រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០០០០ រៀល

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០០០០ រៀល ដោយសម្រេចអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០០០០ រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។

ក្នុងនោះ ធនាគារជាតិនៃកម្ពុជា មានភារកិច្ចចេញសេក្តីប្រកាសដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់នៃធនប័ត្រ អនុស្សាវរីយ៍ប្រភេទ ២០០០០០ រៀលនេះ៕

  

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