សម្តេចតេជោ ហ៊ុន សែន៖ មានជនខិលខូចមួយចំនួនបង្កើតគណនីក្លែងក្លាយដោយប្រើរូបថតសម្ដេចដើម្បីបោកប្រាស់ប្រជាជន

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រូបថតសម្តេចដែលបានបង្ហោះកាលពីឆ្នាំ២០១៩ ដែលជារូបចាស់រងរបួសបាក់ឆ្អឹងស្មា ហើយត្រូវចេញទៅព្យាបាលនៅឯប្រទេសសិង្ហបុរី ត្រូបានជនខិលខូចមួយចំនួនយកទៅបង្ហោះឡើងវិញ ដើម្បីប្រឌិតព័ត៌មានក្លែងក្លាយ បង្កឱ្យមានការភ័ន្តច្រឡំដល់សាធារណជន។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យជនទាំងនោះបញ្ឈប់ជាបន្ទាន់ ប្រសិនបើមិនចង់មានបញ្ហាខាងផ្លូវច្បាប់។ សម្ដេចថា ពួកគេមិនអាចយករូបសម្តេច ទៅធ្វើជាប្រូហ្វាល់ហ្វេសប៊ុក ឬ TikTok ឬប្រព័ន្ធផ្សេងណាមួយបានទេ។ សម្ដេចបានបន្តថា សម្ដេចមានឈ្មោះតែមួយគត់នៅលើបណ្ដាញ Facebook, Page, TikTok, Instagram, Youtube ពោលគឺសម្ដេចមិនដែលប្រើគណនីច្រើនលើបណ្ដាញសង្គមតែមួយដោយប្រើឈ្មោះដូចៗគ្នានោះទេ។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា សូមកុំប្រើប្រាស់ជាសំណេររបស់សម្តេចតេជោ ហ៊ុន សែន យកទៅបោកប្រាស់ប្រជាជន ដើម្បីយកពិន្ទុពីប្រជាជនឱ្យសោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នៅថ្ងៃទី ២៣ ខែកក្តដា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ស្តីពីការទាក់ទិនក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម(CLV DTA)៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង AOT ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាព...

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
beylikdüzü escort escort beylikdüzü beylikdüzü escort