កិច្ច​ប្រជុំ​កំពូល​លើក​ទី៥ នៃសន្និសីទ​ស្តីពី​អន្តរ​សកម្មភាព និង​វិធាន​ការ​កសាង​ទំនុក​ចិត្ត​នៅអាស៊ី

កិច្ចប្រជុំ​កំពូល​លើកទី៥ នៃសន្និសីទ​ស្តីពី​អន្តរ​សកម្មភាព និងវិធាន​ការ​កសាង​ទំនុក​ចិត្ត​នៅ​​អា​​ស៊ី (CICA) បានប្រារព្វ​ពិធីបើក​ជាផ្លូវការ​ហើយកាល​ពីព្រឹកថ្ងៃទី១៥ មិថុនា នៅ​ទីក្រុង​​ឌូសាន់​បេ នៃសាធារណ​រដ្ឋតាជីគីស្ថាន។

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន ២៩ប្រទេស រួមទាំងប្រទេស​សង្កេតការណ៍​មួយ​ចំនួន​​ទៀត បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូលលើកទី៥ នៃសន្និសីទ​ស្តីពី​អន្តរ​សកម្មភាព និងវិធាន​​ការ​​កសាង​ទំនុក​​ចិត្ត​នៅ​អាស៊ី ដើម្បីធ្វើការ​ពិនិត្យ​ពិភាក្សា​ទៅលើ​ប្រធានបទ ចក្ខុវិស័យរួម​ដើម្បី​​សន្តិសុខ និងវិបុល​​ភាព នៃ​តំបន់ CICA។ នៅក្នុងកិច្ច​ប្រជុំ​កំពូល​នេះ មេដឹកនាំ នៃតំបន់ CICA បាន​​បញ្ចាក់​ឡើង​វិញ នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ចំពោះធម្មនុញ្ញ​នៃ​អង្គការ​សហ​ប្រជាជាតិ និង​និយាម និង​គោលការណ៍ នៃច្បាប់​អន្តរ​ជាតិ ដែល​បាន​ទទួល​ស្គាល់​ជាសកល ក្នុងការ​លើក​​កម្ពស់​​គោលដៅ និង​គោល​ការណ៍​របស់ CICA ដែល​បាន​ចែង​នៅ​ក្នុង​សេចក្តីប្រកាស ស្តីពីគោលការណ៍​​ណែនាំ ក្នុងទំនាក់​​ទំនង​របស់​រដ្ឋជា​សមាជិក CICA នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៩ និង​ច្បាប់​​អាល់ម៉ាទី ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០២។

នៅក្នុងកិច្ចប្រជុំ​កំពូល​នេះ​ដែរ មេ​ដឹក​នាំនៃតំបន់ CICA បានឈានទៅ​​ចេញ​សេចក្តី​ប្រកាស​រួម នៃកិច្ចប្រជុំ​កំពូល​​លើក​ទី៥ ក្នុង​​នោះ​រួម​មាន​​បន្ត​គាំទ្រដ​ល់ដំណើរ​ការ​របស់ CICA ដោយ​ផ្តោតលើការ​គោរព​គោល​ការណ៍​​សមភាព អធិ​បតេយ្យ​ភាព បូរណភាពទឹកដី ឯករាជ្យភាព​នយោបាយ ការមិនជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង សន្តិ​សហ​វិជ្ជមាន ផ្តល់​ផល​ប្រយោជន៍ ទៅវិញ ទៅមក និងការអត់​ធ្មត់ពីការ​ប្រើប្រាស់​ការ​គំរាម​កំហែង ឬការ​ប្រើក​ម្លាំង​ប្រឆាំង​បូរណ​ភាព​ទឹកដី ឬឯករាជ្យ​នយោបាយ នៃរដ្ឋណាមួយ។ គំាំទ្រដំណើរការ​បន្ត​កំណែ​ទំរង់ នៃប្រព័ន្ធអង្គការ​សហប្រជាជាតិ ដែលមានគោលបំណងជំរុញសមត្ថភាព​ដោះ​ស្រាយ បញ្ហា​ប្រឈម​ជាសារវ័ន្ត ក្នុងពេលបច្ចុប្បន្ន។ ក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំទាំង​អស់ ក៏បាន​បង្ហាញ​ពីការ​ព្រួយបារម្ភ​​យ៉ាងខ្លាំង លើការគំរាមកំហែងសន្តិសុខ បង្កឡើង​ដោយ​​អំពើ​​ភេរវកម្ម និង​អំពើ​ជ្រុល​និយម​គ្រប់​​ទំរង់ និងគ្រប់​រូបភាព​ទាំងអស់ ពិសេស​ផ្កោល​ទោស​​ដោយ​ ឥត​លក្ខ​ខណ្ឌ​ចុះពោះ​ការ​វាយ​ប្រហារ ភេរវកម្មនៅ​ទូទាំង​ពិភពលោក រួមទាំងការ​វាយប្រហារ​​បណ្តា​ប្រទេស​តំបន់ CICA។

