សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទំនាក់ទំនងអាស៊ាន សហគមន៍អឺរ៉ុប

77

នៅរសៀលថ្ងៃទី១៤ វិច្ឆិកានេះ សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា បានអញ្ជើញចូល​រួមកិច្ចប្រជុំកំពូលរំ​លឹកខួប​អនុស្សាវរីយ៍លើ​កទី៤០ នៃទំនាក់ទំនងអាស៊ាន សហគមន៍អឺរ៉ុប។

នៅក្នុងកិច្ចប្រជុំកំពូលនេះ មានការយាង និងអញ្ជើញចូករួម​ពីមេដឹកនាំអាស៊ាន សហគមន៍អឺរ៉ុប និងបានធ្វើការពិភាក្សា​គ្នាយ៉ាងយកចិត្តទុកដាក់ ចំពោះវឌ្ឍនភាពដែលអាស៊ាន និងសហគមន៍អឺរ៉ុប ដែលបានដំណើររយៈ​ពេល២០ឆ្នាំកន្លងមក។ មេដឹកនាំអាស៊ាន សហគមន៏អឺរ៉ុប​បានចាត់​ទុកថា រំលឹកខួបអ​នុស្សាវរីយ៍លើ​កទី៤០ នៃទំនាក់ទំនង​ដៃគូរសន្ទ​នាអាស៊ាន សហគមន៏អឺរ៉ុប នៅក្នុងឆ្នាំ២០១៧នេះ គឺធ្វើឡើងស្របគ្នាជា​មួយខួប​អនុស្សាវរីយ៍​លើកទី៥០ នៃការបង្កើតអាស៊ាន។ មេដឹកនាំអាស៊ាន​លើកទឹកចិត្តសហគមន៏អឺរ៉ុប អោយជួយគាំទ្រប្រទេសសមាជិកអាស៊ាន ធ្វើសមាហរណកម្មអាស៊ាន​អោយកាន់តែស៊ី​ជំរៅ ក្នុងគោលដៅសម្រេច​បាននូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន ក្នុងឆ្នាំ២០២៥ ជាពិសេសតាមរ​យៈការអនុវត្ត IAI World plan III & MPAC 2025

ការអនុវត្តទាំងនេះ​​នឹងជំរុញកំ​ណើន​សេដ្ឋកិច្ច​សំរាប់​ប្រទេស​កម្ពុជា ឡាវ មីយ៉ានម៉ា និងវៀតណាម ព្រមទាំងកា​រការ​បន្ថយ​គំលាត​អភិវឌ្ឍន៏​ក្នុងតំបន់​អាស៊ាន។ នៅក្នុងកិច្ច​ប្រជុំកំពូលអា​ស៊ាន សហគមន៍អឺ​រ៉ុបនេះ​ដែរ មេដឹកនាំអាស៊ាន​បានធ្វើការកោ​តស​រសើរ ចំពោះការគាំ​ទ្ររបស់សហគមន៍​អឺរ៉ុប ក្នុងការ​ធ្វើអោយស៊ីជំរៅ នៃសមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន តាមរយៈកម្មវិធីសមាហ​រណកម្ម​អាស៊ាន សហគមន៏អឺរ៉ុប។

ដូចគ្នានឹងបណ្តា​មេដឹកនាំ​ដទៃទៀតដែរនោះ សម្តេចតេជោ​នាយករដ្ឋមន្ត្រី បានសម្តែង​ក្តីសង្ឈឹម​សម្រាប់​ជំនួយរ​បស់សហភាព​អឺរ៉ុបដល់មជ្ឈមណ្ឌល​ តំបន់​អាស៊ាន​សម្រាប់​សកម្មភាពមីន និង​ស្នើសហភាពអឺ​រ៉ុបបន្ត​ពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការ​ក្នុងវិស័យអប់រំ ដោយផ្តល់អាហា​រូបករណ៍ដ​ល់ប្រទេស​សមាជិកអាស៊ាន ជាពិសេសប្រទេស​សមាជិកអាស៊ាន ដែលមានការអភិវឌ្ឍតិចតួច៕