សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មាតុភូមិរបស់យើង បានឆ្លងកាត់សុបិនអាក្រក់ជាច្រើនដែលយើងដាច់ខាតមិនត្រូវបណ្តោយឱ្យកើតឡើងសារជាថ្មីឡើយ

នៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រារព្ធឡើងនៅទឹកដីស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មាតុភូមិរបស់យើង បានឆ្លងកាត់សុបិនអាក្រក់ជាច្រើនដែលយើងដាច់ខាតមិនត្រូវបណ្តោយឱ្យកើតឡើងសារជាថ្មីនៅលើទឹកដីប្រកបដោយសក្តានុពលនិងថាមពលនេះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជម្លោះនិងការបែកបាក់ផ្ទៃក្នុង បានធ្វើឱ្យទឹកដីខ្មែរ ដែលធ្លាប់ជាអាណាចក្រល្បីរន្ទឺ ចាប់ពីសម័យអាណាចក្រភ្នំ រហូតដល់មហានគរ បានក្លាយទៅជាដែនដីនៃចម្បាំងនិងការបំផ្លិចបំផ្លាញ ដែលស្គាល់តែការបែកបាក់ព្រាត់ប្រាសនិងទឹកភ្នែក មិនត្រឹមតែកិត្យានុភាពជាតិជាអារិយប្រទេសនោះទេដែលត្រូវបាត់បង់ សូម្បីតែឈ្មោះប្រទេសយើង ក៏ស្ទើរតែរបូតចេញពីផែនទីពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ទឹកដីដ៏ផូរផង់នេះក៏ត្រូវបានបំផ្លាញរហូតដល់ក្រោមសូន្យនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត រហូតដល់ឥស្សរជន និងវីរជនស្នេហាជាតិយើងជាច្រើន បានយកជីវិតធ្វើជាដើមទុនដើម្បីប្តូរយកសន្តិភាពទើបយើងអាចមានអ្វីៗដូចសព្វថ្ងៃនេះ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ទូលព្រះបង្គំ ស្វាយ ស៊ីថា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក...

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តម​ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច
beylikdüzü escort escort beylikdüzü beylikdüzü escort