តើសម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរយ៉ាងណាខ្លះចំពោះកងពលតូចលេខ៧០?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងកោតសរសើរនូវសកម្មភាពដ៏រស់រវើករបស់ថ្នាក់ដឹកនាំ និងមេបញ្ជារការគ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទូទាំងកងពលតូចលេខ៧០ ដែលបានរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មានវិន័យនិងសេចក្ដីថ្លៃថ្នូរ។ សម្ដេចធិបតីបានបន្តថា នៅគ្រប់កាលៈទេសៈទាំងអស់ ពួកគេតែងទ្រទ្រង់ ថែរក្សាការពារសុខសន្ដិភាព ស្ថិរភាពជាតិ សណ្ដាប់ធ្នាប់សង្គម និងសក្តិសមជាទីពឹងរបស់ប្រជាពលរដ្ឋនិងសង្គមជាតិកម្ពុជា។

នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក (១៥ តុលា ១៩៩៤ – ១៥ តុលា ២០២៤) នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន បង្ហាញអារម្មណ៍ត្រេកអរចំពោះវឌ្ឍនភាពកងពលតូចលេខ៧០ និងបានកោតសរសើរដោយស្មោះចំពោះសមត្ថភាពក្នុងការក្ដាប់ជាប់នូវតួនាទីនិងភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលធំៗជាច្រើននៅក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។

សម្ដេចធិបតីបានថ្លែងបន្តទៀតថា តាមរយៈសមិទ្ធផលដែលសម្រេចបានរយៈពេល៣០ឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យឃើញថា នាយទាហាន នាយទាហានរង ពលទាហាននៃកងពលលេខ៧០ បានចូលរួមកសាងជាតិ ក្នុងដំណាក់កាលតាំងពីកម្ពុជាមិនទាន់មានសង្រ្គាម មិនទាន់មានសន្ដិភាពពេញលេញ។ សម្ដេចបន្ថែមថា ការឯកភាពជាតិពេញលេញ ដែលបានដើរចូលតួនាទីក្នុងការចូលរួមជាប្រតិបត្ដិករក្នុងនយោបាយឈ្នះ-ឈ្នះ រហូតមកដល់ការកសាងនិងអភិវឌ្ឍអង្គភាព និងចូលរួមការអភិវឌ្ឍសមត្ថភាពកងទ័ពរបស់យើង៕

  

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបលើកទី៩ ទិវាជាតិនៃការចងចាំ (២០ ឧសភា ...

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៩ ទិវាជាតិនៃការចងចាំ (២០ ឧសភា ២០២៦)
beylikdüzü escort escort beylikdüzü beylikdüzü escort