សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយកូនក្មួយកម្មករជាង១ម៉ឺននាក់នៅតំបន់ រោងចក្រ 7NG

41

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការនីជាង​១៨​,០៩១នាក់ នៅតំបន់រោងចក្រ7NG ស្ថិតនៅក្នុងខេត្តកណ្តាល។
សម្តេច​តេជោ ហ៊ុន សែន សប្បាយរីករាយជា​ខ្លាំង ដែលបានអញ្ជើញមកជួបជុំសំណេះសំណាល សួរសុខ​ទុក្ខបង​ប្អូនកូនក្មួយកម្មករ-កម្មការិនី ក្នុងការចុះជួប​សំណេះសំណាល​នេះដើម្បីស្វែងយល់​ពីសុខទុក្​ខរបស់​កម្មករ និងដើម្បី​ដោះស្រាយបញ្ហាប្រឈមនានា មួយចំនួនរបស់កម្មករ និង​ដើម្បីជំរុញនូវ​គោលនយោបាយអភិវឌ្ឍន៍​វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សម្តេចតេជោ ហ៊ុន សែន បានស្នើរសុំថៅ​កែរោងចក្រអនុញ្ញាតិអោយកម្មករ-កម្មការិនីទាំងអស់​ទទួលបានកា​រឈប់សំរាក​មួយថ្ងៃ ​ក្រោយពីច​ប់កម្មវិធីសំណេះ​សំណាល​នេះ​រួច។ សម្តេចតេជោ ហ៊ុន សែន បានរំលឹក​ពីការវិវត្តន៍ និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលសម្តេចតេជោ បានបញ្ជាក់ថាទំរាំ​យើងបាន​មកដល់ពេលនេះគឺយើងបានឆ្លងកាត់ភាព​លំបាក លំ​បិនជាច្រើន ជាពិសេសសង្គ្រាម​រាំរៃជាច្រើន ដែលបានកើតឡើងក្នុងប្រទេសកម្ពុជា។ នៅក្នងតំបន់​វិហារសួរ​នេះស្រាប់ គឺជាតំបន់​សមរភូមិក្តៅ ដែលមិនមានការអភិវឌ្ឍទេ ប៉ុន្តែបច្ចុប្បន្ន​នេះកន្លែង​នេះបាន​ក្លាយ​ទៅជា តំបន់មាន​ការរីកចម្រើន ដែលមាន​រោង​ចក្រ​ជាច្រើន​សម្រាប់​ផ្តល់ការងារ​ដល់ក្មួយៗ​នៅទីនេះ។ ក្នុងការប្រែក្លាយ​​អតីត​សមរភូមិអោយ​ទៅជាក​ន្លែង​មានការ​អភិវឌ្ឍ​រាជរដ្ឋាភិបាល មានចក្ខុវិស័យ​ច្បាស់លាស់ ក្នុងការអភិវឌ្ឍតំបន់​នេះមាន​ដូចជា ការ​កសាងស្ពាន​ព្រែកតាមាក់ ការស្ថាបនាផ្​លូវជាតិ​លេខ៨ និងហេដ្ឋារចនា​សម្ពន្ធ័​ផ្សេងៗទៀត​ដើម្បីទាក់​ទាញវិនិយោគទុន។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់​ផងដែរ​ថា សម្តេចនឹង​បន្តដឹកនាំប្រទេសជា​តិមិនតិចជាង ១០ ឆ្នាំទៀត ដើម្បីការពារសន្តិភាព ការពារពាររោងចក្រ ការពារផ​លប្រយោជន៍បងប្អូនកម្មករ-កម្មការិនី និងសូមអោយ​បងប្អូន​ប្រជាពល​រដ្ឋគាំទ្រ និងបន្តបោះ​ឆ្នោតជូន​គណបក្ស​ប្រជាជន​កម្ពុជាជាបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍ថា គោលនយោបាយកម្ពុជា​បាន កំពុងជំរុញវិស្ស័យ​ឧស្សាហកម្មនេះ​អោយមាន​ការរីកចម្រើន ជាពិសេស​ក្នុងរយៈពេលប៉ុន្មានឆ្នាំ​មកនេះ រាជរដ្ឋាភិបាលកំពុង​ជំរុញឲ្យ​មានការ​បង្កើត​រោងចក្រ សហគ្រាស នៅតាមជាយក្រុង និងតាមបណ្តា ខេត្តនានា។ ការបង្កើតអោយ​មានរោង​ចក្រច្រើ​នបែបនេះគឺដើម្បី​ផ្តល់ការងារ​អោយក្មួយៗ​តាមបណ្តា​ខេត្ត ​មានឱកាស​ការងារហើយ​ការធ្វើ​បែប​នេះមិនខុសអីពីការ​បង្ខិ​តសាលារៀនអោ​យនៅ​ជិតផ្ទះ​របស់ប្រ​ជាពល​រដ្ឋផងដែរ ដោយ​បច្ចុប្បន្ននេះសា​លារៀន​មានគ្រប់​ទីកន្លែ​ងយ៉ាង​ហោចណាស់ ១ឃុំមានវិទ្យល័យ១ ដែលវាពិត​ជាផ្តល់​ភាពងាយស្រួល​ដល់កូនក្មួយ​ក្នុងការ​សិក្សារៀនសូត្រ។ ការង្កើតរោង​ចក្រនៅ​តាមបណ្តាផ្លូវ​ជាតិសំខាន់ៗដូចជា ផ្លូវជាតិលេខ ៨ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ១ និងបណ្តាផ្លូវ​ជាតិផ្សេងៗ​ទៀតវាមិន​ជារឿង​ចៃដន្យនោះទេ តែវាជាការចាំ​បាច់បំផុត ដែលរាជរដ្ឋាភិបាលមា​នចក្ខុវិស័យវែ​ងឆ្ងាយក្នុងការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាក់ទាញ​វិនិយោគ​ទុន​ក្រៅប្រទេស និងជាការផ្តល់​ការងារ​ដល់បងប្អូន​ប្រជាពលរដ្ឋយើងផងដែរ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍សំខាន់ៗ ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់ល័ក្ខខ័ណ្ឌការងារល្អ និងប្រាក់ចំណូលល្អ: ទី១) ត្រូវរួមគ្នាថែរក្សាសន្តិភាពស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបាន​ល្អ។ ទី២) ​រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែ​មទៀត​ដោយធ្វើការ​ពង្រីក និងបង្កើនទីផ្សារបន្ថែម។ ទី៣) រួមគ្នាបង្កើនប្រាក់​ចំណូល​ដោយការ​បណ្តុះបណ្តាលចំ​ណេះដឹង​បន្ថែម​ដល់កម្មករ។រាជរដ្ឋាភិបាល នឹងបន្តត​ម្លើងប្រាក់​ខែកម្មករជារៀងរាល់ឆ្នាំកើន ទាំងប្រាក់បៀវត្សន៍អប្បរិមា និងប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់តាំងពីថ្ងៃទី១ កញ្ញា ឆ្នាំ​២០១៧ នេះតទៅគឺថ្លៃ​ភ្លើងបញ្ចុះ​មកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់​ម៉ោង (សម្រាប់ការប្រើក្រោម​៥០​គីឡូវ៉ាត់​ម៉ោងក្នុង១ខែ)។ ចំពោះថ្លៃទឹក​គឺថ្លៃតែ ៧០០៛ ប៉ុណ្ណោះក្នុងមួយម៉ែត្រគូប ។​ សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់ផ្​ទះកុំតម្លើងថ្លៃឈ្នួល​ផ្ទះរយៈពេល១ឆ្នាំ​(២០១៨) ដើម្បី​ជួយ​កម្មក​រយើងអោយមាន​លទ្ធភាព​រកប្រាក់​ចំណូល​បន្ថែម ក្នុង​ការសម្រួល​ដល់ជីវភាព​រស់នៅប្រចាំថ្ងៃអោយកាន់តែប្រសើរឡើង។ ទី៤) ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែ មករា ឆ្នាំ២០១៨ នេះទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី។ ពេលនោះបងប្អូនអាច នៅសល់ប្រាក់ប្រមាណពី (៨,​០០០​៛​-១២,​០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្មជាដើម…) គឺទទួលបានការពិនិត្យ​ព្យាបាលជំ​ងឺនៅមន្ទីរពេទ្យរដ្ឋ​ដោយមិនគិតថ្លៃតាមរយៈ​មូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំ​អោយម្ចាស់ក្រុមហ៊ុន​រោងចក្ររៀបចំ​បង្កើត Clinic បន្ថែមនៅ​តាមរោងចក្រ របស់ខ្លួន​ដើម្បីជួយដល់កម្មករ។ គ្រប់ស្ត្រីកម្មក​រិនីមានផ្ទៃពោះទាំងអ​ស់ត្រូវបានអ​នុញ្ញាតិអោយ​ចេញមុនម៉ោង​១៥នាទី ចំពោះបណ្តារោង​ចក្រណា​អនុញ្ញាតិអោយ​កម្មករចេញ មុនម៉ោងលើលពីកា​រកំណត់រឹតតែ​ប្រសើរ ហើយសម្តេច​តេជោ នឹងបំពាក់មេដៃជូន។ ចំពោះស្រ្តីមានផ្ទៃពោះ​សំរាលកូន​គឺនឹងទទួលបានពេលវេលា​ឈប់សម្រាក ពីការងាររយៈ​ពេល៣ខែហើយ ហើយនៅទទួល​បានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០% ដោយបេឡាជាតិ)។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជូនដំណឹង​ដល់បងប្អូន កម្មការិនី អំពីអត្ថប្រយោជន៍​មួយទៀត​ ដែលនឹងទទួល​បានពី​បេឡាសង្គ​មគឺ:- ចំពោះស្រ្តី​សម្រាលកូន​ទោះក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ឋ​ដែលសម្រាលបា​ន​កូន(១)គឺទទួល​ថវិកា៤០ម៉ឺនរៀល