មេដឹកនាំ​​ទាំងអស់ បានសង្កត់​ធ្ងន់ថា រាលទង្វើ​ភេរវកម្ម គឺមិន​អាច​​លើក​​លែង​បាន​ឡើយ ទោះពេល​ណា កន្លែង​ណា និង​ដោយ​នណា​ក៏ដោយ។ មេដឹកនាំ​ទាំងអស់ ក៏បានសំដែង​នូវការ​ជឿជាក់​ក្នុងការ​ធ្វើការ ជា​មួយ​គ្នា នៅក្នុងវិស័យ​មិនរីក​សាយ​ភាយ​​អាវុធ​នុយ​ក្លេ​អ៊ែរ ការ​រំសាយ​សព្វាវុធ និងការគ្រប់​​គ្រង​អាវុធ ព្រម​ទាំង​ការ​សហការជាមួយ​ដៃគូទាំងអស់ ក្នុងការចូលរួម​ចំណែក​ថែរក្សា​សុវត្តិភាព និង​សន្តិសុខ​ពិភព​លោក​ឲ្យកាន់​តែប្រសើរ​ឡើង​ថែម​ទៀត​។ មេដឹកនាំ​ទាំងអស់ ក៏បាន​ជឿជាក់​ថា ការ​ជំរុញ​កំណើ​ន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាប័ន្ន និង​ចីរភាព វិបុលភាព ក៏ដូចជាការ​លុបបំបាត់ នូវអនក្ខរ​ភាព និង​ភាព​ក្រីក្រ​ ក្នុង​ចំណោម​​វិធាន​ការ​ ដ៏មាន​ប្រសិទ្ធភាព​បំផុត​នោះ គឺជាការ​លុប​​បំបាត់ នូវ​មូល​ដ្ឋាន​ដែល​បង្កើត​ឲ្យមាន​អំពើ​ភេរវកម្ម និងអំពើជ្រុល​និយម។ ជាមួយគ្នានេះ បណ្តាមេដឹកនាំ នៃប្រទេស​ទាំងអស់ របស់ CICA បាន​ទទួល​​ស្គាល់ពី​សារសំខាន់ នៃភាពជា​ដៃគូ​សកល ក្នុងការប្រមូល​ធនធាន​ហិរញ្ញវត្ថុ និង​វិនិ​យោគ​ ដើម្បី​ឈាន​ទៅសំរេចបាន នូវគោលដៅ​​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាព។ បង្កើនការ​ដាក់​ពង្រាយ និង​​ប្រើប្រាស់​បច្ចេក​វិទ្យា​ទំនើប កាត់បន្ថយ​ចំហេះ​កំរិត​ទាបលើហ្វូ​ស៊ីល​ឥន្រ្ទនះ ថាមពលក​កើត​ឡើង​​វិញ និង​ការបង្កើន​ប្រសិទ្ធភាព​​ថាមពល គឺមានសារ​សំខាន់​ក្នុងការ​ដោះស្រាយ​បម្រែប​ម្រួល​​អា​កាស​ធាតុ និង​ការ​ធ្វើឲ្យ​សម្រេច​​បាន នូវ​គោល​ដៅទី៧ គោលដៅ​អភិវឌ្ឍន៍​ប្រកប​​ដោយ​ចីរ​ភាព (SDG7)។ ជា​មួយ​គ្នា​នេះ មេដឹកនាំ​ទាំងអស់ បានស្វាគមន៍​យ៉ាងកក់​ក្តៅ នូវគំនិតផ្តួចផ្តើម​របស់រដ្ឋ​​ជាសមាជិក​ទាំងអស់ ក្នុងការ​ជំរុញ​និង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ក្នុងវិស័យ​នានា ដូចជា ពាណិជ្ជកម្ម ការ​ដឹក​ជញ្ជូន ហិរញ្ញ​វត្ថុ និង​សេដ្ឋ​កិច្ច​ក្នុង​ភូមិសាស្រ្តរបស់ CICA ក្នុងកម្រិតទ្វេភាគី និងពហុភាគី។

