នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីលើកទី៩ នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានផ្តោតលើអាទិភាពចម្បងជាពិសេសគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលរួមមានដូចជា៖
១. ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២. គ្មានបទល្មើសលួចឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសង បទល្មើសខុសច្បាប់គ្រប់ប្រភេទ
៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤. គ្មានអំពើអានាចារ គ្មានការជួញដូរ ជាពិសេសមនុស្ស ស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងមិនមានក្មេងទំនើង
៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
៦. មានអនាម័យ មានសោភណ្ឌភាពល្អ និងបរិស្ថានល្អ
៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនូវរាល់ជំងឺឆ្លងរាលដាលកាចសាហាវប្រកបដោយប្រសិទ្ធភាព៕
រាជរដ្ឋាភិបាល ផ្តោតការយកចិត្តពង្រឹងការអនុវត្តគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់
ពត៌មានផ្សេងៗ
ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ...
ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។




