នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បញ្ចុះបឋមសិលាកសាងសារៈមន្ទីរតំកល់វត្ថុបុរាណនៅវត្តរាជបូណ៌ខេត្តសៀមរាប» នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយបញ្ចប់សង្រ្គាមតាមរយៈនយោបាយឈ្នះ-ឈ្នះ យើងបានឯកភាពគ្នា ហើយទទួលបាន៖
ទី១-ឈប់ស្លាប់ដោយសារសង្រ្គាម
ទី២-ទឹកដីលែងបាត់បង់
ទី៣-បេតិកភណ្ឌនិងប្រាង្គប្រាសាទរបស់យើងឈប់ខេ្ទចខ្ទាំដោយសារសង្រ្គាម ហើយប្រាសាទដែលកប់ក្នុងព្រៃ ត្រូវបានយកចូលមកវិញ និងថែរក្សា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា យើងចាំបាច់ត្រូវធានាឱ្យបាននូវសន្តិភាព និងស្ថិរភាពដើម្បីកុំឱ្យបែកបាក់ទាំងមនុស្សទាំងទឹកដីទាំងវប្បធម៌បេតិកភ័ណ្ឌរបស់យើង៕