សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាការពារសន្តិភាពដែលកើតឡើងពីការលះបង់មិនអាចកាត់ថ្លៃបាន និងមិនត្រូវយល់ច្រឡំថាសន្តិភាពបានមកដោយឯកឯងនោះទេ

ក្នុងពិធីបើកសន្និសីទលើកទី១ស្តីអំពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវឱ្យរួមគ្នាការពារសន្តិភាពដែលសម្រេចបានដោយលំបាកនេះឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ ហើយកាតព្វកិច្ចការពារសន្តិភាពនេះដែរ មិនមែនសម្រាប់តែប្រជាជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សហគមន៍អន្តរជាតិទាំងមូលផងដែរ ព្រោះបើមានសង្រ្គាមណាមួយកើតឡើង នោះវានឹងមិនផ្តល់ផលល្អដល់ប្រទេសណាមួយ ឬពិភពលោកនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សង្រ្គាមគឺជាស្ថានការណ៍ដែលបង្កឱ្យមានការសម្លាប់រង្គាលប្រឆាំងនឹងជនស៊ីវិលដោយគ្មានការរើសអើង ដោយសារតែការវាយប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធ។ នៅពេលសង្រ្គាមកើតឡើងហើយ គ្មានឡើយសិទ្ធិមនុស្ស គ្មានឡើយប្រជាធិបតេយ្យ ដូច្នេះហើយវាគឺជាការទទួលខុសត្រូវរបស់រដ្ឋ និងប្រជាជនទាំងអស់គ្នាក្នុងការការពារសន្តិភាព និងក្នុងការឱ្យតម្លៃដល់សន្តិភាពដែលសម្រេចបានជាមួយការលះបង់មិនអាចកាត់ថ្លៃបាន ហើយមិនត្រូវយល់ច្រឡំថា សន្តិភាពបានមកដោយឯកឯងនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ដែរថា មេដឹកនាំរបស់កម្ពុជាទាំងអស់នាពេលអនាគត ត្រូវចៀសវាងពីការចូលរួមក្នុងផែនការនយោបាយដែលជំរុញការផ្លាស់ប្តូររបបដោយវិធីសាស្រ្តមិនប្រជាធិបតេយ្យ ហើយត្រូវតែប្រកាន់ខ្ជាប់នូវមនសិការ និងការទទួលខុសត្រូវក្នុងការការពារសន្តិភាព ឱ្យខាងតែបាន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តម ទិត សុធា ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូ...

ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ព្រមទាំងមន្រ្តីរាជការទាំងអស់ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ
beylikdüzü escort escort beylikdüzü beylikdüzü escort