​​តួអង្គ​និម្មិត ឆ្នាំ២០១៧​ គឺ​រូប​មាន់ ដែល​​​មាន​​​ឈ្មោះ​ថា «គជសីហ៍» ដែល​​តំណាង​​​​ស្តេច​​ស​ត្វ មាន​​​មហិទ្ធិ​​ឬទ្ធិ​ក្នុង​​​ការ​​កា​រ​ពារ​

98

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលជាព្រឹត្តិការណ៍វប្បធម៌​ដ៏ធំបំផុត​ប្រចាំឆ្នាំ ក្នុងខេត្តសៀមរាប ត្រូវបាន​ប្រកាស​បើក​សម្រាប់កា​ររៀប​ចំជាលើកទី៥​ហើយ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្រ្តីកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត រួមនិងវត្តមា​នអង្គទូត​​បរទេស​ប្រចាំក​ម្ពុជាមួយ​ចំនួនផងដែរ។    ថ្លែងនៅក្នុង​ពិធីបើក ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្រោមប្រធានប​ទ​ចូល​រួមអ​បអរ​សាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជា​តិខ្មែរ ដែលប្រារព្វធ្វើ​នៅប្រាសាទ​បាយ័ន​​លើទឹកដី​​អង្គរនេះ សម្តេច​តេជោ ​នាយករដ្ឋមន្ត្រី បាន​ចាត់ទុកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាឱកាសនៃការ​បង្ហាញវ​ប្បធម៌​ប្រពៃណី​ជាតិ​ខ្មែរ​ដ៏សំបូរ​បែប ទាំងរូបិយ៌ និងអរូបិយ៌ ទៅដល់ប្រជា​ពលរដ្ឋ​កម្ពុជា និងភ្ញៀវអន្តរជាតិ។

ក្នុងន័យ​នេះ សម្តេចតេជោ បានកោតសរសើរដល់កា​រ​រៀបចំ​របស់ស​ហភាពសហព័ន្ធយុ​វជនកម្ពុជា ក្នុង​រយៈ​ពេល៥​ឆ្នាំមក​នេះ ដែល នេះគឺជាគំនិតច្នែ​ប្រឌិត​របស់​យុវជន​កម្ពុជា  ហើយព្រឹត្តិការណ៍អង្គរ​សង្ក្រាន្ត គឺជា​ការចូលរួម​សម្រាប់​ទាំងអស់គ្នា និងមិនមែនជារបស់​អ្នកណា​ម្នាក់នោះទេ។ ទន្ទឹម​នឹង​ភាពជោ​គ​ជ័យ​នៃការ​រៀបចំព្រឹត្តិការណ៍​អង្គរសង្ក្រាន្តក្នុង​ខេត្ត​សៀមរាប​នេះ សម្តេចតេជោ ក៏បានជម្រុញ​អោយមាន​ការរៀប​ចំ​ព្រឹត្តិការណ៍​ សង្ក្រាន្តនៅក្នុងតំបន់​ផ្សេងៗ​ក្រៅពី​តំបន់អង្គរ នាឆ្នាំ​ក្រោយៗ​ផង​ដែរ​។ ​​

ស្ថិតក្នុងបរិយាកាស​ដ៏រីករាយនៃការចូលរួមក្នុង​ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងខេត្តសៀមរាប​នេះ សម្តេច​តេជោ ហ៊ុន សែន ក៏បានសម្តែង​នូវមោទ​នភាព​ចំពោះ​ការប្រឹង​ប្រែង​តាម​រយៈ​នយោបាយ​ឈ្នះឈ្នះ​របស់​សម្តេច ដែលបាន​​ប្រែក្លាយ​​ប្រទេស​កម្ពជា ចេញពីសង្គ្រាម​មកជាប្រទេស​មានសន្តិភាព។ ជាងនេះ​ទៀត គឺបានប្រែក្លាយកម្ពុជា ពីប្រទេសមានប្រាក់ចំណូល​កំរិតទាប មកជាមានប្រាក់ចំណូល​មធ្យមកំរិតទាប នា​ពេល​បច្ចុប្បន្ន ដែលផ្តល់អោយ​​ប្រជាពល​រដ្ឋកម្ពុជាមា​នជីវភាព​សមរម្យ និងអាច​ធ្វើដំណើរ​កម្សាន្ត​ទៅ​កាន់​គ្រប់​ទីក​ន្លែងទៀត​ផង។

