ទិដ្ឋភាពខ្លះៗ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨
បន្ទាប់ពីទស្សនាក្បួនអង្គរសង្ក្រាន្តឆ្នាំថ្មីរួចមក សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញរាំសារាវ៉ាន់ លេងកម្សាន្តជាមួយបងប្អូនប្រជាពលដ្ឋ នៅមុខទីលានប្រជល់ដំរី ដើម្បីអបអរឆ្នាំថ្មី ប្រកបដោយក្ដីសប្បាយរីករាយក្រៃលែង
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមជាមួយព្រះសង្ឃ មន្រ្តីរាជរដ្ឋាភិបាល អ្នកតំណាងរាស្រ្ត មន្រ្តីរាជការ មន្រ្តីការទូត សិល្បករ យុវជនទាំងខ្មែរ និងបរទេស ព្រមទាំងប្រជាពរលដ្ឋរាប់ម៉ឺនអង្គ/អ្នក បានចូលរួមក្នុងពិធី “ក្បួនដង្ហែអង្គរសង្ក្រាន្តឆ្នាំ២០១៨” ក្រោមប្រធានបទ “មុនីគោតម”
នៅរសៀលថ្ងៃ១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងែទី១៥ ខែ មេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៉ុនសែន
ពិធីសុំខមាទោសពីម្ចាស់ទឹកម្ចាស់ដីព្រៃព្រឹក្សានូវរាល់កំហុសឆ្គងទាំងឡាយដែលមនុស្សលោកបានប្រព្រឹត្តកន្លងទៅ និងដើម្បីរំដោះកម្មពារទាំងពួង។ ពិធីនេះត្រូវបានគេស្គាល់ថា “វាលុកចេតិយ” ឬ “ពូនភ្នំខ្សាច់”
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ដើរលេងកំសាន្តនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត នាថ្ងៃទី១៤
ខែមេសា ឆ្នាំ២០១៨ ដែលជាថ្ងៃទីមួយ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
កម្មវិធីភូមិបេតិកភណ្ឌវប្បធម៌ ជាកម្មវិធីមួយដែលផ្តល់ឱកាសជូនភ្ញៀវជាតិ និងអន្តរជាតិបានស្វែងយល់កាន់តែច្បាស់ ពីសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ ដែលបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកដូចជា ប្រាសាទអង្គរវត្ត
ទិដ្ឋភាពដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើននៅក្នុងការសម្តែងល្ខោនរឿង មហាវេស្សន្តរជាតក ដែលមានការសំដែងជូនទស្សនានៅក្នុងទីតាំងភូមិខ្ញុំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៨។
យុវជន និងយុវនារី លេងល្បែងកម្សាន្តប្រជាប្រិយខ្មែរ ថ្ងៃទី១ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ នៅខេត្តសៀមរាប
បើទោះជាអាកាសធាតុក្តៅបន្តិច តែវាមិនអាចរារាំងដំណើរកម្សាន្តដ៏សប្បាយក្អាកក្អាយប្រកបដោយស្នាមញញឹម ក្រោមម្លប់នៃសុខសន្តិភាពរបស់អ្នកទេចរណ៍ជាតិ និងបរទេសបានទេ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៨នេះ