និង​ពិនិត្យ​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ។ បើសម្រាល​បានកូន​ភ្លោះ (២) គឺទទួលបាន​ថវិកា៨០​ម៉ឺនរៀល។ បើសម្រាល​បានកូន(៣)គឺទទួលបានថវិកា​១លាន២​សែនរៀល ហើយបូកប្​រាក់ឧបត្ថម្ភ​មួយ​ចំនួនទៀត​ពីសម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ ថវិកានេះនឹងផ្តល់ជូន​ដោយបេឡា​សន្តិសុខសង្គម​របស់រាជរដ្ឋាភិបាល ដែលនឹងត្រៀមថវិកាប្រមាណជាង​១០លានដុល្លារ ក្នុង១ឆ្នាំៗ (ទោះបីកូននោះ កើត​រស់ ឬ​ស្លាប់គឺនៅទទួល​បានថវិកា​គាំពារ​ដូចគ្នា)។ កម្មករ-កម្មការិនីទូទាំងប្រទេស នឹងទទួល បានសេវាជិះ​ឡានក្រុង​សាធារណៈ FREE រយៈពេល​២ឆ្នាំ (ពីខែសីហា ២០១៧​-​សីហា ២០១៩)។ ចំពោះកីឡាករកីឡាការិនី​ទាំងអស់ក៏​ទទួល​បានការជិះ​រថយន្តក្រុង​សាធារណៈដោយមិន​គិតថ្លៃ​ផងដែរ សម្រាប់រយៈពេល២ឆ្នាំ​ហើយទទួល​បាន​ ការពិនិត្យ​ថែទាំ​សុខភាពដោយ​ឥតគិត​ថ្លៃនៅ​តាមមន្ទីរពេទ្យរដ្ឋ។ ចំពោះកីឡាការិនី ដែលសម្រាលកូន​ក៏ទទួលបានអត្ថប្រយោជន៍ដូចកម្មកា​រិនីផងដែរ ចាប់ពីខែមករា ឆ្នាំ ២០១៨ នេះទៅ ។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹង​មានប្រា​ក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទ​ទួល​បានចំនួន៨០% នៃប្រាក់ខែ ដែលខ្លួនធ្លាប់​បាន​ទទួល​ពេលនៅធ្វើការ​ចុងក្រោយ។ ចំពោះស្រ្តីជាមន្រ្តី​រាជការស៊ីវិល នគរបាល កងទ័ព គឺចាប់ពីខែ មករា ឆ្នាំ ២០១៨ នេះទៅ បើសម្រាលបានកូន ១ ត្រូវទទួលបាន ៨០០,០០០៛ បើបានកូនភ្លោះ២គឺទទួលបាន ១,៦០០,០០០៛ បើបានកូនភ្លោះ៣ គឺទទួលបាន ២,៤០០,០០០៛។ចំពោះគ្រូបង្រៀន និងគ្រូពេទ្យជាស្រ្តី ក៏ទទួលបានប្រាក់ឧបត្ថម្ភ ដូចខាងលើនេះផងដែរ។ទី៥) រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំ​​ពារចំពោះ​កម្មករ-កម្មការិនី ដែលកំពុងធ្វើការនៅ​ក្រៅប្រទេស​ដោយធ្វើការសម្របសម្រួល​ជាមួយប្រទេសដៃគូ​ដើម្បីផ្តល់​នូវល័ក្ខខ័ណ្ឌ​ការងារល្អៗ ដែលមានប្រាក់ខែល្អសមរម្យដល់កម្មករព្រមទាំង​ជួយសម្រួល​នូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា ដែលពាក់ព័ន្ធនឹងការងាររបស់​បងប្អូន​កូនក្មួយក​ម្មករ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលនឹងបន្ត​ជជែកជាមួ​យប្រទេស ផ្សេងៗដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសថៃ ដើម្បីផ្តល់នូវល័ក្ខ​ខ័ណ្ឌការងារ និងប្រាក់ខែល្អៗ​សម្រាប់បងប្អូន​កូនក្មួយ​កម្មករខ្មែរ ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរ​បងប្អូ​នកូនក្មួយ​កម្មករ-កម្មការិនី និយោជិ​កទាំងអស់ ដែលបានចូលរួម​ក្នុងថ្ងៃនេះព្រមទាំង​បានឧបត្ថម្ភនូវប្រាក់​លើកទឹកចិត្តមួយចំនួន​ក្នុងនោះក៏មានកម្មការិនីមានផ្ទៃពោះចំនួន ៧៦៨ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Selfie ដែលបង្ហាញ​នូវក្តីអាណិតស្រឡាញ់និ​ងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំ​ពោះបង​ប្អូនកូនក្មួយ​កម្មករ-កម្មការិនីនៅក្នុងបរិយា​កាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕

ចែករំលែក