សម្តេច​តេជោ ហ៊ុន សែន បានសម្តែង​​ការសោក​​ស្តាយ​​ចំពោះការ​​ទទួល​ម​រណភាព​​របស់​​សម្តេច​វិបុល​បញ្ញា ​សុខ ​អាន​ ព្រោះ​កន្លងមក សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួម​លើកិច្ចការអ​ង្គរ​សង្គ្រាន្តយ៉ាង​ច្រើន និង​បាន​បន្សល់ទុ​កស្នាដៃ​នៅអង្គរ​សង្ក្រាន្ត នៅខេត្តសៀមរាប។

គួបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរ​សង្ក្រាន្ត​ លើកទី៥ឆ្នាំ២០១៧នេះ រំពឹងថានឹងមា​ន​អ្នក​​ចូល​រួមប្រមាណ ១លាន​៦សែន​នាក់ បើធៀបទៅ​នឹងឆ្នាំ២០១៦ គឺមានអ្នក​ទេស​ចរណ៍ជាតិ អន្តរជាតិ​ចូលរួម ១លាន​៣សែន​នាក់។ ហើយកាល​ពីឆ្នាំ២០១៥ មានអ្នកចូលរួមជាង​៩៧ម៉ឹននាក់! ឆ្នាំ២០១៤ មាន​ជាង​២៥​ម៉ឺន​នាក់​! ​និងឆ្នាំ២០១៣ មានជិត១៨ម៉ឺននាក់។

តាមការប​ញ្ជាក់របស់ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្ត​សៀមរាប ក៏បានរំពឹងថា​ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ នឹងក្លាយជា​ឃោស​និក​ទេសចរណ៌​យ៉ាងសំខាន់ ក្នុងការ​ជម្រុញ​អោយ​មាន​កំណើន​ភ្ញៀវ​ទេស​ចរណ៌​មកកាន់​ខេត្តសៀមរាប និងចូ​លរួមក្នុ​ងកំណើន​សេដ្ឋកិច្ចស​ង្គម​នៅក​ម្ពុជា។

បើតាមការបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធ​​យុវជន​កម្ពុជា បានអោយដឹងថា កម្ម​វិធីព្រឹត្តិការណ៍​អង្គរសង្រ្កាន្តឆ្នាំ២០១៧នេះ ត្រូវបានចំណាយ​ពេលរៀប​ចំរយៈ​ពេល៩ខែ ដោយ​មាន​ការ​ចូល​រួម​ពីក្រុម​យុវជន​​ស្ម័គ្រចិត្ត​ប្រមាណ​៣ពាន់នាក់។  ចំពោះ​តួអង្គនិម្មិត នៅក្នុង​ឆ្នាំ២០១៧នេះគឺ រូបមាន់ ដែល​​មាន​ឈ្មោះថា «គជសីហ៍» ដែលតំណាង​​ស្តេចស​ត្វ មាន​មហិទ្ធិ​ឬទ្ធិ​ក្នុង​​ការ​​កា​រ​ពារ​។ ឯកឧត្តម ហ៊ុន ម៉ានី បាន​ជម្រាប​​ផង​ដែរថា «គជសីហ៍» នេះ​ក្នុងន័យសំ​ដែងការ​ដឹងគុណ ​និងសូម​ឧទ្ទឹសនូ​វភាព​ជោគជ័យ​ដ៏ទាំង​នេះជូន​​ដល់​វិញ្ញាណ​ក្ខ័ន្ធ សម្តេច​វិបុលបញ្ញា សុខ អាន ដែលលោក​តែង​តែបា​នគាំទ្រ គាំពារ ថែរក្សា និង​លើក​តម្កើង​វប្បធម៌​ជាតិ ។ នេះបើ​យោង​​តាម​ការ​ចុះ​ផ្សាយ​​របស់ ឯកឧត្តម ហ៊ុន ម៉ានី តាម​ទំព័រ Facebook ព្រឹទ្ធិការណ៍​អង្គរសង្គ្រាន្ត ថ្ងៃទី០៥ មេសា ២០១៧ ​«គជសីហ៍» គឺជា​ឈ្មោះ​ដែល​ជាទី​ស្រឡាញ់​​ និងពេញចិត្ត​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន។ ​ ហើយ​​កម្ម​វិធី​ពិសេស ​ដែល​ត្រូវ​​លើក​​យកមក​បង្ហាញក្នុង​ឆ្នាំនេះ​ផងដែរ គឺការ​សម្តែង របាំព្រះរាជ​ទ្រព្យ មាន​ចំណង​ជើង​ថា  ​ប្រវត្តិមូយ​ទស្សវត្ស​​នៃរបាំ​ព្រះរាជ​ទ្រ​ព្យ ដែលជាស្នា​ដៃសិល្បៈ​ថ្មីរបស់​សម្តេច​ព្រះរាជ​បុត្រី ព្រះរាម បុប្ផា​ទេវី​ ។ ក្រៅពីនេះ កម្មវិធីនិ​ងទស្សនីយភាពសំ​ខាន់ៗ​នៃព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ២០១៧នេះ សរុប​មាន​៣១​កម្មវិធី រួមមាន៖ កម្មវិធីសាសនា! កម្មវិធីសិល្បៈ វប្បធម៌ មានដូចជា សួននារីរ័ត្ន! ភូមិខ្ញុំ! ក្បួន​ដង្ហែរ​អង្គរ​​សង្រ្តាន្ត! គុណល្បុក្កតោ! ល្ខោនខោល! គោមបណ្តែតទឹក! ការប្រណាំងរទេះគោ និងក្របី! តំបន់​ត្រជាក់​ចិត្ត! អភិរក្ស​បេតិកភ័ណ្ឌ! មហោស្រព​សិល្បៈ​វប្បធម៌​បុរាណ! របាំបុរាណ​ប្រពៃណី និង​ប្រជា​ប្រិយ៍! ល្បែងប្រ​ជាប្រិយ៍! តន្ត្រីអង្គរ​សង្ក្រាន្ត! តន្ត្រីសួស្តីឆ្នាំថ្មី។

ចំពោះ​​កម្មវិធី​តាំង​ពិព័រណ៌ មានដូចជា៖ សិប្បកម្ម វត្ថុអនុស្សា​វរីយ៌! ពិព័រណ៌​ពាណិជ្ជ​កម្មផលិត​ផល​ខ្មែរ! ការ​ប្រកួត​ប្រជែង​រូបថត និងវិ​ចិត្រ​ករឯក ជាដើម។ រីឯកម្ម​វិធីពិសេសៗ មានដូចជា៖ ការប្រកួត​អុកយក្ស! ទាញព្រ័ត្រ! បង្អែមនៃក្តីស្រលាញ់​និងសួនកុមារជាដើម។

សូមបញ្ជាក់ថា ទេព្តា​ឆ្នាំថ្មី ឆ្នាំរកា នព្វសក្ក័ ព.ស២៥៦១ គ.ស.២០១៧នេះ ព្រះនាម កិមិរាទេវី ទ្រង់អម្ពរ​ព័ណ​សេត​(ព័ណ៌ស)! ​សៀតផ្កាចង្អុលណី អាភរណៈកែវ បុស្សរាគម័! ភក្សាហាចេកណាំវ៉ា និងចេកទឹក! រីឯ​ព្រះហសត្ថ​ស្តាំទ្រង់​ព្រះខន័ ព្រះហស្តឆ្វេង​ទ្រង់ពិណ គង់លើ​ម​ហឹង្សរាជ(ស្តេចក្របី)ជាពាហនៈ៕