រទេសភូមិផងរបងជាមួយគ្នា និងជាសមាជិកអាស៊ានដូចគ្នា។ ដូច្នេះការរួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាព សុខដុមរមនា និងវិបុលភាពរួមគ្នារវាងប្រទេសទាំងពីរ គឺជាសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថាលោក Anutin Charnvirakul នៅថ្ងៃទី៧ ខែកញ្ញា បានទទួលការតែងតាំងពីមហាក្សត្រថៃ ជានាយករដ្ឋមន្រ្តីទី៣២ ជាផ្លូវការ។ ក្នុងអំឡុងពេលស្បថចូលកាន់តំណែង មេដឹកនាំថៃរូបនេះ បានសន្យាស្មោះត្រង់ចំពោះមហាក្សត្រ និងប្រទេស៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd
beylikdüzü escort escort beylikdüzü beylikdüzü escort