ការពិនិត្យ​ទីតាំង​ប្រវត្តិ​សាស្រ្ត នៃការ​ចង​ចាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ៤០ឆ្នាំ​(២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០១៧) ដឹកនាំ​កម្លាំង​ចាកចេញ​ពីកម្ពុជា​ចូល​ទៅកាន់​វៀតណាម ក្នុងការវាយ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត

30

ភាគីកម្ពុជា-វៀតណាម បានឯកភាពគ្នាក្នុងការប្រារព្វទិវាចងចាំរបស់សម្តេច ហ៊ុន សែន ៤០ឆ្នាំនៃដំណើរចាកចេញពីប្រទេសកម្ពុជា ចូលទៅកាន់ប្រទេស​វៀត​ណាម ដើម្បីប្រមូលកម្លាំងអ្នកតស៊ូស្នេហារជាតិ វាយរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ២០មិថុនា១៩៧៧ – ២០មិថុនា២០១៧ ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី២១-២២មិថុនា លើ ទីតាំងប្រវត្តិសាស្រ្តចំនួន៦កន្លែងក្នុងទឹកដីកម្ពុជា និងទឹកដីវៀតណាម។

កាលពីរៀលថ្ងៃទី១៧មិថុនា ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ភាគីកម្ពុជា និងឯកឧត្តមឧត្តមសេនីយ៍ ឯក អនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម ភាគីវៀតណាម បានអញ្ជើញចុះពិនិត្យទីតាំងប្រវត្តិសាស្រ្តចំនួន ៦កន្លែង នៃការចងចាំរបស់សម្តេច ហ៊ុន សែន ៤០ឆ្នាំនៃការដឹកនាំកម្លាំងចាកចេញពីកម្ពុជាចូលទៅកាន់វៀតណាម ក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្នុងនោះទីតាំងចំនួន២កន្លែងក្នុងប្រទេសកម្ពុជា នៃការចាប់ដ្តើមធ្វើដំណើរចាកចេញដំបូងបំផុត របស់សម្តេច ហ៊ុន សែន ទីតាំងទី១គឺផ្តើមចេញពីភូមិសាស្រ្តភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំងបន្ទាយឈរជើងរបស់សម្តេចតេជោ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ បន្ទាយកោះថ្ម ជាទីកន្លែងដែលកាលពី៤០ឆ្នាំមុន ដែលសម្តេចតេជោបានសម្រេចចិត្តដ៏តឹងតែងបំផុត ជាមួយនិងយុទ្ធមិត្តដ៏ស្មោះស័គ្រ ចំនួន៤រូបផ្សេងទៀត ក្នុងការធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ចូលទៅកាន់ប្រទេសវៀតណាម ដើម្បីប្រមូលកម្លាំងអ្នកតស៊ូស្នេហារជាតិ វាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាជនកម្ពុជាយ៉ាងរង្គាលបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក។ ទីតាំងទី២ ស្ថិតនៅអាងកាច់ ត្រង់ចំណុចព្រំដែននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលមានកូនអូរទឹកហូរកាត់ព្រំដែននៃប្រទេសទាំងពីរ និងមានដើមត្រយឹងមួយដើមដុះជាប់នឹងព្រំដែននៃប្រទេសទាំងពីរ។

ជាក់ស្តែងលើទីតាំងទាំងពីរកន្លែង ក្នុងប្រទេសកម្ពុជា ពិសេសទាក់ទិនទៅនឹងការចាក់គ្រឹះ បង្គោល កំណត់ព្រំដែនគោក ដែលស្ថាបនាឡើងដោយកងកម្លាំងវិស្វ័កម្ម នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងចាក់បេតុងបង្គោលព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា វៀតណាម ក្នុងស្រុមមេមត់ ខេត្តត្បូងឃ្មុំ របស់ កម្ពុជា ជាមួយនិងខេត្តមិញភឿក របស់ប្រទេសវៀតណាម ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ មានប្រសាសន៍ ទៅកាន់អ្នកសារព័ត៌មានខ្លឹមសារយ៉ាងដូច្នេះថា៖

(ប្រសាសន៍​ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី)

គណះកម្មការចម្រុះនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេ នីយ៍ ទៀ បាញ់ បានបន្តដំណើរដោយថ្មើរជើងកាត់តាមច្រកផ្លូវដែលសម្តេច ហ៊ុន សែន កាលពី៤០ឆ្នាំមុន បានធ្វើដំណើរកាត់តាមផ្លូវប្រវត្តិសាស្រ្តនោះ ចូលទៅកាន់ទឹកដីវៀតណាម ដើម្បីប្រមូលកម្លាំងអ្នកតស៊ូស្នេហារជាតិ វាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សូមបញ្ជាក់ដែរថា នៅលើទឹកដីវៀតណាមមានទីតាំងប្រវត្តិសាស្រ្តនៃការចងចាំ បំផុត របស់សម្តេច ហ៊ុន សែន មានចំនួន៤ទីតាំងផ្សេងគ្នា ក្នុងនោះទីតាំងទី១គឺជាកន្លែងលាក់ទុកអាវុធ គ្រឿងបរិក្ខារ ពេទ្យ ពីដុងទឹក កាបែលបាយ កាំបិត និងគ្រឿងសឹកមួយចំនួនទៀត។ ទីតាំងទី២ គឺជាទីកន្លែងដែលសម្តេច ហ៊ុន សែន ធ្វើដំណើរដោយថ្មើរជើងចូលទៅដល់ភូមិប្រជាជនវៀតណាម ហើយត្រូវបានបងប្អូនប្រជាជនវៀតណាមរៀបចំ បាយទឹក ទទួលសម្តេចនិងយុទ្ធមិត្ត៤រូបផ្សេងទៀត មុនពេលដែលប្រជាពលរដ្ឋវៀតណាមទាំងនោះ នាំសម្តេចនិងយុទ្ធមិត្តទាំងអស់ ទៅកាន់ទីស្នាក់ការឃុំរបស់វៀតណាម ស្ថិតនៅទីតាំងទី២ជាប់និងសាលាស្រុក។ ទីតាំងទី៣គឺជា ទី កន្លែងសួរចម្លើយពីភាគីវៀតណាម ចំពោះសម្តេច ហ៊ុន សែន។ ដោយឡែកទីតាំងទី៤ ស្ថិតនៅទីតាំងស្រុកមិញភឿក ដែលនៅទីនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានសួរចម្លើយជាថ្មីម្តងទៀត ពីថ្នាក់ដឹកនាំវៀតណាមថ្នាក់ស្រុក។ សូមបញ្ជាក់ដែរថា ភាគីទាំងពីរកម្ពុជា វៀតណាម បានឯកភាពប្រារព្វទិវានៃការចងចាំរបស់សម្តេច ហ៊ុន សែន ឲ្យក្លាយទៅជាសកម្មភាពជាក់ស្តែង ហើយនៅក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យដោយផ្ទាល់ ពីសម្តេចតេជោនាយក រដ្ឋមន្រ្តី លើទីតាំងទាំង៦កន្លែងនោះរួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី គ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងឯក ឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នៅល្ងាចថ្ងៃទី២១លើទឹកដីវៀតណាមផងដែរ។

ចែករំលែក