តើអ្វីនៅពីក្រោយការបើកច្រកព្រំដែនម៉ឺន​ជ័យ​ ​ខេត្ត​ព្រៃ​វែង​​-តឹ​ន​ណា​ម​ ​ខេត្ត​តៃ​និ​ញ របស់វៀតណាម?

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានមានប្រសាសន៍ថា គោលដៅសំខាន់នៃការបើកច្រក ម៉ឺន​ជ័យ​(​ខេត្ត​ព្រៃ​វែង​)-​តឹ​ន​ណា​ម​(​ខេត្ត​តៃ​និ​ញ​) គឺដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្ដូរទំនិញ និងការទៅមករកគ្នារវាងប្រជាជននៃប្រទេសទាំងពីរ។

នៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល ជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅក្នុងខេត្ដព្រៃវែងនឹងមានការផ្លាស់ប្ដូរពាណិជ្ជកម្មកើនឡើងតាមរយៈការបើកច្រកអន្ដរជាតិថ្មីម៉ឺនជ័យនេះ។

សម្ដេចតេជោ បានមានប្រសាសន៍បន្ដថា នៅពេលដែលច្រកនេះបើកសម្ពោធជាផ្លូវការ យើងនឹងអាចទាក់ទាញអ្នកវិនិយោគ និងប្រើប្រាស់សម្រាប់ដឹកជញ្ជូនទំនិញ ផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ទន្ទឹមនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា ទំហំពាណិជ្ជកម្ម កម្ពុជានិងវៀតណាម គឺបានឆ្លងហួសកម្រិត ១០ពាន់លានដុល្លារហើយ។ ហើយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ មុនខួបលើកទី៥០ឆ្នាំ នៃការរំដោះភាគខាងត្បូងរបស់ប្រទេសវៀតណាម ចំនួន១ថ្ងៃ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខា ជាមួយរដ្ឋមន្រ្ដីវៀតណាម ដើម្បីបង្កើនទំហំពាណិជ្ជកម្មជាមួយគ្នាឱ្យកើនដល់ ២០ពាន់លានដុល្លារ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ បានឆ្លងកិច្ចប្រជ...

សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ១៦មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី
beylikdüzü escort escort beylikdüzü beylikdüzü escort