កម្ពុជា-ឥណ្ឌូណេស៊ី មានសក្ដានុពលជាច្រេីនដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក 

នារសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Muhaimin Iskandar អនុប្រធានអង្គការ IDC-CDI, និងជារដ្ឋមន្ត្រីសម្របសម្រួលនៃការពង្រឹងសហគមន៍នៃប្រទេសឥណ្ឌូណេស៊ី ព្រមទាំងជាប្រធានគណបក្ស PKB របស់ប្រទេសឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ(IDC-CDI Executive Committee) នៅខេត្តសៀមរាប។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ី និងកម្ពុជា មានទំនាក់ទំនងដ៏យូរអង្វែង និងមានកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ព្រមទាំងគូសបញ្ជាក់អំពីសក្ដានុពលជាច្រេីន ដែលប្រទេសទាំងពីរអាចបំពេញឱ្យគ្នាទៅវិញទៅមក។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានកត់សម្គាល់អំពីសុខដុមរមនាសាសនានៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបានរៀបចំយ៉ាងប្រសើរនូវកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ និងចាត់ទុកថា សម្ព័ន្ធភាពនៃអរិយធម៌ គឺជាយន្តការដ៏សំខាន់មួយសម្រាប់ការបង្កើនឥទ្ធិពលនៅក្នុងតំបន់ និងពិភពលោក។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានអបអរសាទរឯកឧត្តមរដ្ឋមន្ត្រី ដែលបានទទួលការតែងតាំងធ្វើជារដ្ឋមន្ត្រីសម្របសម្រួលនៃការពង្រឹងសហគមន៍នៃប្រទេសឥណ្ឌូណេស៊ី។ សម្ដេចបវរធិបតីបានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី នៅក្នុងវិស័យជាច្រើន រួមមាន៖ វិស័យកសិកម្ម, វិស័យពាណិជ្ជកម្ម, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន, និងវិស័យសន្តិសុខនិងការពាជាតិ ព្រមទាំងលើកទឹកចិត្តក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរបន្តធ្វើការជាមួយគ្នា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ព្រោះប្រទេសទាំងពីរនៅមានសក្តានុពលច្រើន។

សម្តេចបវរធិបតីបានបញ្ជាក់ថា កម្ពុជាមានកិត្តិយស ដែលបានធ្វេីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ ដែលផ្តល់ឱកាសសម្រាប់ការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍រួម។ សម្ដេចបវរធិបតីក៏បានថ្លែងបន្ថែមថា នៅក្នុងសប្ដាហ៍នេះ ក្រៅពីកិច្ចប្រជុំរបស់អង្គការ IDC-CDI ប្រទេសកម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចំនួនពីរផ្សេងទៀតគឺ ៖ (១) មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ, និង (២) សម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ផងដែរ៕

    

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc.
beylikdüzü escort escort beylikdüzü beylikdüzü escort