ជាមួយគ្នានេះ មេដឹកនាំ​​ទាំងអស់ បាន​បញ្ជាក់​ពីការ​ត្រៀមខ្លួន​សម្រាប់​ កិច្ច​សហ​ប្រតិ​បត្តិការ​រួម ធានា​នូវ​ភាព​ងាយ​ស្រួល និងការ​គ្រប់​គ្រងទឹក និងអនាម័យ​ប្រកប​ដោយ​​ចីរ​ភាព ដើម្បី​ឈាន​ទៅ​សម្រេច​គោល​ដៅ​អភិ​វឌ្ឍន៍​ប្រកប​ដោយចីរភាព។ នៅក្នុងកិច្ចប្រជុំកំពូល​​នោះ​​ដែរ មេដឹក​នាំទាំង​អស់​បាន​ធ្វើការ​ពិភា​ក្សា​គ្នា ផ្តោតសារ​សំខាន់ នៃសេដ្ឋកិច្ច​ពិភព​លោក​​បើក​ចំហ ការតភ្ជាប់​ប្រទេស និង​ប្រជាជន​ទាំង​អស់ ក្នុង​ការ​ចែក​រំលែក​ផល​ប្រយោជន៍ នៃសកល​​ភាវូបនីយកម្ម ​ដែល​នឹងត្រូវ​តែប្តេជ្ញា​យ៉ាង​មោះ​មុត ចំពោះ​ប្រព័ន្ធ​ពាណិ​ជ្ជ​កម្ម​ពហុភាគី ផ្តោតលើ​គោល​ការណ៍​ច្បាប់ តម្លាភាព​គ្មានការ​រើស​អើង ប្រព័ន្ធ​ពាណិជ្ជកម្ម ពហុភាគី​ប្រកប​ដោយ​​បរិយា​ប័ន្ន និងបើកចំហ ដោយផ្អែកលើ WTO ជាស្នូល។ មេដឹក​នាំទាំង​អស់ ក៏បាន​សង្កត់​ធ្ងន់​ពីកិច្ច​​ខិតខំ​​ប្រឹង​ប្រែងរួម ដើម្បីលើក​កម្ពស់​ការ​តភ្ជាប់តំបន់ ជាពិសេសប្រ​ព័ន្ធ​ឡូជីស្ទីក និង​ដឹក​ជញ្ជូន​ ដែល​ត្រូវបាន​ធ្វើសមាហរ​ណកម្ម និងការ​ប្រកួត​ប្រជែង និងជួយសម្រេច​បាន​នូវ ការ​ប្រើប្រាស់​កាលា​​នុវត្ត​ភាព ពាណិជ្ជកម្មកាន់​តែមាន​ប្រសិទ្ធភាព រវាងរដ្ឋសមាជិក និងពន្លឿនកិ​ច្ចសហ​ប្រតិបត្តិការ​ឆ្លង​កាត់ និង​ដឹកជញ្ជូន​ក្នុង​តំបន់ និង​អន្តរជាតិ។

មេដឹក​​នាំ​ទាំងអស់ ក៏បានចាត់ទុក​ពិពិធកម្ម​​វប្បធម៌​​ជាទ្រព្យ​សម្បត្តិ​ដ៏មាន​​តម្លៃ​របស់ CICA ដោយ​ថា ពិពិ​ធ​កម្មនេះ រួមជាមួយនឹងបេតិកភណ្ឌ​វប្ប​ធម៌ គឺជាទ្រព្យមួយដែលត្រូវបានទ្រទ្រង់ ដោយ​មនុស្សទាំងអស់គ្នា ពោល​វាគឺ​ជាកត្តា នៃការនាំមក​នូវសន្តិភាព និងការអភិវឌ្ឍដល់​ប្រទេសជាតិទាំងអស់។ នៅក្នុង​សេចក្តី​ប្រកាស​រួម​មេដឹក​នាំ​ទាំង​​អស់ ក៏បាន​ឯកភាព​ក្នុង​ការ​ស្វែង​យល់ ពីលទ្ធភាព នៃការ​បង្កើត​ព្រឹត្តិការណ៍ CICA សមស្រប​​សម្រាប់​អ្នក​តំណាងរាស្រ្ត សាកលវិទ្យាល័យ បណ្ឌិតសភា វិទ្យាស្ថាន​ស្រាវជ្រាវ អ្នក​បង្កើត​អាជីវ​កម្ម យុវជន សិល្បៈករ ក្រុមវប្បធម៌ វិទ្យាស្ថាន​បណ្ណាសារ សាលារៀន បណ្ណាល័យ និង​សហ​គមន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ ពិសេសសង្កត់​ធ្ងន់​លើ​តម្រូវការ ក្នុងការ​លើក​កម្ពស់​វិស័យ​ទេសចរណ៍ រួម​ទាំង​ការ​ធ្វើ​ឲ្យ​រស់​ឡើងវិញ នូវ​ប្រពៃណី ទំនៀម​ទម្លាប់​ចាស់ៗ​ជាច្រើន តាមផ្លូវជំនួញ​សូត្រ​​បុរាណ​ដែល​បាន​ប្រើ​ប្រាស់​ក្នុង​ការតភ្ជាប់ និង​សម្រប​សម្រួល​ការ​ពង្រឹង​ទំនាក់ទំនង​​រវាង​​ប្រជាជន និងប្រជាជន។

ជាមួយ​គ្នានេះ​នៅក្នុង​សេចក្តី​ប្រកាស​​នោះដែរ មេដឹកនាំ​ទាំង​អស់បាន​បញ្ជាក់​ពី​សារ​សំខាន់ នៃ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ ភាពជា​ដៃគូ និងទំនាក់​ទំនងខាង​ក្រៅ​របស់ CICA និងអង្គការ វេទិកា​អន្តរ​ជាតិ និង​វេទិកា​ផ្សេងៗ​ទៀត ពិសេស​បាន​ស្វាគមន៍​ចំពោះ​កិច្ចខិត​ខំ​​ប្រឹង​​ប្រែង របស់​បណ្តា​ប្រទេស​សម្រប​សម្រួល និង​សហ​សម្រប​សម្រួល ដើម្បីលើក​កម្ពស់​​កិច្ច​​សហ​​ប្រតិបត្តិការ នៅក្នុង​ផ្នែក​ផ្សេងៗ នៃវិធាន​ការ កសាង​ទំនុកចិត្ត។ នៅក្នុង​សេចក្តី​ប្រកាស​របស់ខ្លួន មេដឹកនាំ​ទាំងអស់​បាន​ស្វាគមន៍​ចំពោះ សាធា​រណ​រដ្ឋ​សង្គម​និយម​ប្រជាធិប​តេយ្យស្រីលង្ការ ដែល​បានចូលជា​សមាជិក​ថ្មីរបស់ CICA។ ជាមួយ​គ្នានេះ​មេដឹកនាំ​ទាំង​អស់ បានឯកភាពរៀប​ចំ​កិច្ច​​ប្រជុំ​រដ្ឋមន្រ្តីការ​បរទេស CICA លើកទី៦ និងកិច្ច​ប្រជុំកំពូល CICA លើកទី៦ នៅឆ្នាំ២០២២។

ដូចគ្នានឹងបណ្តាប្រទេស CICA ដទៃទៀតដែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះទៅកាន់ កិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ដើម្បីធ្វើការពិនិត្យពិភាក្សាទៅលើប្រធានបទ ចក្ខុវិស័យរួមដើម្បីសន្តិសុខ និងវិបុលភាព នៃតំបន់ CICA ក្នុងខ្លឹមសារទាំងស្រុងដូចតទៅ៖

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